ជំនាញជីវិតសំខាន់ៗ ៧ ដែលយុវជនត្រូវអភិវឌ្ឍមុនឈានចូលមហាវិទ្យាល័យ

ការចូលរៀននៅមហាវិទ្យាល័យ គឺជាការផ្លាស់ប្ដូរដ៏ធំក្នុងជីវិតរបស់យុវជនគ្រប់រូប ។ សម្រាប់សិស្សភាគច្រើន នេះប្រហែលជាលើកទី១ ក្នុងឆាកជីវិត ដែលពួកគេត្រូវរស់នៅឆ្ងាយពីគ្រួសារ ហើយត្រូវគ្រប់គ្រងពេលវេលា លុយកាក់ និងជីវិតដោយខ្លួនឯង។ ហេតុនេះ វាមិនមែនជារឿងងាយស្រួលទេ ដែលត្រូវសម្របខ្លួនទៅក្នុងរបៀបរស់នៅថ្មី។

ជំនាញជីវិតទាំង ៧នេះ ប្រហែលជាមិនមានសាលាណាមួយបង្រៀននោះទេ ប៉ុន្តែវានឹងជួយឱ្យអ្នកមានអារម្មណ៍ថាត្រៀមខ្លួនបានល្អ មុនចូលរៀននៅ​មហាវិទ្យាល័យ (ប្រសិនបើអ្នកមិនទាន់មានជំនាញនេះទេ សូមកុំបារម្ភអី អ្នកនៅតែអាចអភិវឌ្ឍវាបាន ខណៈពេលដែលអ្នកកំពុងសិក្សា)។

១. ជំនាញគ្រប់គ្រងពេលវេលា ៖ អំឡុងពេលសិក្សានៅវិទ្យាល័យ សិស្សត្រូវចំណាយពេលភាគច្រើននៅក្នុងថ្នាក់រៀន និងសិក្សាទៅតាមកាលវិភាគដែលសាលាបានកំណត់។ ប៉ុន្តែនៅមហាវិទ្យាល័យ អ្នកប្រហែលជាត្រូវចំណាយពេលសិក្សាស្រាវជ្រាវដោយខ្លួនឯងលើសការសិក្សានៅក្នុងថ្នាក់រៀនទ្វេដង។ នៅខណៈពេលដំបូងៗ អ្នកអាចនឹងមានអារម្មណ៍ថា អ្នកហាក់ដូចជាមានពេលទំនេរជាច្រើន ប៉ុន្តែនៅពេលដែលគ្រូដាក់កិច្ចការស្រាវជ្រាវ អ្នកនឹងដឹងថា ការគ្រប់គ្រងពេលវេលាឱ្យបានល្អពិតជាមានសារៈសំខាន់ណាស់។ នៅក្នុងករណីដែលអ្នកត្រូវរៀនក្រៅម៉ោង និងធ្វើការងារក្រៅម៉ោងបន្ថែមទៀត អ្នកត្រូវតែមានសមត្ថភាពគ្រប់គ្រងពេលវេលាដាច់ខាត។

២. ការកំណត់គោលដៅ ៖ មិនថាអ្នកជាសិស្សនិស្សិត ឬក៏ជាអ្នកដែលមានអាជីពរួចហើយទេ ការសរសេរគោលដៅចូលទៅក្នុងក្រដាសនឹងធ្វើឱ្យអ្នកមានកម្លាំងជំរុញខ្លាំងជាងមុន ហើយការសរសេរគោលដៅនេះ គឺជាចំណុចដំបូង ដែលអាចនាំអ្នកឆ្ពោះទៅរកភាពជោគជ័យ ក្នុងការសិក្សា និងអាជីព។ សូមចងចាំថា គោលដៅដែលបានសរសេរហើយ គឺមិនងាយស្រួលសម្រេចនោះទេ ហើយការគិតបែបនេះ ប្រហែលជាអាចជំរុញអ្នកឱ្យខិតខំប្រឹង​ប្រែងកាន់តែខ្លាំង។

៣. ចេះរស់នៅក្នុងបន្ទប់ជាមួយអ្នកដទៃ ៖ ការនៅផ្ទះ ឬបន្ទប់រួមគ្នាជាមួយមិត្តភក្តិ ឬបងប្អូន គឺជារឿងដែលពិបាកនឹងជៀសផុតណាស់ នៅពេលដែលអ្នកផ្លាស់ប្ដូរមករស់នៅទីក្រុង ឬចាប់ផ្ដើមជីវិតនៅមហាវិទ្យាល័យថ្មីៗ។ ប្រសិនបើអ្នកទម្លាប់រស់នៅក្នុងបន្ទប់មួយតែម្នាក់ឯង ការរស់នៅក្នុងបន្ទប់មួយមានគ្នាពីរនាក់ ឬគ្នាច្រើនជាងនេះ ប្រហែលជាការផ្លាស់ប្ដូរដ៏ធំមួយ ដែលអ្នកត្រូវតែសម្រប ព្រោះអ្នកត្រូវតែជាមិត្តរួមបន្ទប់ ដែលមានសីលធម៌ល្អ ទម្លាប់ស្អាតបាត និងសម្អាតបបន្ទប់ជាប្រចាំ។ អ្វីដែលរឹតតែសំខាន់ថែមទៀតនោះ នៅពេលដែលរស់នៅក្នុងបន្ទប់រួមគ្នានោះ គឺការគោរពសិទ្ធិគ្នាទៅវិញទៅមក និងមិនប៉ះពាល់ទ្រព្យសម្បត្តិគ្នាដោយគ្មានការអនុញ្ញាតជាដើម។

. ជំនាញទំនាក់ទំនង ៖ ជំនាញទំនាក់ទំនង ភាពឆ្លាតវៃផ្នែកអារម្មណ៍ សមត្ថភាពដោះស្រាយបញ្ហា និងភាពជាអ្នកដឹកនាំ មិនត្រឹមតែជាជំនាញ ​ដែលអ្នកត្រូវការបំផុតនៅមហាវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំនាញដែលអ្នកត្រូវការពេញមួយជីវិតតែម្ដង។ អំឡុងចូលរៀនថ្នាក់មហាវិទ្យាល័យ អ្នកនឹងចាប់ផ្ដើមសកម្មជាងមុន ក្នុងការទំនាក់ទំនងសង្គម ដូចជាត្រូវប្រាស្រ័យទាក់ទងជាមួយ និស្សិត គ្រូ សាស្ត្រាចារ្យ ម្ចាស់បន្ទប់ជួល និងមិត្តរួមបន្ទប់ជាដើម។ ដូច្នេះ ជំនាញទំនាក់ទំនង នឹងជួយឱ្យអ្នកមានសម្ព័ន្ធភាពជាមួយអ្នកដទៃកាន់តែប្រសើរ និងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។ ក្រៅពីទំនាក់ទំនងដោយផ្ទាល់ អ្នកក៏ត្រូវហ្វឹកហាត់ការទំនាក់ទំនង តាមរយៈការសរសេរអ៊ីម៉ែល និងទំនាក់ទំនងតាមបណ្ដាលសង្គមផ្សេងៗផងដែរ។

៥. ការបង្កើតបណ្ដាញ ៖ សិស្សនិស្សិតគ្រប់រូបប្រហែលជាគិតថា ការបង្កើតបណ្ដាញ គឺជារឿងដែលត្រូវធ្វើបន្ទាប់ពីបញ្ចប់ថ្នាក់មហាវិទ្យាល័យ ឬពេលដែលអ្នកចាប់ផ្ដើមរកការងារធ្វើ។ រឿងពិតដែលមិនអាចប្រកែកបាននោះគឺ ការបង្កើតបណ្ដាញ គឺជាទិដ្ឋភាពដ៏សំខាន់ សម្រាប់ការកសាង និងអភិវឌ្ឍអាជីពរបស់អ្នក។ ប៉ុន្តែអ្នកមិនចាំបាច់រងចាំរហូតដល់បញ្ចប់ការសិក្សាទើបចាប់ផ្ដើមនោះទេ ព្រោះមិត្តភក្ដិនៅសាកលវិទ្យាល័យរបស់អ្នក អាចជាបណ្ដាញដ៏សំខាន់បំផុតសម្រាប់អ្នក។ ក្រៅពីនេះ អ្នកត្រូវចេះណែនាំខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលជួយដល់អាជីព និងវិជ្ជាជីវៈរបស់អ្នក ដូចជា LinkedIn® ជាដើម។

៦. ស្វ័យសិក្សា ៖ ជាមួយនឹងម៉ោងសិក្សានៅក្នុងថ្នាក់រៀនតិចជាងនៅវិទ្យាល័យ ការរៀននៅមហាវិទ្យាល័យតម្រូវឱ្យអ្នកចំណាយពេលស្វ័យសិក្សាកាន់តែច្រើន។ ជាមួយគ្នានេះ ត្រូវយល់អំពីអ្វីដែលបានរៀនសូត្រ ជាជាងទន្ទេញចាំមាត់។ ម្យ៉ាងទៀត ដើម្បីទទួលបានភាពជោគជ័យនៅមហាវិទ្យាល័យ អ្នកត្រូវតែពូកែកត់ត្រា ពូកែអាន ពូកែសំយោគព័ត៌មានដែលអ្នកបានរៀន ចេះធ្វើតេស្តសមត្ថភាពខ្លួនឯង ពូកែស្រាវជ្រាវ សរសេរឯកសារស្រាវជ្រាវ ចេះស្វែងរកជំនួយពីសាស្ត្រចារ្យ ឬជំនួយការសាស្ត្រាចារ្យជាដើម។

៧. ជំនាញគ្រប់គ្រងលុយ ៖ ការរៀនគ្រប់គ្រងលុយ គឺជាជំនាញជីវិតដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា។ ទន្ទឹមនឹងនេះ សម្រាប់អ្នកដែលត្រៀមចូលរៀន​មហាវិទ្យាល័យ ឬនិស្សិតមហាវិទ្យាល័យ ចាំបាច់ត្រូវអភិវឌ្ឍជំនាញមួយនេះ ដើម្បីជួយសម្រួលដល់ការសិក្សារបស់អ្នក និងកាត់បន្ថយភាពស្មុគស្មាញ ដោយសារបញ្ហាហិរញ្ញវត្ថុ។ អ្នកអាចសិក្សាស្រាវជ្រាវអំពីរបៀបគ្រប់គ្រងលុយ តាមរយៈ អ៊ីនធឺណិត សៀវភៅអប់រំអំពីហិរញ្ញវត្ថុ ឬរៀនសូត្រពីបុគ្គលដែលពូកែសន្សំលុយជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...