សហជីព​គាំទ្រចំពោះគោលនយោបាយបង្កើត​ទារកដ្ឋាន និងមត្តេយ្យ​សិក្សា​សហគមន៍​នៅតាមរោងចក្រ​សហគ្រាស

ចំពោះ​ការ​លើក​ឡើង​របស់ប្រមុខរាជរដ្ឋាភិបាល​​កម្ពុជា ដែល​ចង់​ឱ្យ​មានការ​បង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សា​សហគមន៍​នៅ​ក្បែរ​តំបន់​រោងចក្រ, សហជីព​វិស័យកាត់ដេរ បានបង្ហាញការគាំទ្រ ដោយថា គោលនយោបាយនេះនឹងជួយ​សម្រួល និង​ផ្តល់ភាពកក់ក្តៅដល់និយោជិតដែលមានកូនតូច។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព​ចលនា​កម្មករ មានប្រសាសន៍ថា ការ​បង្កើត​ទារកដ្ឋាន និង​មត្តេយ្យសិក្សា​សហគមន៍​នៅ​ក្បែរ​តំបន់រោងចក្រ ជាចំណុចល្អបំផុត ដែលរាជរដ្ឋាភិបាលបានគិតគូរ​មិន​ត្រឹម​តែ​លើ​ការងារ​របស់កម្មករនិយោជិតនៅ​តាម​សហគ្រាស​ប៉ុណ្ណោះទេ តែក៏​បាន​គិត​គូរ​ដល់​ស្ថានភាពជីវភាព នៃក្រុមគ្រួសារ កម្មករនិយោជិតទៀតផង។

លោក ប៉ាវ ស៊ីណា បន្ថែមថា កន្លងមកកម្មករនិយោជិតដែលមានកូនតូច តែងសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាព​ សុវត្ថិភាព និង​ការ​មើល​ថែទាំកូនរបស់ខ្លួននៅពេលកំពុងបំពេញការងារ ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍​នៅ​ក្នុង​ក្បែរ​រោងចក្រ​សហគ្រាស នឹងធ្វើឱ្យកម្មករនិយោជិតដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោត​អារម្មណ៍​ទៅលើការងារ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព​ចលនា​កម្មករ

កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល​បាន​គិតគូរជាជំហាន ដើម្បីជួយ​សម្រួលដល់​កម្មករ-កម្មការិនីដែល​មក​ធ្វើ​ការ​​ ជួប​ការលំបាកក្នុងការថែទាំកូន ដោយ​ខ្លះ​អាច​យកកូន​ទៅផ្ញើ​អ្នកជិតខាង ឬជួលអ្នកថែទាំ ដែល​ត្រូវ​ចំណាយ​បន្ថែម និង​បារម្ភពីសុវត្ថិភាពកូនផងនោះ។ ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រាចូលសិក្សារបស់កុមារចាប់ពីកំរិតមត្តេយ្យផងដែរ។ ជាមួយគ្នា ​មត្តេយ្យសហគមន៍ គឺ​មិន​មែន​សម្រាប់តែបងប្អូន​កម្មករកម្មការិនី​ប៉ុណ្ណោះទេ តែក៏​សម្រាប់កូនចៅ​ប្រជាពលរដ្ឋ​នៅ​ក្នុងសហគមន៍​នោះផងដែរ ដែល​អាច​យកកូនចៅទៅដាក់នៅ​មត្តេយ្យ​សហគមន៍នៅក្បែរផ្ទះរបស់ពួកគាត់។ ​​  

គួរបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺជាការងារអាទិភាពមួយ ក្នុង​ចំណោមការងារអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧​ ដែលត្រូវអនុវត្ត​ក្នុងរយៈ​ពេល​ពីរឆ្នាំ​។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​ស្នើ​ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ​សហការជាមួយ​ក្រសួងកិច្ច​ការ​នារី ក្រសួងអប់រំ យុវជន និង​កីឡា តំណាង​ភាគី​និយោជក និ​ងតំណាង​ភាគី​កម្មករ​និយោជិត រួមគ្នា​សិក្សា​លទ្ធភាព​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាម​តំបន់​ដែលមាន​រោងចក្រ។

បើយោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនមានចំនួន ៤១៩,០៤៤នាក់ និងសម្រាល​កូនបានចំនួន ៤០៦,០១២នាក់។ ដោយឡែក គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនមានចំនួន ១០,០៦២នាក់ សម្រាលកូនបានចំនួន ៩,៦៨៥នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...