បទពិសោធន៍ស្រ្តីឆ្នើមក្នុងការកំណត់ហិរញ្ញវត្ថុដើម្បីឱ្យជីវិតមានផាសុកភាព និងសុវត្ថិភាព

នារីស្ទើរតែគ្រប់វ័យទទួលបន្ទុកទៅលើហិរញ្ញវត្ថុផ្ទាល់ខ្លួន ហើយបើអ្នកកំពុងតែផ្លាស់ប្តូរជោគវាសនាជីវិត នោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាកត្តាសំខាន់នាំឱ្យដំណើរជីវិតមានផាសុកភាព និងសុវត្ថិភាព ។ ការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់និងគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈវិធីសាស្រ្តសាមញ្ញៗ ប៉ុន្តែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទៅកាន់ការចាយវាយ និងអភិវឌ្ឍន៍របៀបនៃការរស់នៅ។ យោងតាមគេហទំព័រ The Ascent បានចែកជូនគន្លឹះប្រាំចំណុចដែលស្រ្តីឆ្នើមមួយចំនួនតែងអនុវត្តន៍ក្នុងការពង្រឹងស្ថានភាពហិរញ្ញវត្ថុដើម្បីសុខុមាលភាពរស់នៅ។

១. អភិវឌ្ឍន៍វិជ្ជាជីវៈដែលឆ្ពោះទៅរកប្រាក់ចំណូលខ្ពស់ ៖ ពេលដែលនិយាយអំពីភាពជោគជ័យ ឬភាពរីកចម្រើនរបស់ស្រ្តី គេមិនអាចមើលរំលងអំពីសមិទ្ធផលដែលចម្រាញ់ចេញពីអាជីពនោះទេ ។ ហើយដើម្បីពង្រឹងស្ថានភាពហិរញ្ញវត្ថុ ស្រ្តីឆ្នើមបានដាក់កម្លាំងថាមពល និងវិនិយោគពេលវេលាធ្វើយ៉ាងណាឱ្យជំនាញ បទពិសោធន៍ និងអាជីពវិជ្ជាជីវៈ មានការផ្លាស់ប្តូរទៅរកភាពប្រសើរជាងមុនជានិច្ច។ ហើយការសាកល្បងនូវបញ្ហាប្រឈមថ្មីៗមិនមែនជាក្ដីបារម្ភទៀតនោះទេ ថែមទាំងជំនួសនូវភាពរីករាយទៀតផង។ បន្ថែមពីនោះ ភាពប្រថុយប្រថានក៏ក្លាយជាដំណើរផ្សងព្រេងគួរឱ្យចាប់អារម្មណ៍ ដែលពួកគេតែងតែស្វែងរកមកពិសោធន៍មើលជារឿយៗ ដើម្បីពង្រឹងវិជ្ជាជីវៈ និងសមត្ថភាព។

 ២. យុទ្ធសាស្រ្តក្នុងការចំណាយ  ៖ ការចំណាយប្រកបដោយភាពឆ្លាតវៃ ស្របតាមតម្រូវការ ឬស្ថានភាពជាក់ស្ដែង គឺជាយុទ្ធសាស្រ្តមួយ ដែលនារីឆ្នើមតែងតែយកចិត្តទុកដាក់ ដោយពួកគាត់មានការសម្រេចចិត្តបានហ្មត់ចត់ចំពោះការគ្រប់គ្រងរបៀប នៃការចំណាយចំណូល។ ត្រង់ចំណុចនេះ មិនមែនមានន័យថា ពួកគាត់ខ្លាចក្នុងការចំណាយនោះទេ គ្រាន់តែថា គេចំណាយតែក្នុងករណីដែលគេវិភាគឃើញថា វាសមតម្លៃនឹងចំណាយតែប៉ុណ្ណោះ នារីឆ្នើមមិនចំណាយលើសលទ្ធភាពឡើយ និងមិនទទួលសេវា​ឥណទានទាំងឡាយណាក្នុងតម្លៃខ្ពស់ពេកនោះទេ។ ​នារីឆ្នើមស្គាល់អំពីគុណតម្លៃ នៃការចំណាយណាដែលប្រៀបបាននឹងការវិនិយោគ! ជាថ្មីម្តងទៀត គេមិនខ្លាចរអាក្នុងការចំណាយនោះទេ ប៉ុន្តែរាល់ការចំណាយទាំងនោះត្រូវតែផ្តល់អត្ថន័យអ្វីត្រឡប់មកវិញ។

៣. សន្សំសម្រាប់ដោះហានិភ័យ ៖ គ្រោះអាសន្នអាចនឹងកើតមានដោយមិនបានព្រៀងទុកនោះទេ ដែលជាហេតុនាំឱ្យនារីឆ្នើម តែងមានការពិចារណាទុកជាមុនបានយ៉ាងល្អិតល្អន់តាមរយៈការសន្សំថវិកាទុកដោះស្រាយលើបញ្ហាណាដែលកើតមានដោយចៃដន្យ។

៤. អាទិភាពលើកការវិនិយោគ ៖ បើយោងតាមទិន្នន័យស្រាវជ្រាវរបស់ Pew Research Center កាលពីឆ្នាំ២០២២ បានឱ្យដឹងថា ស្រ្តីរកចំណូលបានប្រហែល ៨២ ភាគប៉ុណ្ណោះ នៃចំណូលរបស់បុរស។ ចំណុចនេះបង្ហាញឱ្យឃើញអំពីគម្លាតប្រាក់បៀវត្សរ៍រវាងបុសរ និងស្រ្តី។ ដូច្នេះការវិនិយោគជាចំណែកមួយធ្វើឱ្យចំណូលរបស់ស្រ្តីកើនឡើង។ តាមរយៈបទពិសោធន៍របស់ស្រ្តីដែលមានស្ថានភាពរស់នៅល្អប្រសើរ បានបង្ហាញឱ្យឃើញថា ពួកគេបានចំណាយថវិកាយកទៅវិនិយោគដើម្បីដោះស្រាយគោលដៅហិរញ្ញវត្ថុធំៗ។

៥. បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុជាប្រចាំ ៖ មានវីធីមួយទៀតដែលនារីឆ្នើមបានអនុវត្តន៍ក្នុងការគ្រប់គ្រងលុយរបស់ពួកគេ នោះគឺការស្វះស្វែងរកចំណេះដាក់ខ្លួនពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។ ការក្រេបយកចំណេះដឹងទៀតសោធ គេតែងធ្វើឡើងតាមរយៈ សង្កេតនៅលើបណ្តាញប្រព័ន្ធផ្សាព្វផ្សាយ សួរយោបល់មិត្តភ័ក្រ រៀនអំពីមនុស្សជុំវិញខ្លួន ដែលកត្តាទាំងនេះហើយជាចំណែកជួយឱ្យពួកគេអាចរក្សា និងរកចំណូលបន្ថែម​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...