សកម្មភាពដែលអ្នកត្រូវធ្វើ នៅពេលបាត់បង់ការជំរុញចិត្តឱ្យសម្រេចកិច្ចការ

នៅពេលស្ថិតក្នុងស្ថានភាពមួយដែលបាត់បងថាមពលក្នុងការធ្វើភារកិច្ច មិនថាការងារ ការសិក្សា ធ្វើលំហាត់ប្រាណ និងសម្អាតផ្ទះជាដើម ការបាត់បង់កម្លាំងជំរុញចិត្ត គឺជាកត្តាដ៏សំខាន់មួយបណ្តាលឱ្យលោកអ្នកមិនអាចសម្រេចគោលដៅបាន។ ខណៈគ្មានទឹកចិត្តដើម្បីសម្រេចកិច្ចការផ្សេងៗ ឬក៏ការចាប់ផ្តើមការងារ ចូរគិតដល់មូលហេតុដែលបណ្តាលឱ្យបញ្ហាទាំងនោះកើតឡើង បន្ទាប់មកបង្កើតផែនការលើកទឹកចិត្តខ្លួនឯងឱ្យមានភាពសកម្មឡើងវិញ។

គេហទំព័រ Beliefnet បានបង្ហាញយុទ្ធសាស្រ្ត និងមូលហេតុដែលបណ្តាលឱ្យបាត់បង់ការជំរុញចិត្តធ្វើការមួយចំនួន ប៉ុន្តែត្រូវចាំថា រាល់យុទ្ធសាស្រ្តនីមួយៗ មិនមែនសុទ្ធតែប្រើបានសម្រាប់គ្រប់គ្នា និងគ្រប់ស្ថានភាពនោះទេ។ ដូច្នេះត្រូវជ្រើសរើស និងស្វែងរកគន្លឹះមួយ ដែលស្របនឹងស្ថានភាពផ្ទាល់ខ្លួន ដើម្បីសម្រេចគោលដៅរបស់អ្នកប្រកបដោយប្រសិទ្ធភាព។

តើមូលហេតុអ្វីខ្លះបណ្តាលឱ្យបាត់បង់ការជំរុញចិត្តឱ្យសម្រេចភារកិច្ចអ្វីមួយ?

ពេលខ្លះ ការបាត់បង់ចំណង់ គ្មានការជំរុញចិត្ត អារម្មណ៍ដែលបង្អាក់មិនឱ្យធ្វើអ្វីមួយ អាចបង្កើតបានជាបញ្ហាប្រឈម។ ហើយពេលខ្លះទៀត វាបង្កើតបានជាផលវិបាកច្រើនជាងនេះទៀតផង។ ឧទាហរណ៍ ប្រសិនបើអ្នកជាប្រភេទមនុស្សមានទំនោរធ្វើអ្វីឱ្យមានភាពល្អឥតខ្ចោះ ក្នុងពេលជាមួយគ្នានោះអ្នកស្រាប់តែបាត់បង់ថាមពលដើម្បីធ្វើវា ការនេះអាចបណ្តាលមកពីក្ដីបារម្ភច្រើន អំពីការបញ្ចប់កិច្ចការជាមួយនឹងសមិទ្ធផលដោយគ្មានកំហុស ។ ក្នុងករណីនេះ កម្លាំងចិត្តពិបាកក្នុងការបង្កើតណាស់ ប្រសិនបើអ្នកមិនបានគិតដល់ពីការរំពឹងទុករបស់អ្នក។ ជារួមមានន័យថា បើសិនជាអ្នកស្ថិតក្នុងស្ថានភាពនេះ គួរគិតអំពីភាពល្អឥតខ្ចោះដែលអ្នកចង់បាន នោះកម្លាំងជំរុញចិត្តឱ្យបន្តការងារក៏នឹងផុសឡើង។

មួយវិញទៀត ការបាត់បង់កម្លាំងជំរុញចិត្ត អាចបណ្តាលមកពីការពន្យារពេល ពីព្រោះ គ្រាដែលអ្នកកាន់តែពន្យារពេល នោះថាមពលជំរុញចិត្តក៏នឹងចុះថយទៅតាមនោះដែរ។ ស្ថិតក្នុងករណីនេះ ការអភិវឌ្ឍស្មារតីឱ្យមានកម្លាំងចិត្តដើម្បីសម្រេចការងារ អាចជួយឱ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ ដូច្នេះវាពិតជាប្រសើរ បើសិនជាចំណាយពេលខ្លះក្នុងការរកហេតុផលឱ្យឃើញថា ហេតុអ្វីបានជាឈានដល់ដំណាក់កាលបាត់បង់កម្លាំងចិត្តបញ្ចប់ភារកិច្ចយ៉ាងនេះ។ ទន្ទឹមគ្នានោះ ក៏មានហេតុផលមួយទៀត ដែលធ្វើឱ្យអ្នកបាត់បង់ការជំរុញចិត្ត គឺ គេចវេសពីបរិយាកាស ដែលមិនផ្តល់ភាពស្រណុកស្រួលដល់អ្នក។ មិនថាអ្នកកំពុងតែគេចវេសពីអារម្មណ៍ធុញទ្រាន់ ឬកិច្ចការដែលបង្កការខកចិត្តណាមួយនោះទេ ការគេចចេញ ហើយមិនស្វែងរកដំណោះស្រាយ ក៏ជាកត្តាធ្វើឱ្យបាត់បង់កម្លាំងចិត្តក្នុងការបន្តសកម្មភាពដែរ។

ភាពមិនច្បាស់លាល់ ឬការមន្ទិលសង្ស័យចំពោះសមត្ថភាពរបស់ខ្លួនឯង ក៏ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនបណ្តាលឱ្យបាត់បង់ការជំរុញទឹកចិត្ត។ អ្នកអាចនឹងឆ្ងល់ថា ហេតុអ្វីបានជាពេញមួយថ្ងៃនេះ អ្នកមិនអាចសម្រេចអ្វីមួយបានសោះអញ្ចឹង? ឬក៏មិនអាចគ្រប់គ្រងខ្លួនឯងឱ្យផ្តោតតែទៅលើភារកិច្ចមួយត្រូវនឹងគោលដៅសោះ។ ជាមួយគ្នា ការបន្ថែមភារកិច្ចឱ្យហួសដែនសមត្ថភាព អាចនាំឱ្យមានបញ្ហានេះដូចគ្នាដែរ កត្តានេះនឹងនាំឱ្យអ្នកមានអារម្មណ៍ថា ទទួលអ្វីលែងបាន បើរៀនក៏រៀនមិនចូល បើធ្វើការក៏មិនដឹងត្រូវបញ្ចប់នៅចំណុចណា? ហើយវាធ្វើឱ្យអ្នកមានអារម្មណ៍ថា មានរឿងរ៉ាវជាច្រើនចូលមកក្នុងជីវិតរបស់អ្នក ដែលបង្កនូវភាពស្មុគស្មាញ ហើយនាំឱ្យបាត់បង់កម្លាំងចិត្តក្នុងការចាប់ផ្តើមប្រត្តិបត្តិកិច្ចការឱ្យត្រូវចំណុចដែលខ្លួនរំពឹង។

មានហេតុផលមួយចំនួនខុសៗគ្នា ដែលរុញច្រានអ្នកទៅកាន់បញ្ហាបាត់បង់ការជំរុញចិត្ត ឬក៏ពេលខ្លះអ្នកអាចបាត់បង់ដោយកត្តាខាងក្រៅ ដោយការបារម្ភពីការគិតរបស់អ្នកដទៃមកលើអ្នក ដូចជា គេកំពុងគិតអ្វីមកកាន់ខ្ញុំ? ឬពេលខ្លះទៀតអ្នកព្យាយាមសម្របខ្លួនឯងជាមួយនឹងអ្នកដទៃស្ទើតែគ្រប់រឿង រហូតដល់បាត់បង់ការគោរពទៅខ្លួនឯង ឬគ្មានភាពជាខ្លួនឯង។ ដូច្នេះត្រូវចេះប្រុងប្រយ័ត្នទៅលើការគិតផងដែរ ពីព្រោះវាប៉ះពាល់ទៅដល់ការប្រព្រឹត្តិរបស់អ្នក។ ក្រោយរៀបរាប់ហេតុផលមួយចំនួនដែលនាំឱ្យអ្នកបាត់បង់ការជំរុញចិត្ត ដែលបង្អាក់មិនឱ្យធ្វើអ្វីមួយហើយ អ្នកប្រហែលជាបានជួបរឿងហេតុខ្លះឬមានបទពិសោធន៍ដែលបណ្តាលឱ្យជួបការចុះថយថាមពល ដូចនេះដំណោះស្រាយមាននៅខាងក្រោម៖

បង្ហាញខ្លួនក្នុងសភាពមានថាមពល ៖ មិនថាអ្នកស្ថិតក្នុងអារម្មណ៍បែបណាទេ ប្រសិនបើអ្នកពិតជាមានឆន្ទៈក្នុងការស្រោចស្រង់ខ្លួនឯងឱ្យមានថាមពលបន្តសកម្មភាពប្រចាំថ្ងៃ ជាដំបូងត្រូវធ្វើខ្លួនឱ្យដូចជាកំពុងមានការជំរុញចិត្តជាមុន ពីព្រោះវាជាចលករដើម្បីផ្លាស់ប្តូរការគិត និងអកប្បកិរិយារបស់អ្នក។ ប្រសិនបើអ្នកបង្ហាញខ្លួនជាមនុស្សមានកម្លាំងចិត្ត នោះសកម្មភាពនឹងផ្លាស់អារម្មណ៍មិនល្អរបស់អ្នកបាន។ ឧទាហរណ៍ ជំនួសឱ្យការអង្គុយសំកុកលើសាឡុង ឬស្ងៀមទ្រឹងពេញមួយថ្ងៃដើម្បីរង់ចាំឱ្យកម្លាំងចិត្តកើតឡើង ឬក៏រង់ចាំនរណាម្នាក់មកលើកទឹកចិត្ត អ្នកត្រូវបង្កើតសកម្មភាពនាំឱ្យខ្លួនឯងមានភាពរស់រវើកឡើងវិញដូចជា ស្លៀកខោអាវដែលនាំឱ្យអារម្មណ៍មានផាសុកភាព ហើយដើរចុះឡើងៗ ឬក៏អ្នកអាចនឹងស្វែងរកសកម្មភាពណាដែលនាំឱ្យអ្នកសប្បាយចិត្ត និងមានភាពងាយស្រួលជាងនេះ បើរកឃើញហើយបន្តធ្វើវាឱ្យទៀតទាត់។

ប្តូរការគិតនិងតស៊ូមតិ ៖ ការពុះពារជាមួយនឹងអារម្មណ៍មិនជំរុញចិត្តជាបេសកកម្មមួយដែលត្រូវការដោះស្រាយ ហើយកំឡុងពេលអ្នកកំពុងមិនមានអារម្មណ៍ក្នុងការធ្វើអ្វីមួយ អ្នកអាចនឹងបង្កើតតារាងដែលមានសរសេរចូលនូវហេតុផលមួយចំនួនដែលអ្នកមិនគួរធ្វើ ។ អ្នកអាចនឹងគិតថា អ្នកធ្វើវាមិនបានទេ ឬក៏មានអារម្មណ៍ដូចជាលំបាកណាស់ ប៉ុន្តែការគិតបែបនេះនឹងនាំឱ្យអ្នកជាប់គាំង ជំនួសឱ្យការគិតបែបនេះ គឺត្រូវហ៊ានតស៊ូមតិ មិនថា ជាមួយខ្លួនឯង ឬអ្នកដទៃ ដែលគិតតែរឿងនាំទៅរកការជាប់គាំងទាំងនោះ។ នៅពេលអ្នកគិតថា អ្នកនឹងចាញ់ ត្រូវគិតមកវិញថា ហេតុអ្វីអ្នកគួរតែជោគជ័យ? នៅពេលអ្នកគិតថា អ្នកមិនអាចបញ្ចប់កិច្ចការរបស់អ្នកបានទេ ចូរសរសេរពីភ័ស្តុតាង និងហេតុផលដែលបង្ហាញថា អ្នកពិតជាអាចបញ្ចាប់ភារកិច្ចទាំងនោះបាន។ ការផ្តោតទៅលើ សុទិដ្ឋិនិយមអាចជួយឱ្យអ្នកសម្រេចបានលទ្ធផលខ្ពស់ជាងការរំពឹងទុក ហើយអ្នកនឹងអាចរកឃើញ ឬវិភាគអ្វីមួយឱ្យមានតុល្យភាព ដើម្បីសម្រេចគោលដៅការងារ។

ផ្តល់មេត្តានិងយកចិត្តទុកដាក់ជាមួយខ្លួនឯង ៖ អ្នកអាចនឹងជឿថា វាជារឿងពិបាកក្នុងការលើកទឹកចិត្តខ្លួនឯងឱ្យមានអារម្មណ៍ល្អដើម្បីធ្វើការ យ៉ាងណាមិញ ការបន្ទោសខ្លួនឯង ក៏មិនទទួលបានលទ្ធផលល្អនោះដែរ ។ ការសិក្សាមួយបានបង្ហាញថា ការផ្តល់តម្លៃ ឬផ្តោតទៅកាន់ខ្លួនឯង គឺជាកម្លាំងជំរុញចិត្ត ជាពិសេសនៅពេលអ្នកកំពុងស្ថិតក្នុងស្ថានភាពលំបាកណាមួយ។ ការផ្តល់មេត្តាទៅកាន់ខ្លួនឯង ក៏ជាចំណុចសំខាន់មួយជួយធ្វើឱ្យសុខភាពផ្លូវចិត្តកាន់តែប្រសើរជាងមុនមួយកម្រិតបន្ថែម ហើយនាំឱ្យបង្កើនការលើកទឹកចិត្តឱ្យសម្រេចកិច្ចការមានប្រសិទ្ធភាពជាងមុន។

អនុវត្តន៍យុទ្ធសាស្រ្ត១០នាទីជំរុញផលិតភាព ៖ អ្នកនឹងបាត់បង់អារម្មណ៍ធ្វើការនៅពេលអ្នកខ្លាចទំហំនៃភារកិច្ច ដោយគិតថាវាធ្ងន់លើសសមត្ថភាពដែលអាចធ្វើបាន។ យ៉ាងណាមិញ អ្នកអាចកាត់បន្ថយបញ្ហាទាំងនេះបានដោយការគិតថា មិនពិបាកដូចដែលអ្នកគិតនោះទេ ដែលវាអាចនឹងប្រសើរជាងអ្វីដែលអ្នកគិតទៅទៀត មួយវិញទៀតយុទ្ធសាស្រ្ត១០នាទីដើម្បីកសាងផលិតភាពក៏អាចជួយឱ្យអ្នកហ៊ានចាប់ផ្តើម និងផ្តោតលើការងារបាន។

បំបែកសកម្មភាពដែលកាន់តែជំរុញចិត្ត ៖ បន្ទាប់ពីអ្នកបានធ្វើការហត់នឿយយ៉ាងច្រើន ហើយផ្តោតទៅលើប្រភេទការងារ ដែលធ្វើឱ្យអ្នកកាន់តែមានកម្លាំងជំរុញចិត្តដើម្បីសម្រេចគោលដៅរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវសរសេរសន្លឹកកិច្ចការមួយដែលវែង ហើយពិបាកក្នុងការផ្តោត និងមានចិត្តរារែកក្នុងការចាប់ផ្តើម ឬក៏ពិបាករិះរកដំណោះស្រាយ អ្នកគួរតែសរសរត្រឹមតែប្រាំរយពាក្យសិន បន្ទាប់មកសម្រាក។ មានវិធីមួយទៀតគឺ បន្ទាប់ពីប្រើរយៈពេលសរសេរបាន៣០នាទី អ្នកគួរតែទៅរកអាហារសម្រន់ដូចជានំ ឬស្ករគ្រាប់ដើម្បីបរិភោគសិន សឹមបន្តសរសេរទៀត។

គ្រប់គ្នាប្រទះនឹងបញ្ហាដែលគ្មានការជំរុញចិត្តពីមួយពេល ទៅមួយពេល ដូច្នេះការជ្រើសរើសការឆ្លើយតបបែបណាទៅកាន់បញ្ហានេះទៅវិញទេ ទើបធ្វើឱ្យកម្លាំងជំរុញចិត្តត្រឡប់មកប្រសើរឡើងវិញ។ រាល់ការសាកល្បងយកពិសោធដើម្បីជំរុញចិត្តខ្លួនឯង ត្រូវតែយល់ពីស្ថានភាព និងលទ្ធភាពដែលអាចធ្វើទៅបាន ហើយស្វែងរកជំនួយបើសិនជាអ្នកត្រូវការ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។