អាជីព៨ ស័ក្តិសមនឹងមនុស្សមានចរិតលក្ខណៈ Extrovert បំផុត

បុគ្គលិកលក្ខណៈរបស់យើងម្នាក់ៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រើសរើសអាជីព។ ប្រសិនបើអ្នកជាមនុស្សដែលមានចរិតលក្ខណៈស្វាហាប់ មានមន្តស្នេហ៍ រួសរាយ និងចូលចិត្តការទំនាក់ទំនងក្នុងសង្គម អ្នកទំនងជាមនុស្ស ដែលមានចរិតលក្ខណៈ Extrovert ។ ការសម្ដែងចេញរបស់ Extrovert បានបង្ហាញថា ការងារដែលត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើន គឺស័ក្តិសមសម្រាប់គេ។

១. អ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គម៖ ប្រសិនបើអ្នកជាមនុស្ស ដែលចូលចិត្តប្រឡូកក្នុងសង្គម និងចង់មានប្រជាប្រិយភាព អាជីពជា Social media influencer គឺស័ក្តិសមខ្លាំងសម្រាប់អ្នក។ ទន្ទឹមនឹងនេះ មាតិកាដែលអ្នកបង្កើតនៅលើបណ្ដាញសង្គម អាចទាក់ទងនឹងហ្វេសសិន ការធ្វើដំណើរកម្សាន្ត ការអប់រំ និងរបៀបរស់នៅជាដើម។ ជាបុគ្គលល្បីនៅលើបណ្ដាញសង្គម អ្នកអាចមានកេរ្តិ៍ឈ្មោះនៅលើហ្វេសប៊ុក អ៊ីនស្តាក្រាម ទីកតុក និងវេទិកាជាច្រើនទៀត។ តាមរយៈកេរ្តិ៍ឈ្មោះនេះ អ្នកអាចទាក់ទាញម៉ាកផលិតផលនានា ឱ្យជួលអ្នកដើម្បីផ្សព្វផ្សាយផលិតផល។

. ជំនាញទំនាក់ទំនងអតិថិជន (Custom Support Specialist) អាជីពជាអ្នកទំនាក់ទំនងអតិថិជន គឺជាអ្នកតភ្ជាប់ក្រុមហ៊ុនទៅនឹងអតិថិជន។ តួនាទីនេះទាមទារឱ្យមានជំនាញទំនាក់ទំនងសង្គមខ្ពស់ និងពូកែប្រាស្រ័យទាក់ទងជាមួយមនុស្ស ដែលទំនងជាអាជីពដ៏ស័ក្តិសមមួយសម្រាប់មនុស្ស Extrovert ។ នៅពេលប្រឈមមុខនឹងជម្លោះ អ្នកអាចប្រើជំនាញសម្របសម្រួល ការសម្រេចចិត្តលឿន និងការដោះស្រាយបញ្ហាជាដើម។

. ជំនាញទំនាក់ទំនងសាធារណៈ (Public Relation)ធម្មជាតិបានផ្ដល់ឱ្យមនុស្សដែលមានចរិតលក្ខណៈ Extrovert នូវសមត្ថភាពទំនាក់ទំនងសាធារណៈ។ ដូច្នេះ គេអាចដឹកនាំកិច្ចពិភាក្សាផ្សេងៗបានល្អជាងមនុស្ស Introvert ។ អ្នកជំនាញទំនាក់ទំនងសាធារណៈ គឺត្រូវទទួលខុសត្រូវលើទំនាក់ទំនងខាងក្នុង និងខាងក្រៅក្រុមហ៊ុន កិច្ចការសាធារណៈ និងការផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រុមហ៊ុន ឬស្ថាប័ន។

. អ្នកជំនាញផ្នែកលក់ និងទីផ្សារ ៖ ការធ្វើជាអ្នកលក់ ឬអ្នកទីផ្សារ គឺជាអាជីពដ៏ស័ក្តិសមមួយសម្រាប់មនុស្ស​ Extrovert ព្រោះជំនាញនេះតម្រូវឱ្យធ្វើការជាបណ្ដាញ និងមានទំនាក់ទំនងក្នុងសង្គមច្រើន។ អ្នកចាំបាច់ត្រូវពូកែនិយាយទំនាក់ទំនង និងបញ្ចុះបញ្ចូល ដើម្បីឱ្យអតិថិជនចាប់អារម្មណ៍ទិញផលិតផល ឬសេវាកម្មរបស់អ្នក។

. អ្នកប្រឹក្សាផ្លូវចិត្ត (Counselor)ជាធម្មតា មនុស្ស Extrovert គឺជាបុគ្គលដែលពូកែទំនាក់ទំនង និងចូលចិត្តជួយយកអាសារអ្នកដទៃ។ ហេតុផលនេះ អាជីពជាអ្នកប្រឹក្សាផ្លូវចិត្ត គឺជាអាជីពដែលស័ក្តិសមបំផុតមួយសម្រាប់គេ។ ការងារនេះ ជួយមនុស្សមានចាប់ផ្ដើមការគិតបែបវិជ្ជមានទៅលើអាជីព ទំនាក់ទំនង និងការសិក្សា។ ដើម្បីក្លាយជាអ្នកជំនាញផ្នែកប្រឹក្សាផ្លូវចិត្ត អ្នកត្រូវមានបច្ចេកទេសផ្នែកប្រឹក្សា និងវិញ្ញាបនបត្រជាក់លាក់។

. អ្នកគ្រប់គ្រងធនធានមនុស្ស (Human Resource Manager)អ្នកគ្រប់គ្រងធនធានមនុស្ស មានតួនាទីភ្ជាប់ទំនាក់ទំនងរវាងនិយោជិត និងនិយោជក។ ពួកគេត្រូវមើលការខុសត្រូវលើការជួលបុគ្គលិកថ្មី និងចូលរួមជាមួយការបណ្ដុះបណ្ដាលបុគ្គលិក និងការគ្រប់គ្រង។ លើសពីនេះ ពួកគេអាចជួយអង្គភាពអភិវឌ្ឍវប្បធម៌ការងារ បើកប្រាក់ខែសម្រាប់បុគ្គលិក និងដោះស្រាយវិវាទផ្សេងៗនៅកន្លែងការងារ។ ការទទួលខុសត្រូវច្រើនបែបនេះ ទាមទារឱ្យមានជំនាញប្រាស័្រយទាក់ទងជាមួយមនុស្សកម្រិតខ្ពស់ ដើម្បីអាចទាក់ទងជាមួយមនុស្សដែលមានចរិតលក្ខណៈ និងឋានៈខុសៗគ្នាបានល្អ។

៧. អ្នករៀបចំកម្មវិធី (Event Planner)៖ អ្នករៀបចំកម្មវិធី គឺសំដៅដល់អ្នកបង្កើតតូចធំផ្សេងៗ ដូចជា សិក្ខាសាលា ពិធីមង្គលការ ការប្រគុំតន្ត្រី និងពិធីបុណ្យផ្សេងៗ។ អ្នកទទួលខុសត្រូវការងារនេះ ត្រូវមានសមត្ថភាព ទំនាក់ទំនងជាមួយមនុស្សច្រើនផ្នែក រាប់ចាប់តាំងពីអតិថិជន អ្នកលក់ និងកម្មករ ដើម្បីធ្វើ​យ៉ាងណាឱ្យកម្មវិធីដំណើរការទៅដោយរលូន។

៨. អ្នករចនា UX (UX Designer)៖ អាជីពនេះ ត្រូវឱ្យអ្នកធ្វើការលើការអភិវឌ្ឍ និងគ្រប់គ្រងបទពិសោធអ្នកប្រើប្រាស់ផលិតផលឌីជីថល។ ការងារនេះ តម្រូវឱ្យធ្វើការដោយផ្ទាល់ជាមួយក្រុមការងារទីផ្សាររបស់ស្ថាប័នមួយ ដើម្បីស្វែងយល់ពីតម្រូវការអតិថិជន ឬអ្នកប្រើប្រាស់ ហើយបង្កើតផលិតមួយ ដែលមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់។ អ្នករចនា UX អាចធ្វើការនៅក្នុងវិស័យជាច្រើនដូចជា សុខាភិបាល ហិរញ្ញវត្ថុ ការអប់រំ ឬ blockchain ជាដើម។ ចំពោះអាជីពនេះ អ្នកអាចធ្វើជា Freelancer ឬធ្វើជាបុគ្គលិកពេញម៉ោងនៅក្រុមហ៊ុនណាមួយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី