ទម្លាប់រស់នៅប្រចាំថ្ងៃទាំង៥ នាំឱ្យមានសុខភាពល្អ និងអាយុវែង

ការរស់តាមបែបទំនើប បានធ្វើឱ្យយើងមិនមានពេលគ្រប់គ្រាន់សម្រាប់ថែទាំសុខភាពខ្លួន​ឯងជាប្រចាំ។ ភាពមមារញឹកនៃការបំពេញការងារ និងរកស៊ី បានក្លាយជាឧបសគ្គដ៏ធំនាំឱ្យមនុស្សមួយចំនួនធំមិនអាចបង្កើតទម្លាប់ ដែលនាំឱ្យមានសុខភាពល្អ។ មានសកម្មភាពសាមញ្ញ ងាយៗចំនួន៥ ដែលអ្នកអាចឆ្លៀតអនុវត្ត១៥នាទី ឬតិចជាងនេះជាប្រចាំ ជួយឱ្យអ្នកមានសុខភាពល្អ។

. ការដកដង្ហើមវែងៗ ៖ ការចំណាយពេល ២ ទៅ៣នាទីរាល់ថ្ងៃ ដើម្បីដកដង្ហើមវែងៗបន្ធូរអារម្មណ៍ អាចជួយសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឱ្យមានភាពល្អ​ប្រសើរឡើង និងកាត់បន្ថយភាពតានតឹង។ យោងតាមលទ្ធផលស្រាវជ្រាវរបស់បណ្ណាល័យជាតិ នៃឱសថសាស្ត្រអាមេរិក (NIH) បានបង្ហាញថា ការដកដង្ហើមវែងៗ ជំរុញឱ្យមានការឆ្លើយតបផ្នែកសរីរវិទ្យា ដែលរារាំងការផលិតអរម៉ូនស្ត្រេស បន្ថយសម្ពាធឈាម និងបញ្ហាជំងឺបេះដូង។ ម្យ៉ាងទៀត ការធ្វើចលនាដង្ហើមបានល្អជាប្រចាំ ក៏អាចជួយកាត់បន្ថយការឈឺចាប់ផ្នែកផ្សេងៗនៃរាងកាយផងដែរ។

. ធ្វើចលនារាងកាយ ៖ ការអង្គុយស្ងៀមច្រើនម៉ោងរាល់ថ្ងៃ មិនត្រឹមតែមានឥទ្ធិពលអវិជ្ជមានចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកប៉ុណ្ណោះទេ។ ទម្លាប់នេះអាចបង្កើនហានិភ័យនៃការស្លាប់មុនអាយុ និងជំងឺបាក់ទឹកចិត្ត។ ដូច្នេះ អ្នកគួរឆ្លៀតចំណាយពេលខ្លះ ដើម្បីបម្លាស់ទី និងធ្វើចលនារាងកាយ យ៉ាងហោចណាស់ក៏មួយថ្ងៃឱ្យបានត្រឹម១១នាទីដែរ ព្រោះតាមការស្រាវជ្រាវបានបង្ហាញថា មានចលនាយ៉ាងតិច១១នាទីក្នុងមួយថ្ងៃជាប្រចាំ អាចជួយឱ្យអ្នកមានអាយុវែង។ ចំពោះរបៀបធ្វើចលនា អ្នកអាចជ្រើសរើសបានតាមចិត្ត វាអាចជា ការហាត់យ៉ូហ្គា ការរាំ ការរត់ ឬដើរ និងការធ្វើលំហាត់ប្រាណផ្សេងៗទៀត។

៣. មានទំនាក់ទំនងជាមួយអ្នកដទៃ៖ ការចំណាយពេលប្រាំនាទី ដើម្បីជួប ឬនិយាយលេងពីនេះពីនោះជាមួយមនុស្សស្និទ្ធស្នាល អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មិន​ឯកោ និងអាចកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត គាំងបេះដូង ជំងឺដាច់សរសៃរឈាមខួរក្បាល និងស្លាប់មុនអាយុ។ ប្រសិនបើកាលវិភាគរបស់អ្នកមានភាពមមារញឹកខ្លាំង មិនអាចជួបជាមួយមនុស្សស្និទ្ធស្នាល អ្នកអាចចំណាយពេលខ្លះ ដើម្បីជជែកលេងជាមួយមិត្តរួមការងារ ឬអ្នកដទៃដែលមិនធ្លាប់ស្គាល់។ ការអនុវត្តទម្លាប់បែបនេះ មិនត្រឹមតែជួយដល់សុខភាពអ្នកប៉ុណ្ណោះទេ អ្នកក៏អាចបង្កើតមិត្តភាពថ្មីៗផងដែរ។

. ញ៉ាំអាហារសម្រន់ល្អចំពោះសុខភាព៖ ការចំណាយពេល ៥ទៅដប់១០នាទី ដើម្បីរៀបចំអាហារសម្រន់ ដែលល្អសម្រាប់សុខភាពដូចជា ទឹកដោះ បន្លែ ឬផ្លែឈើ ដើម្បីញ៉ាំពេលសម្រាក ផ្ដល់ផលវិជ្ជមានជាច្រើនដល់សុខភាព និងការរស់នៅ។ ដូច្នេះ នៅផ្ទះ កន្លែងធ្វើ និងទូរទឹកកករបស់អ្នក គួរតែមានផ្លែឈើស្រស់ ទឹកដោះ និងបន្លែ ជាជាងអាហារដែលជាប្រភេទអាហារលឿន (Fast Food)។៥. ដើរ៖ យោងតាមការស្រាវជ្រាវរបស់លោក Borja del Pozo Cruz សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Southern Denmark បានបង្ហាញថា ការចំណាយពេលដើរក្នុងចំនួនណាមួយជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង ការកើនឡើងសម្ពាធឈាម ជាតិស្ករ និងការស្លាប់មុនអាយុ។ ដូច្នេះប្រសិនបើអ្នកមិនមានពេលច្រើន ដើម្បីហាត់ប្រាណ អ្នកអាចចំណាយពេល ៥នាទី ដើម្បីដើរដោយបោះជំហានវែងៗ និងលឿននៅផ្ទះ ឬនៅកន្លែងធ្វើការ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...