អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ភ្នំពេញ – មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនសម្រាប់ការសិក្សាវគ្គបណ្ដុះបណ្ដាលនេះ បេក្ខជនជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេសនៅតាមគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាចំណេះទូទៅរដ្ឋ ។ លើសពីនេះត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាពដែលអនុញ្ញាតឱ្យបេក្ខជនចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន វគ្គC111:Advanced Specialist in Teaching Listening and Speaking (០៩ មករា ២០២៤ – ២៦ មករា ២០២៤) វគ្គC112: Advanced Specialist Certificate in Teaching and Writing (០៩ មករា ២០២៤ – ២៦ មករា ២០២៤) វគ្គMTESOL: Master of Teaching English to Speakers of Other Languages (២៦ កុម្ភៈ ២០២៤ – ១៤ កុម្ភៈ ២០២៥) វគ្គ C113: Advanced Specialist Certificate in Language Assessment (០២ មេសា ២០២៤ – ១៩មេសា២០២៤) ។ វគ្គC419: Specialist Certificate in the Professional Development of Teacher Leaders/Supervisors (៣០ មេសា ២០២៤-១៧ ឧសភា ២០២៤) វគ្គC103: Postgraduate Diploma in Applied Linguistics (០២ កក្កដា ២០២៤-១៣ ធ្នូ ២០២៤) វគ្គC423: Specialist Certificate in Technology-Enabled Language Teaching (០៣ កញ្ញា ២០២៤-០៨ កញ្ញា ២០២៤) និងវគ្គC325: Specialist Certificate in TESOL with Cambridge Teaching Knowledge(Foundation) (២៤ កញ្ញា ២០២៤-១៨តុលា ២០២៤) ។

គួរបញ្ជាក់ដែរថា បេក្ខជនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍សូមផ្ញើសំណុំឯកសារទៅកាន់ការិយាល័យស៊ីមេអូ នាយកដ្ឋានព័ត៌មាននិងកិច្ចការអាស៊ានដែលមានអាសយដ្ឋានស្ថិតនៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម ។ សម្រាប់បេក្ខជនស្នើពាក្យសិក្សាវគ្គ C11, C112, MTESOL, C113 និង C419 ត្រូវស្នើពាក្យឱ្យបានមុនថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៣ សម្រាប់វគ្គ C103, C423, និង C325 ត្រូវស្នើពាក្យឱ្យបានមុនថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៤ ។

ជាមួយគ្នានេះការជ្រើសរើសបេក្ខជនមាន៣ដំណាក់កាលដូចជា ដំណាក់កាលទី១នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាននឹងពិនិត្យពាក្យស្នើសុំអាហារូបករណ៍ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗរបស់បេក្ខជនដើម្បីវិនិច្ឆ័យជ្រើសរើសបេក្ខជនដែលមានសមត្ថភាព និងត្រឹមត្រូវតាមលក្ខខណ្ឌមុននឹងបញ្ជូនឈ្មោះទៅមជ្ឈមណ្ឌល SEAMEO RELC ប្រទេសសឹង្ហបុរី ។ ដំណាក់កាលទី២ មន្ត្រីជំនាញនៃមជ្ឈមណ្ឌល SEAMEO RELC នឹងពិនិត្យពាក្យស្នើសុំអាហារូបករណ៍ និងឯកសារពាក់ព័ន្ធផ្សេងៗរបស់បេក្ខជន ដើម្បីវិនិច្ឆ័យជ្រើសរើសបេក្ខជនដែលមានសមត្ថភាព និងត្រឹមត្រូវតាមលក្ខខណ្ឌឱ្យចូលរួមប្រឡងតេស្តភាសាអង់គ្លេស(Online English Test) ។ ដំណាក់កាលទី៣ មជ្ឈមណ្ឌល SEAMEO RELC នឹងជូនដំណឹងទៅកាន់បេក្ខជនពីលទ្ធផលតេស្តភាសាអង់គ្លេស និងលទ្ធផលអាហារូបករណ៍តាមរយៈ Email របស់បេក្ខជនផ្ទាល់ ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់មន្ត្រីជំនាញការិយាល័យស៊ីមេអូនៃនាយកដ្ឋានព័ត៌មាន និងកិច្ចសាអាស៊ានតាមរយៈ Email: saravotey.moeys@gmail.com ឬចូលទៅកាន់តំណភ្ជាប់ https://www.relc.org.sg/welcome ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...