លោក ហ៊ុន ចាន់សាន ៖ ស្ថាបត្យករជាមនុស្សដែលមានកាតព្វកិច្ចបម្រើផលប្រយោជន៍រួមប្រកបដោយវិជ្ជាជីវៈ

បទពិសោធន៍ការងារក្នុងវិស័យស្ថាបត្យកម្មជាង១៣ឆ្នាំបានបង្រៀន ធ្វើឱ្យស្គាល់ និងមានបទពិសោធន៍ជាច្រើនក្នុងនាមជាស្ថាបត្យករ នេះជាការលើកឡើងរបស់លោក ហ៊ុន ចាន់សាន ស្ថាបនិកក្រុមហ៊ុន Re Edge Architecture នៅក្នុងកម្មវិធី Alternative Approaches for Adapting and Thriving in the Creative& Media Industries ក្រោមប្រធានបទ”មេរៀននៃភាពជាអ្នកដឹកនាំក្នុងការធ្វើឱ្យមានតុល្យភាពភាពច្នៃប្រឌិត និងបានផលចំណេញ”កាលពីពេលថ្មីៗនេះ។

លោក ហ៊ុន ចាន់សាន បានយល់ឃើញថា ក្នុងសម័យកាលឌីជីថលកាន់តែជឿនលឿន បានធ្វើឱ្យលោកយល់ឃើញថា នៅក្នុងវិស័យស្ថាបត្យកម្ម ស្ថាបត្យករជាមនុស្សរបស់សង្គមជាតិដែលមានកាតព្វកិច្ចបម្រើផលប្រយោជន៍រួមទៅអ្នកដទៃដោយប្រើវិជ្ជាជីវៈ វិទ្យាសាស្ត្រ សិល្បៈក្នុងខ្លួន ទាំងសិល្បៈជាអ្នកជំនួញដើម្បីផលប្រយោជន៍អ្នកដទៃ។ ដូចនេះលោក ហ៊ុន ចាន់សាន ពិតជារីករាយដែលបានឃើញមានស្ថាបត្យករកម្ពុជាពូកែៗជាច្រើនកំពុងរីកធំធាត់កាន់តែច្រើន លោកកាន់តែសប្បាយចិត្តព្រោះជំនាញស្ថាបត្យកម្មទាមទារឱ្យបានឃើញ បានប៉ះ បានប្រើប្រាស់ និងអនុវត្តន៍ផ្ទាល់ដែលធ្វើឱ្យស្ថាបត្យករកាន់តែមានភាពច្នៃប្រឌិត និងគំនិតថ្មីបន្ថែម។

ស្ថាបនិកក្រុមហ៊ុន Re Edge Architecture រូបនេះបន្តថា គំនិតការងារក្នុងវិស័យស្ថាបត្យកម្ម មិនមាននរណាខុស ឬត្រូវនោះទេ ដូចនេះអ្វីដែលយល់ថាល្អមិនប្រាកដថា មានតែអ្វីដែលជារបស់ខ្លួនឯងនោះទេដែលត្រូវ បើក្រឡេកទៅមើលវត្តមានរបស់សាបត្យករបរទេសដែលមកពីក្រៅប្រទេសគឺជាចំណុចល្អទៅវិញ ព្រោះបានឃើញពីស្នាដៃរបស់ពួកគាត់ និងបានធ្វើឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីតម្លៃនៃស្ថាបត្យកម្ម។

លោក ហ៊ុន ចាន់សាន បន្ថែមថា ប្រសិនបើងាកមកមើលកត្តាស្នួលរបស់យើងវិញ យើងគួរតែមានកត្តាស្នួលរបស់ខ្លួន គឺគុណតម្លៃគោលរបស់យើង មានចក្ខុវិស័យខ្លួនយើង ជឿជាក់លើខ្លួនឯង និងក្រុមកាងាររបស់យើង និងបង្កើនសមត្ថភាពរបស់យើង ដូចនេះគេនឹងទទួលស្គាល់ពីសមត្ថភាពរបស់យើង។

ក្នុងនាមជាអ្នកដឹកនាំម្នាក់ក្នុងស្ថាបនមួយ លោក ហ៊ុន ចាន់សាន បានគិតគូរជាពិសេសការដាក់ទំនុកចិត្តពីអតិថិជនទទួលសេវាកម្មរបស់យើង ដើម្បីឱ្យការផ្ដល់សេវាកម្ម និងទទួលសេវាកម្មទទួលបានអ្វីដែលល្អបំផុតសម្រាប់ភាគីសងខាង។ លើសពីនេះ ការគិតគូរដល់ក្រុមការងារក្នុងក្រុមហ៊ុនជារឿងចាំបាច់បន្ទាប់ដែលក្នុងនាមជាអ្នកដឹកនាំត្រូវគិតគូរ និងរៀបចំឱ្យបានល្អិតល្អន់ និងដិតដល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...