ព័ត៌មានផ្ទាល់ខ្លួនរបស់កុមារលើអ៊ីនធឺណិតអាចបណ្តាលឱ្យកុមារងាយគ្រោះថ្នាក់

ភ្នំពេញ – ជនខិលខូចមួយចំនួនអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ ដែលពួកគេស្វែងរកបាន និងប្រមូលយកតាមរយៈអ៊ីនធឺណិត ដើម្បីយកទៅធ្វើចេតនាអាក្រក់ណាមួយ។ ជនទាំងនោះក៏អាចស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់កុមារក្នុងគោលបំណងចាប់ផ្ដើមទាក់ទងជាមួយកុមារ ផ្ញើរូបភាព ឬវីដេអូទៅកុមារ មានលក្ខណៈមិនសមរម្យ ឬអាចស្នើសុំឱ្យកុមារផ្ញើ ឬបញ្ជូននូវរូបភាព និងវីដេអូ ដែលមានលក្ខណៈមិនសមរម្យទៅជនខិលខូចទាំងនោះវិញ ។ នេះបើយោងតាមន័យបញ្ជាក់របស់សៀវភៅណែនាំស្ដីពីការក្សាសុវត្តិភាពតាមប្រព័ន្ធអនឡាញ ដែលផលិតដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) ។

ឯកសារនេះ បានបញ្ជាក់បន្ថែមថា ពត៌មានផ្ទាល់ខ្លួនដូចជា ពាក្យសម្ងាត់ និងឈ្មោះប្រើប្រាស់ ទីតាំង ឈ្មោះសាលារៀន កន្លែងកំសាន្តជាទៀងទាត់ ឬរូបថតដែលមានលក្ខណៈ ស្និទ្ធស្នាល និងបង្ហាញហួសហេតុមិនគួរមាននៅលើអ៊ីនធឺណិតនោះឡើយ ។ អាណាព្យាបាលត្រូវកត់ចំណាំជាចាំបាច់គឺ រូបថត និងវីដេអូបែបស្និទ្ធស្នាល ឬមានលក្ខណៈផ្លូវភេទ អាចបង្កហានិភ័យខ្លាំងចំពោះកុមារ ។

ទោះបីជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារពេលខ្លះមិនមានការជួប ឬទាក់ទងផ្ទាល់ជាមួយជនល្មើសក៏ដោយ ប៉ុន្តែវានៅតែអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចការជួបផ្ទាល់ដូច្នោះដែរ ។ ទម្រង់ជាច្រើននៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ជាពិសេសតាមប្រព័ន្ធអនឡាញ អាចកើតឡើងបានដោយមិនចាំបាច់ទាល់តែមានការជួបផ្ទាល់ ឬការប៉ះពាល់រាងកាយផ្ទាល់រវាងជនល្មើស និងកុមារនោះឡើយ ។ ឧទាហរណ៍ ដូចជា ការថតរូបកុមារបែបផ្លូវភេទ ការចែកចាយរូបភាពទាំងនោះតាមប្រព័ន្ធអនឡាញ ឬការបង្ហាញឱ្យកុមារឃើញនូវរូបភាពបែបផ្លូវភេទជាដើម ។ នេះបើតាមការឱ្យដឹងរបស់អង្គការសកម្មភាពដើម្បីកុមារ ។

អង្គការសកម្មភាពដើម្បីកុមារបានឱ្យដឹងថា កុមារគ្រប់វ័យសុទ្ធតែអាចប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ។ ហេតុដូចនេះ កុមារត្រូវមានភាពឆ្លាតវៃនៅពេលប្រើប្រាស់អ៊ីនធឺណិត ដោយកុមារមិនត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួន ហើយមិនត្រូវជួបផ្ទាល់ជាមួយមនុស្សដែលស្គាល់តែតាមប្រព័ន្ធអនឡាញ មិនត្រូវទទួលសារ ឬរូបភាពពីមនុស្សដែលមិនស្គាល់ ។ ម្តាយឪពុកត្រូវពិនិត្យរាល់ព័ត៌មានដើម្បីឱ្យប្រាកដថា អាចជឿទុកចិត្តបាន ជាពិសេសត្រូវមានភាពក្លាហានក្នុងការជជែកពិភាក្សាជាមួយមនុស្សពេញវ័យដែលខ្លួនទុកចិត្តបានក្នុងករណីកើតឡើងចំពោះអ្នកផ្ទាល់ ។

ដើម្បីជៀសវាងពីបញ្ហាទាំងនេះឪពុកម្តាយ ឬអាណាព្យា ត្រូវបង្រៀនកុមារឱ្យចេះបដិសេធដាច់ខាតចំពោះទំនាក់ទំនងមិនច្បាស់លាស់ ឬជនមិនស្គាល់មុខ។ មួយវិញទៀតការយកចិត្តទុកដាក់លើសុខុមាភាពផ្លូវចិត្តរបស់កុមារជារឿងសំខាន់ អាណាព្យាបាលត្រូវផ្តល់ភាពកក់ក្តៅ គឺជាខែលការពារពួកគេជានិច្ច ទោះមានរឿងអ្វីកើតឡើងក៏ដោយ ។ កុមារត្រូវហ៊ានរាយការណ៍រៀងរាល់ពេលចួបបញ្ហា ដែលជាផ្នែកមួយចូលរួមលុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងចូលរួមធ្វើឱ្យសង្គមកាន់តែមានសុវត្ថិភាពចំពោះកុមារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......