ការលេងកីឡាផ្ដល់នូវគុណប្រយោជន៍ចំនួន ៦ចំពោះរាងកាយ

ការលេងកីឡាអាចជួយឱ្យអ្នកមានរាងស្អាត កើនចំណងមិត្តភាព មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងមានសុខភាពល្អ។ តាមរយៈការហ្វឹកហាត់កីឡាផ្សេងៗ អ្នកក៏អាចទទួលបានជំនាញនៅលើទីលាន របៀបដោះស្រាយបញ្ហាក្នុងជីវិតរស់នៅផងដែរ។ ជាពិសេស កីឡាកំពុងមានឥទ្ធិពលយ៉ាងខ្លាំង មកលើជីវិតប្រចាំថ្ងៃ និងសុខភាពរបស់យើង។

យោងតាមគេហទំព័រ Digit Insurance បានបង្ហាញអំពីអត្ថប្រយោជន៍ចំនួន ៦នៃការហាត់កីឡាចំពោះរាងកាយ៖

១. រក្សាទម្ងន់ឱ្យនៅថេរ ៖ ការនៅទំនេរច្រើន គឺជាមូលហេតុចម្បងមួយ ដែលនាំឱ្យមនុស្សឡើងទម្ងន់​ ព្រមទាំងអាចបណ្ដាលឱ្យមានជំងឺលើសឈាម និងជំងឺបេះដូងផងដែរ ។ ប៉ុន្តែការហាត់កីឡា នឹងជួយរក្សាទម្ងន់អ្នកឱ្យនៅថេរ និងមិនងាយឡើងទម្ងន់នោះទេ។ ក្នុងករណី មនុស្សធាត់ចូលរួមក្នុងសកម្មភាពកីឡា ដែលមានសកម្មភាពរាងកាយខ្លាំង។ ពួកគេនឹងដុតកាឡូរីបានច្រើន ដែលជួយឱ្យស្រកទម្ងន់ និងកាត់បន្ថយឱកាសនៃការឡើងគីឡូទៀតផង។

២. កាត់បន្ថយកម្រិតកូលេស្ដូរ៉ល ៖ អត្ថប្រយោជន៍ពិសេសមួយទៀត នៃការហាត់កីឡា គឺជួយគ្រប់គ្រងកម្រិតនៃជាតិកូលេស្ដូរ៉ល។ បុគ្គលដែលចូលរួមក្នុងសកម្មភាពកីឡាជាប្រចាំ ជាធម្មតាមានកម្រិតកូលេស្ដូរ៉លទាបជាងបុគ្គល ដែលមិនហាត់កីឡា ឬរាងកាយមិនសូវសកម្ម។

៣. ធ្វើឱ្យចរន្ដឈាមប្រសើរឡើង ៖ សកម្មភាពនៃការហាត់កីឡាគ្រប់ប្រភេទ គឺទាមទារឱ្យរាងកាយមានភាពសកម្ម ដែលជួយបង្កើនសារធាតុដឹកនាំអុកស៊ីសែននៅក្នុងកោសិកាឈាមក្រហម និងធ្វើឱ្យបរិមាណឈាមកើនឡើង។ ដោយហេតុថា រាល់ពេលលេងកីឡា បេះដូងរបស់អ្នកនឹងមានចលនាលឿនជាងមុន ព្រមទាំងដាក់សម្ពាធបន្ថែមទៅលើសាច់ដុំបេះដូង ។ សម្ពាធបន្ថែមនេះ នឹងជួយពង្រឹងសាច់ដុំបេះដូង និងធ្វើឱ្យលំហូរឈាមមានភាពប្រសើរឡើង។

៤. កាត់បន្ថយកម្រិតសម្ពាធឈាម ៖ ជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់ គឺជាបញ្ហាសុខភាព ដែលអាចបណ្ដាលឱ្យដាច់សរសៃរឈាមខួរក្បាល និងបញ្ហាសុខភាពផ្សេងៗជាប់ទាក់ទងនឹងបញ្ហាបេះដូង។ យ៉ាងណាមិញ តាមរយៈការចូលរួមហាត់កីឡា អ្នកអាចគ្រប់គ្រងកម្រិតសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព។ ព្រោះកីឡាស្ទើរគ្រប់ប្រភេទទាមទារឱ្យមានសកម្មភាពរាងកាយ ដូចជាដើរ លោត និងរត់ជាដើម ហើយការអនុវត្តបែបនេះ នឹងជួយរក្សាសម្ពាធឈាមឱ្យនៅធម្មតា ព្រមទាំងជួយឱ្យសុខភាពបេះដូងរឹងមាំផងដែរ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំ​ ៖ កោសិកាឈាមស (WBCs) គឺជាភ្នាក់ងារចម្បងនៃរាងកាយ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺ។ ការលេងកីឡា និងហាត់ប្រាណជាប្រចាំ នឹងជួយឱ្យកម្រិតកោសិកាឈាមសប្រសើរឡើង។ ជាពិសេស វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដែលអាចប្រយុទ្ធប្រឆាំងនឹងមេរោគ និងបាក់តេរី ដែលបង្កឱ្យមានជំងឺទៀតផង។ ៦. ពង្រឹងសាច់ដុំ និងឆ្អឹង៖ ការលេងកីឡាដូចជា បាល់ទាត់ តេននីស បាល់បោះ និងហាត់គុន អាចជួយឱ្យពង្រឹងសាច់ដុំរបស់អ្នកឱ្យមានភាពរឹងមាំ ទំហំធំ និងកម្លាំងខ្លាំង។ កាលណាអ្នកបន្តលេងកីឡាជាប្រចាំ សាច់ដុំរបស់អ្នកនឹងវិវត្តទៅកាន់តែរឹងមាំ។ ម្យ៉ាងវិញទៀត វាក៏ជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយផងដែរ។ លើសពីនេះ ការចូលរួមកម្មភាពកីឡា ជាមួយនឹងចលនាអតិបរមា មានន័យថា អ្នកកំពុងដាក់ភាពតានតឹងទៅលើឆ្អឹង និងបង្កើនដង់ស៊ីតេឆ្អឹង ដែលជួយឱ្យឆ្អឹងរឹងមាំជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...