សាកលវិទ្យាល័យ Hamad Bin Khalifa នៅប្រទេសកាតា ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់អនុបណ្ឌិត

អាហារូបករណ៍ – កម្មវិធីអាហារូបករណ៍ HBKU បានបើកផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Hamad Bin Khalifa នៃ​ប្រទេស​កាតា ក្នុងឆ្នាំសិក្សា២០២២ ។ អាហារូបករណ៍នេះផ្ដល់ឱ្យនិស្សិតគ្រប់សញ្ជាតិមានសិទ្ធិ​ក្នុងការដាក់ពាក្យ ហើយអ្វីដែលពិសេសនោះ គឺមិនទាមទារលិខិតបញ្ជាក់ភាសាអង់គ្លេស IELTS ។

អាហារូបករណ៍នេះផ្ដល់ជូនសិក្សាច្រើនជាង៣០មុខជំនាញរួមមាន Science in Biological and Biomedical Sciences,​ Doctor of Juridical Science, Digital Humanities and Societies, Arts in Islam and Global Affairs និងជំនាញជាច្រើនផ្សេងទៀត ។

និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍នឹងទទួលបានការសិក្សានៅក្នុងសាកលវិទ្យាល័យ Hamad Bin Khalifa ផ្ទាល់ដែលជាសាកលវិទ្យាល័យមានចំណាត់ថ្នាក់ល្អ និងល្បីក្នុងប្រទេស ដោយ​មានមហាវិទ្យាល័យធំៗចំនួន៥សម្រាប់ជ្រើសរើសជំនាញសិក្សា ។

ជាមួយ​គ្នា​នេះ បេក្ខជន-បេក្ខនារី ដែលទទួលបានអាហារូបករណ៍ក៏​និងទទួលបានការឧបត្ថម្ភរួមមាន៖ សិក្សាដោយឥតបង់ថ្លៃ, កន្លែងស្នាក់នៅ, ការចំណាយលើអាហារ, ថវិកាសម្រាប់សំបុត្រធ្វើដំណើរ និងមានកន្លែងស្នាក់នៅសម្រាប់គ្រួសាររបស់និស្សិតដែលរៀបការរួច ។ ក្នុងនោះ​សម្រាប់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រទទួលបាន ១៣៧៣ដុល្លារ និងនិស្សិតសិក្សាថ្នាក់បណ្ឌិតទទួលបាន ២០៥៩ដុល្លារក្នុងមួយខែ ។

បេក្ខជនដែលមានបំណងដាក់ពាក្យគួរត្រៀមឯកសារពាក់ព័ន្ធមួយចំនួនរួមមាន៖ ចំពោះនិស្សិតដែលចង់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ, និស្សិតថ្នាក់បណ្ឌិតតម្រូវឱ្យមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់, លិខិតបញ្ជាក់ការសិក្សា ឬ supporting documents និងលិខិតបញ្ជាក់បទពិសោធន៍ការងារសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដោយ​មិនចាំបាច់មានលិខិតកម្រិតភាសា IELTS ទេ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់  https://tinyul.com/m89s6ru9 និងធ្វើការដាក់ពាក្យតាមរយៈOnline ។ ផុតកំណត់ទទួលពាក្យថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...