លោក ជឹម ពិសី ផ្តើមពីនិស្សិត TVET ក្លាយជាម្ចាស់ក្រុមហ៊ុនសិក្សា​គម្រោងប្លង់អគារ

លោក ជឹម ពិសី បច្ចុប្បន្ន​គឺជា​ម្ចាស់ក្រុមហ៊ុនសិក្សា​គម្រោងប្លង់​អគារ (NCEC) ព្រមទាំងជាគ្រូបណ្ដុះបណ្ដាលផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ។ មុននឹងឈានដល់ចំណុចនេះ លោកបានហែលឆ្លងជីវិតជានិស្សិតជំនាញបច្ចេកទេស និងធ្លាប់បម្រើការទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។

លោក ជឹម ពិសី បាន​រំលឹកថា នៅឆ្នាំ២០១៤លោកបានបញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកទេស បន្ទាប់មកលោកក៏ទទួកបានឱកាសឱ្យទៅបង្រៀនផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅសាកលវិទ្យាល័យខ្មែរបច្ចេកវិទ្យា និងគ្រប់គ្រង (KUTM) ឯខេត្តព្រះសីហនុ។ ទោះបីជាលោកមានការងារ ក្រោយបញ្ចប់ បរិញ្ញាបត្រក៏ដោយ ប៉ុន្តែលោក ជឹម ពិសី នៅតែបន្តស្វះស្វែងរកព័ត៌មានបន្ថែម ដើម្បីអភិវឌ្ឍសមត្ថភាព និងជំនាញរបស់ខ្លួនថែមទៀត ។

លុះឆ្នាំ២០១៥  លោក ពិសី ក៏បានជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មគ្រឿងបង្គុំ (M. Eng in Structural Engineering) នៅសាកលវិទ្យាល័យបច្ចេកវិទ្យា King Mongkut Thonburi (KMUTT) ប្រទេសថៃ ហើយកំឡុងពេលសិក្សា លោកទទួលបានឱកាសបន្ថែមដើម្បីចូលបម្រើការងារជាអ្នករចនាប្លង់គ្រឿងបង្គុំរយះពេលមួយឆ្នាំ នៅទីក្រុងបាងកក។ លោកបានបញ្ចប់ការសិក្សានៅប្រទេសថៃនាឆ្នាំ២០១៨  ហើយត្រឡប់មកមាតុភូមិវិញ នាចុងឆ្នាំ២០១៩ ដោយស្ពាយនូវបទពិសោធន៍ ជំនាញ ទាំងការសិក្សា និងការងារ។

លោកបានបង្ហាញចំណាប់អារម្មណ៍អំពីបទពិសោធន៍ ពេលបានទៅសិក្សានៅក្រៅប្រទេសថា ក្រៅតែអំពីបរិយាកាស និងរបៀបនៃការសិក្សាមានភាពខុសប្លែកគ្នា វាក៏ជំរុញឱ្យលោកទទួលបានបទពិសោធន៍បន្ថែមក្នុងការទំនាក់ទំនងជាមួយក្រុមមនុស្សចម្រុះជាតិសាសន៍ជាច្រើន។ លោកបន្ថែមថា ខាងសាលាមានបន្ទប់ពិសោន៍ជំនាញធំទូលាយសម្រាប់គ្រប់ផ្នែក ក្នុងការផ្តល់ភាពងាយស្រួសពេលសិក្សា ព្រមទាំងមានបណ្ណាល័យក្នុងការស្រាវជ្រាវ  និងមានបន្ទប់សម្រាប់សរសេរនិក្ខេបបទផ្សេងៗគ្នា ទន្ទឹមគ្នានោះសាស្រ្តាចារ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀន។

បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសថៃរយះពេលមួយឆ្នាំមុនត្រឡប់មកវិញ ក្រោយមកលោកទទួលបានការងារជាច្រើន មានទាំងការធ្វើការក្នុងក្រុមហ៊ុនឯកជន និងក្រោយមកលោក​ក៏​សម្រេច​ចិត្ត​បើកអាជីវកម្មខ្លួនឯង ដោយទទួលបានទាំងការសាងសង់ ការងារប្រឹក្សាយោបល់ ការងាររចនាជាដើម។

“នៅប្រទេសថៃជាបទពិសោធន៍ដ៏ល្អមួយ ដោយសារទទួលបានចំណេះដឹងថ្មីបន្ថែមពាក់ព័ន្ធនឹងជំនាញរបស់ខ្ញុំ រួមមានការស្រាវជ្រាវ ការពិសោធន៍ក្នុងបន្ទប់ពិសោធន៍ ការចុះកម្មសិក្សាជាដើម”

ត្រឡប់ថយក្រោយបន្តិច ពីកត្តាដំបូងដែលជំរុញឱ្យលោក ជឹម ពិសី ជ្រើសរើសរៀន​ជំនាញបច្ចេក ។ តាមពិទៅ​តាំងតែពីរៀននៅវិទ្យាល័យមកម្ល៉េះ លោក​ ពិសី សង្កេតឃើញខ្លួនឯងថា មានការចាប់អារម្មណ៍ទៅនឹងមុខវិជ្ជាដែលទាក់ទងអំពីវិទ្យាសាស្ត្រ (science)។ មួយវិញទៀតលោកយល់ឃើញថា ជំនាញនេះកំពុងមានតម្រូវការទីផ្សារខ្ពស់ ក្នុងចំណោមកិច្ចការបច្ចេកទេសផ្សេងៗទៀត ស្របនឹងបងៗ ក៏ដូចជាបងប្អូនជីដូនមួយរបស់លោក យកចិត្តទុកដាក់ជំរុញលោក ឱ្យចាប់យកជំនាញបច្ចេកទេស។

លោក ជឹម ពិសី ក៏​យល់ឃើញដែរថា ការរៀនជំនាញបច្ចេកទេស គឺឆាប់ទទួលបានការងារមួយយ៉ាងច្បាស់លាស់ (ព្រោះអាច រៀនរយៈពេលខ្លីបាន)។ មួយវិញទៀតជំនាញបច្ចេកទេស​ ក៏​មានតម្រូវការទីផ្សារខ្ពស់ ទូលំទូលាយ ហើយ​អាចរៀនពីការងារពេញមួយជីវិត និងអភិវឌ្ឍមុខជំនាញនេះបន្ត។ ចំណុចសំខាន់ចុងក្រោយជំនាញបច្ចេកទេស ជាផ្នែកមួយដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងការចូលរួមអភិវឌ្ឍប្រទេសជាតិបាន ។

ជាមួយ​គ្នា​នេះ លោក ជឹម ពិសី ក៏​បានធ្វើការ​អំពាវនាវ​ដល់យុវជនគួរ​តែងាកមកចាប់យកជំនាញបច្ចេកទេសកាន់តែច្រើន ដោយសារផ្នែកនេះនឹងមានតម្រូវការកាន់តែខ្ពស់នាពេលអនាគត ព្រោះប្រទេសយើងជាប្រទេសដែលកំពុងអភិវឌ្ឍ ដូច្នេះពុំអាចខ្វះបានទេនូវអ្នកជំនាញបច្ចេកទេស ម្យ៉ាងវិញទៀតប្រាក់បៀវត្សផ្នែកនេះក៏កាន់តែសមរម្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...