ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅសាកលវិទ្យាល័យ Ton Duc Thang ទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

ថ្នាក់សិក្សាដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន៣ប្រភេទដូចជា អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បង្រៀនជាភាសាវៀតណាមដែលផ្ដល់អាហារូបករណ៍ពេញលេញ៧៥កន្លែង និងអាហារូបករណ៍មិនពេញលេញ១០កន្លែង ។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បង្រៀនភាសាអង់គ្លេសដែលផ្ដល់អាហារូបករណ៍ពេញលេញ២០កន្លែង និងអាហារូបករណ៍មិនពេញលេញ១០កន្លែង ។ អាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាម ដែលជាអាហារូបករណ៍ពេញលេញចំនួន៥០កន្លែង ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមភ្ជាប់ជាមួយពាក្យស្នើសុំអាហារូបករណ៍(ដាក់តាមOnlineក្នុងតំណភ្ជាប់ខាងក្រោម) ជីវប្រវត្តការសិក្សា, ច្បាប់ចម្លងនៃប្រតិចារិកបរិញ្ញាបត្រដើមនៅក្នុងផ្នែកខាងស្តាំអនុវត្ត, ច្បាប់ចម្លងនៃវិញ្ញាបនបត្របរិញ្ញាបត្រច្បាប់ដើមនៅក្នុងផ្នែកខាងស្តាំអនុវត្ត, សេចក្តីថ្លែងការណ៍នៃគោលបំណង (500 ពាក្យ), ច្បាប់ចម្លងលិខិតឆ្លងដែន, លិខិតយោងរបស់ទីប្រឹក្សានិក្ខេបបទរបស់បរិញ្ញាបត្រ, រូបថត (3×4 សង់ទីម៉ែត្រ) លិខិតពិនិត្យសុខភាព(៦ខែចុងក្រោយ) លិខិតបញ្ជាក់ភាសាអង់គ្លេស (IELTS/ TOEIC/TOEFL/iBT certificate), កំណត់ត្រាឧក្រិដ្ឋកម្ម(៦ខែចុងក្រោយ) ។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីអាហារូបករណ៍នីមួយៗក្នុងបេក្ខជនអាចចូលទៅកាន់តំភ្ជាប់ https://admission.tdtu.edu.vn/en/graduate/information/apply-for-scholarships ។ សម្រាប់បេក្ខជនស្នើពាក្យចូលរៀនក្នុងឆ្នាំសិក្សា២០២៣សូមចុះឈ្មោះឱ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ឆ្នាំសិក្សា២០២៤ត្រូវចុះឈ្មោះឱ្យបានមុនថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងជាមួយ TDTU International Admission Team តាមរយៈសារអេឡិចត្រូនិច admission.undergraduate@tdtu.edu.vn ឬ Website៖ https://admission.tdtu.edu.vn/en/undergraduate ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...