ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ បានធ្វើ​ឱ្យ​ប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល។ ការបំពុលបរិស្ថាន ធ្វើឱ្យមនុស្សមួយចំនួនប្រទះនឹងអារម្មណ៍អៀនខ្មាសចំពោះសកម្មភាពដែលបានប្រព្រឹត្ត ឬនាំឱ្យមានផលអវិជ្ជមានចំពោះការរស់នៅ និងកើតអាការៈថប់បារម្ភ តានតឹង និងតប់ប្រមល់ដោយសារតែបរិយាកាសផ្លាស់ប្តូរមិនទៀង។ ធម្មជាតិជាគូរនឹងមនុស្ស ហើយការដាក់ខ្លួនឱ្យផ្សារភ្ជាប់ទៅនឹងបរិស្ថាន ជាចំណែកមួយជួយកាត់បន្ថយស្រ្តេស និងជំរុញឱ្យសុខភាពផ្លូវចិត្តល្អប្រសើរជាងមុន។

មូលហេតុអ្វីបានជាគិតអំពីបរិស្ថានជាកត្តាចាំបាច់ ?

បម្រែបម្រួលអាកាសធាតុ បង្កឱ្យបរិយាកាសឈានទៅរកគ្រោះថ្នាក់ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សទាំងចិត្តនិងកាយ ។ បើជជែកជាសកលតែម្តង ពិភពលោកកំពុងតែជួបប្រទះនូវបញ្ហាជាច្រើនដែលបង្កដោយបម្រែបម្រួលអាកាសធាតុមានដូចជា ការកើនឡើងកម្តៅផែនដី ភាពរាំងស្ងួត និងគ្រោះមហន្តរាយនានាចំពោះធម្មជាតិ ឬសត្វក្នុងសភាពមួយដែលធ្ងន់ខ្លាំងនៅក្នុងតំបន់មួយចំនួន ហើយគ្រោះថ្នាក់ទាំងនេះ គឺពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សដែលប្រើប្រាស់ធម្មជាតិច្រើនលើសចំណុះ រហូតដល់ធម្មជាតិមិនអាចផលិតតម្រូវការឱ្យឆ្លើយតបនឹងការប្រើប្រាស់របស់មនុស្ស។

បម្រែបម្រួលអាកាសធាតុមិនមែនជាបញ្ហាបុគ្គលណាម្នាក់នោះទេ ពីព្រោះវាពាក់ព័ន្ធ និងប៉ះពាល់ដល់ការរស់នៅរបស់មនុស្សទាំងអស់គ្នា ជាហេតុដែលយើងត្រូវយកចិត្តទុកដាក់រួមគ្នា ក៏ដូចជាមានសកម្មភាពការពារបរិស្ថានពីគ្រប់ភាគីសំខាន់ៗដែលពាក់ព័ន្ធ។ នៅពេលដែលយើងបានរួមចំណែកក្នុងការជួយទៅកាន់បរិស្ថាន វាក៏ជាចំណែកមួយដែលជួយឱ្យសុខភាពផ្លូវចិត្ត និងកាយមានភាពល្អប្រសើរជាងមុន។ តាមរយៈគេហទំព័រ verywellmind បានប្រាប់គន្លឹះមួយចំនួន ដើម្បីយកទៅអនុវត្ត បង្ហាញពីការយកចិត្តទុកចំពោះបរិស្ថាន។

១. ចូលរួមជាសកម្មភាពក្នុងសហគមន៍ ៖ សកម្មភាពក្នុងសហគមន៍មានច្រើនប្រភេទ ក្រៅតែពីការចូលរួមសម្អាតទីតាំង គេអាចចូលរួមថែទាំសួនច្បារដែលជិតផ្ទះ ឬដាំបន្លែបង្ការជាការជំរុញទីតាំងឱ្យមានបរិយាកាសផាសុកភាព និងមានអាហារបរិភោគល្អៗអាចឆ្លើយតបនឹងសុខភាពរាងកាយ។ ការចូលរួមសកម្មភាពទាំងនេះ គឺជាកត្តានាំឱ្យកាត់បន្ថយភាពតាងតឹង បង្កើនទំនាក់ទំនងថ្មីៗ ដែលជារួមទៅជំរុញទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។

២. ប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ ​៖ ការប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ បានកាត់បន្ថយប្រេង និងផ្សែងពុល ដែលជាចំណែកមួយជួយទៅដល់បរិស្ថាន។ ការប្រើប្រាស់កង់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសនៅពេលមានការធ្វើដំណើរជិតៗ ព្រោះសកម្មភាពនេះបានចូលរួមកាត់បន្ថយការបំពុលបរិយាកាស។

៣. ទិញរបស់របរចាស់ៗ ៖ ការប្រើរបស់របរចាស់ៗ ឬការប្រើប្រាស់សម្លៀកបំពាក់មួយទឹកគឺជាចំណែកមួយក្នុងការកាត់បន្ថយជាតិពុលទៅក្នុងបរិយាកាស ដោយហេតុថា ឧស្សាហកម្មជំនាញច្នៃម៉ូតនីមួយៗ គឺជាដើមចមក្នុងការបំពុលបរិស្ថាន។ ដូច្នេះការទិញសម្លៀកបំពាក់ដែលប្រើម្តងរួចហើយ(ខោអាវមួយទឹក) អាចជួយដល់បរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ។

៤. បង្កើតទម្លាប់នៃការប្រើប្រាស់ឡើងវិញ ៖ មានរបស់របរជាច្រើនដែលមនុស្សបានបោះចោល ខណៈវានៅអាចប្រើប្រាស់បានម្តងទៀត ហើយមានពេលខ្លះយើងបានចម្អិនអាហារក្នុងបរិមាណដែលច្រើនជ្រុល និងទទួលទានមិនអស់សឹងតែគ្រប់ពេល, ទាំងនេះក៏ជាចំណែកមួយបង្កផលប៉ះពាល់ទៅកាន់បរិស្ថាន។ ដូច្នេះត្រូវកាត់បន្ថយទម្លាប់ខ្ជះខ្ជាយអាហារ ឬទិញសម្ភារៈពាក់ព័ន្ធនឹងប្លាស្ទិកបន្ថែមដែលមិនចាំបាច់មកទុកក្នុងទីសម្រាប់ស្នាក់អាស្រ័យ។ ព្យាយាមប្រើរបស់របរចាស់ៗឡើងវិញ និងសន្សំសំចៃអាហារ ដើម្បីជាការរួមចំណែកធ្វើឱ្យបរិស្ថានល្អ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...