អាហារូបករណ៍ – កម្មវិធីអាហារូបករណ៍ HBKU បានបើកផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Hamad Bin Khalifa នៃប្រទេសកាតា ក្នុងឆ្នាំសិក្សា២០២២ ។ អាហារូបករណ៍នេះផ្ដល់ឱ្យនិស្សិតគ្រប់សញ្ជាតិមានសិទ្ធិក្នុងការដាក់ពាក្យ ហើយអ្វីដែលពិសេសនោះ គឺមិនទាមទារលិខិតបញ្ជាក់ភាសាអង់គ្លេស IELTS ។

អាហារូបករណ៍នេះផ្ដល់ជូនសិក្សាច្រើនជាង៣០មុខជំនាញរួមមាន Science in Biological and Biomedical Sciences, Doctor of Juridical Science, Digital Humanities and Societies, Arts in Islam and Global Affairs និងជំនាញជាច្រើនផ្សេងទៀត ។
និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍នឹងទទួលបានការសិក្សានៅក្នុងសាកលវិទ្យាល័យ Hamad Bin Khalifa ផ្ទាល់ដែលជាសាកលវិទ្យាល័យមានចំណាត់ថ្នាក់ល្អ និងល្បីក្នុងប្រទេស ដោយមានមហាវិទ្យាល័យធំៗចំនួន៥សម្រាប់ជ្រើសរើសជំនាញសិក្សា ។

ជាមួយគ្នានេះ បេក្ខជន-បេក្ខនារី ដែលទទួលបានអាហារូបករណ៍ក៏និងទទួលបានការឧបត្ថម្ភរួមមាន៖ សិក្សាដោយឥតបង់ថ្លៃ, កន្លែងស្នាក់នៅ, ការចំណាយលើអាហារ, ថវិកាសម្រាប់សំបុត្រធ្វើដំណើរ និងមានកន្លែងស្នាក់នៅសម្រាប់គ្រួសាររបស់និស្សិតដែលរៀបការរួច ។ ក្នុងនោះសម្រាប់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រទទួលបាន ១៣៧៣ដុល្លារ និងនិស្សិតសិក្សាថ្នាក់បណ្ឌិតទទួលបាន ២០៥៩ដុល្លារក្នុងមួយខែ ។
បេក្ខជនដែលមានបំណងដាក់ពាក្យគួរត្រៀមឯកសារពាក់ព័ន្ធមួយចំនួនរួមមាន៖ ចំពោះនិស្សិតដែលចង់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ, និស្សិតថ្នាក់បណ្ឌិតតម្រូវឱ្យមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់, លិខិតបញ្ជាក់ការសិក្សា ឬ supporting documents និងលិខិតបញ្ជាក់បទពិសោធន៍ការងារសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដោយមិនចាំបាច់មានលិខិតកម្រិតភាសា IELTS ទេ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ https://tinyul.com/m89s6ru9 និងធ្វើការដាក់ពាក្យតាមរយៈOnline ។ ផុតកំណត់ទទួលពាក្យថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 28/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2025
កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































