មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យអប់រំ របស់ប្រទេសកម្ពុជា មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នាពេលថ្មីៗនេះ បានធ្វើបទសម្ភាសន៍វគ្គចុងក្រោយសម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ របស់ខ្លួន។

គំនិតផ្តួចផ្តើមនេះដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់គ្រប់គ្រងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដោយផ្ទាល់ផងដែរ មិនត្រឹមតែជួយបង់ថ្លៃសិក្សារយៈពេល ៤ ឆ្នាំ សម្រាប់និស្សិតប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ នេះជាឱកាសសម្រាប់សិស្សនិសិ្សតអាចបន្តការសិក្សានៅសាកលវិទ្យាល័យកំពូលៗនៅកម្ពុជាដោយមិនមានកង្វល់លើផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

នៅឆ្នាំនេះ គណៈកម្មាធិការអាហារូបករណ៍បានកំណត់ជ្រើសរើសបេក្ខជនចុងក្រោយចំនួន ១០០ នាក់ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ក្នុងចំណោមបេក្ខជនសរុបចំនួន ១៩០០ នាក់ ដោយក្នុងនោះយើងផ្តោតលើបេក្ខជនដែលបានបង្ហាញនូវឆន្ទៈដ៏មោះមុត ក្នុងការរួមចំណែកដល់អនាគតរបស់ប្រទេសកម្ពុជា តាមរយៈការបេជ្ញាចិត្ត លើមុខជំនាញសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សានានា។ ការសម្ភាសន៍ចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ ព្រីនស៍ ហូលឌីង គ្រុប ដោយមានជំនួយស្ម័គ្រចិត្តពីនិសិ្សតអាហារូបករណ៍ជំនាន់ទី១ និងជំនាន់ទី២ ជាច្រើនផងដែរ។

យើងពិតជាមានសេចក្តីសោមន្សរីករាយដែលមានការគោរពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងថ្ងៃសម្ភាសន៍អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣។ ឯកឧត្តមបានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមមួយនេះសម្រាប់ការដើរស្របតាមគោលដៅអភិវឌ្ឍន៍លើវិស័យ អប់រំជាតិផងដែរ។

ឯកឧត្តម សាន វឌ្ឍនា មានប្រសាសន៍ថា «អាហារូបករណ៍ ចេន ហ្ស៊ី តំណាងឱ្យការបោះជំហាន យ៉ាងសំខាន់ឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់យុវជនរបស់យើង និងការដឹកនាំប្រទេសជាតិរបស់យើងឆ្ពោះ ទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។»

ឯកឧត្តមមានប្រសាសន៍បន្ថែមថា «យើងមានមោទនភាពដែលបានចាប់ដៃគូជាមួយសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង មូលនិធិព្រីនស៍ ហើយយើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបង្កើតឱកាសនានា សម្រាប់ និស្សិតកម្ពុជាដែលមានទេពកោសល្យ។»

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលស្គាល់ពីជីវប្រវត្តិ និងសេចក្តីប្រាថ្នាផ្សេងៗគ្នារបស់បេក្ខជននីមួយៗនៅក្នុងអំឡុងពេលនៃវគ្គសម្ភាសន៍ចុងក្រោយ។ លោក Gabriel Tan បានកត់សម្គាល់ថា «ភាពសម្បូរបែប និងការប្តេជ្ញាចិត្តរបស់បេក្ខជនទាំងនេះ គឺជាចំណុចលេចធ្លោរបស់ពួកគេ។ សេចក្តីប្រាថ្នារបស់ពួកគេ និងគោលដៅដែលប្រើប្រាស់ជំនាញសិក្សាសម្រាប់ អភិវឌ្ឍន៍នាពេលអនាគត ផ្តល់ឱ្យយើងនូវទំនុកចិត្តលើសក្តានុពលរបស់ពួកគេក្នុងការរួមចំណែកដល់ការ រីកចម្រើនរបស់ប្រទេសកម្ពុជា។»

ចំពោះដំណើរការជ្រើសរើសនិសិ្សតសម្រាប់អាហារូបករណ៍នេះ ត្រូវបានធ្វើឡើងដោយម៉ត់ចត់ ការវាយតម្លៃ ផ្តោតសំខាន់លើ សមិទ្ធិផលនៃការសិក្សា គុណភាពនៃភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការបង្ហាញចក្ខុវិស័យ សម្រាប់ការរីកចម្រើន ផ្ទាល់ខ្លួន និងសង្គមជាតិ។ ភាពខិតខំខ្នះខ្នែងរបស់បេក្ខជនក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ ប្រទេសកម្ពុជា គឺជាប្រធានបទដែលតែងតែលើកឡើងក្នុងបទសម្ភាសន៍។

គួរបញ្ជាក់ផងដែរថា លទ្ធផលបេក្ខជនដែលទទួលបានអាហារូបករណ៍ចំនួន ១០០ នាក់ នឹងត្រូវប្រកាសនាពាក់កណ្ដាល ខែមីនា នៅលើគេហទំព័រហ្វេសបុក និងវេបសាយផ្លូវការរបស់ មូលនិធិព្រីនស៍។

អាហារូបករណ៍ ចេន ហ្ស៊ី តែងតែឆ្ពោះទៅមុខជានិច្ចជាមួយនឹងការប្តេជ្ញាចិត្តក្នុងការជំរុញការបង្កើតថ្មី ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាជនកម្ពុជា ប្រកបដោយគុណភាព និងគុណតម្លៃ ដោយស្ថិតក្រោមការ ដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី និង សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប។ កម្មវិធីនេះមានគោលបំណង ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់បណ្ដុះបណ្ដាល អ្នកដឹកនាំនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

អំពីអាហារូបករណ៍ ចេន ហ្ស៊ី ៖

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។

ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលទ្ធភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ដើម្បីមាន ចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។

អំពីមូលនិធិព្រីនស៍ ៖

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព ។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស ។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដលប្រជាជនប្រមាណជាង ១.២លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦ លានដុល្លារ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...