ទម្លាប់ដាក់សម្ពាធខ្លួនឯងខ្លាំងពេកងាយបណ្តាលឱ្យមនុស្សមានបញ្ហាសុខភាពផ្លូវចិត្ត

អារម្មណ៍ស្មុកស្មាញចាក់ស្រេចក្នុងខួរក្បាល គិតមិនចេញដំណោះស្រាយ ជាប់ជំពាក់វក់វីនៅក្នុងចិត្ត និងរុញគំនិតឱ្យសុញរាល់ពេលដោះស្រាយបញ្ហា នេះជាសញ្ញាបង្ហាញថា មនុស្សកំពុងទទួលរងសម្ពាធផ្លូវចិត្តអ្វីមួយពីខាងក្រៅ និងកំពុងរងទារុណផ្លូវចិត្តផ្ទាល់ខ្លួន ។ ពិតណាស់គ្មាននរណាម្នាក់ដឹងថា សុខភាពផ្លូវចិត្តមនុស្សម្នាក់មានរូបរាងយ៉ាងណានោះទេ ប៉ុន្តែគេក៏អាចសម្គាល់ទៅលើភាពមិនប្រក្រតីនៃសកម្មភាពរស់នៅរបស់មនុស្ស ។ បុគ្គលខ្លះមើលមិនដឹងទាល់តែសោះថាមានបញ្ហាផ្លូវចិត្តកើតឡើង ឬមានជំងឺផ្លូវចិត្ត ចំណែកបុគ្គលខ្លះទៀតអាចបង្ហាញឱ្យដឹងតាមរយៈពាក្យសម្តី អាកប្បកិរិយា ទំនាក់ទំនង និងសកម្មភាពរស់នៅជាក់ស្តែង ។

តាមការសិក្សាពីបញ្ហាសុខភាពផ្លូវចិត្តទូទៅ បានរកឃើញថា បញ្ហាសុខភាពផ្លូវចិត្តរបស់មនុស្សកើតឡើងដោយសារកត្តាចិត្តសាស្រ្ត កត្តាជីវសាស្ត្រ ព្រមទាំងកត្តាសង្គមនិងបរិស្ថានរស់នៅ ។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យា និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់ រ៉ាយ មានប្រសាសន៍ថា កត្តារួមផ្សំទាំងបីនេះ ងាយនឹងជំរុញឱ្យមនុស្សឈានទៅរកការគ្រប់គ្រងស្ថានភាពផ្លូវចិត្តខ្លួនឯងមិនបានល្អ ហើយឈានទៅប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ដាក់ខ្លួនឯងឱ្យស្ងៀមស្ងាត់តែម្នាក់ និងលេបថ្នាំផ្សេងៗ ដោយយល់ច្រឡំថាជាមធ្យោបាយដោះស្រាយបញ្ហាផ្លូវចិត្ត ។ បញ្ហាទាំងអស់នេះ អាចកើតឡើងដោយសារការទម្លាប់ដាក់សម្ពាធខ្លួនឯងខ្លាំងទៅលើដំណោះស្រាយនៃបញ្ហារហូតដល់គ្មានដំណោះស្រាយ ។

មានហេតុផលបីចំណុចដែលអាចបង្ហាញយ៉ាងច្បាស់ថា បុគ្គលដែលមានទម្លាប់ដាក់សម្ពាធខ្លួនឯងខ្លាំងពេក អាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្តកើតឡើង ។ ទី១ គិតច្រើនពេក ៖ គិតច្រើនដើម្បីរកដំណោះស្រាយជារឿងត្រឹមត្រូវដែលគ្រប់គ្នាអាចស្វែងរកច្រកចេញពីបញ្ហា ប៉ុន្តែប្រសិនបើការគិតនោះកាន់តែមើលមិនឃើញដំណោះស្រាយ យូរៗទៅសកម្មភាពនៃការគិតនេះនឹងក្លាយជាសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ និងរុញខ្លួនឯងឱ្យប៉ះទង្គិចផ្លូវចិត្តឥតឈប់ឈរ ។ ស្ថានភាពប៉ះទង្គិចផ្លូវចិត្តនេះហើយ អាចឱ្យមនុស្សកើតមានវិបត្តិផ្លូវចិត្ត ។

ទី២ បារម្ភខ្លាំងពេក ៖ ធម្មជាតិនៃអារម្មណ៍របស់មនុស្សតែងមានការព្រួយបារម្ភលើស្ថានភាព ឬរូបភាពអ្វីមួយដែលបានកើតឡើង និងមិនទាន់កើតឡើង ។ អាការៈបារម្ភខ្លាំងពេក គឺងាយនឹងដាក់សម្ពាធឱ្យខ្លួនឯងគិតច្រើន ភ័យខ្លាច ឬលែងហ៊ានចំពោះរឿងរ៉ាវផ្សេងៗក្នុងរយៈពេលខ្លីចំពោះមុខ និងសម្រាប់រយៈពេលវែង ។ ពេលខ្លះបញ្ហាថប់បារម្ភ (Anxiety Disorder) របស់មនុស្សនឹងកើតឡើងភ្លាមៗ ឈានទៅរកស្ថានភាពថប់បារម្ភញឹកញាប់ជាប្រចាំ ។

ទី៣ ចង់បានភាពល្អឥតខ្ចោះខ្លាំងពេក ៖ សម្ពាធផ្លូវចិត្តរបស់ខ្លួនកើតឡើងដោយចំណង់ខ្ពស់របស់ខ្លួនលើរឿងអ្វីមួយ អាចឱ្យមនុស្សភ្លេចខ្លួនឯង និងឈប់ខ្វល់ពីមនុស្សជុំវិញខ្លួន ។ នៅពេលធ្វើកិច្ចការមិនបានសម្រេចដូចបំណង អារម្មណ៍ខកចិត្តចាប់ផ្តើមកើតឡើង អាការៈអាក់អន់ស្រពន់ចិត្តសន្សំបានជាគំនរសម្ពាធដាក់លើខ្លួនឯងកាន់តែខ្លាំង ។ ការរំពឹងខ្ពស់ ឬចង់បានភាពល្អឥតខ្ចោះមិនមែនជារឿងខុសឆ្គងនោះទេ ប៉ុន្តែការរំពឹងល្អឥតខ្ចោះខ្លាំងពេក គឺជាបន្ទុករបស់ចិត្តប្រៀបដូចជារូបភាពសន្សំថ្មដាក់លើអំរែកខ្លួនឯង ។

សូមចងចាំថា អ្វីដែលធ្ងន់ធ្ងរបំផុតនាំឱ្យមនុស្សមានវិបត្តិផ្លូវចិត្ត គឺមនុស្សតែងដាក់សម្ពាធខ្លួនឯងខ្លាំងពេករាល់ពេលជួបបញ្ហា ឬស្វែងរកដំណោះស្រាយនៃបញ្ហា ។ មធ្យោបាយដែលអាចដោះទម្លាប់ដាក់សម្ពាធ ឬដាក់បន្ទុកខ្លួនឯងខ្លាំងពេក គឺប្តូរការគិតវិជ្ជមាន (positive thinking) លើស្ថានភាពដែលខ្លួនបានជួប ។ វិធីល្អបំផុតកុំគិតច្រើនពេក កុំបារម្ភខ្លាំងពេក និងកុំរំពឹងចង់បានភាពល្អឥតខ្ចោះខ្លាំងពេក ។ គួរទម្លាក់រឿងដែលកំពុងតានតឹង ចាប់រឿងសាមញ្ញៗជាជម្រើសសិន ។

ប្រសិនបើអ្នកមានអារម្មណ៍ថា ខ្លួនកំពុងកើតមានសម្ពាធអ្វីមួយលើដំណើរផ្លូវចិត្ត សូមនៅស្ងៀមស្ងាត់ ឬបន្តគិតច្រើនជ្រុលតែឯង ត្រូវប្រញាប់រកអ្នកជំនាញចាស់ទុំប្រឹក្សាយោល់ មិត្តដែលជិតស្និទ្ធ អ្នកជំនាញសុខភាពផ្លូវចិត្ត គ្រូពេទ្យឯកទេសវិកលវិទ្យា ដើម្បីទទួលបានការប្រឹក្សាយោបល់ និងទទួលបានការព្យាបាលទាន់ពេលវេលាពីអ្នកជំនាញ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio