អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Monash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ។ អាហារូបករណ៍ផ្ដល់ជូនវគ្គសិក្សាថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ស្រាវជ្រាវ ក៏ដូចជាការផ្ទេរវគ្គសិក្សាជាដើម។

បេក្ខជនអាចស្នើពាក្យសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅមហាវិទ្យាល័យជាច្រើនដូចជា មហាវិទ្យាល័យសិល្បៈ រចនា និងស្ថាបត្យកម្ម, មហាវិទ្យាល័យសិល្បៈ, មហាវិទ្យាល័យវិស្វកម្ម, មហាវិទ្យាល័យច្បាប់, មហាវិទ្យាល័យវេជ្ជសាស្ត្រគិលានុបដ្ឋាយិកា និងវិទ្យាសាស្ត្រសុខាភិបាល, ​និងមហាវិទ្យាល័យវិទ្យាសាស្ត្រ ។

សម្រាប់ថ្នាក់បណ្ឌិតមាន ការសិក្សាលើឯកទេសនៃការសម្ដែងតន្ត្រី, ឯកទេសនៃការសិក្សាបកប្រែ, ឯកទេសសារព័ត៌មាន, ទស្សនវិជ្ជា(ចិត្តវិទ្យា), ថ្នាក់បណ្ឌិតអប់រំ និងថ្នាក់បណ្ឌិតជាន់ខ្ពស់ ។

លក្ខខណ្ឌសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនត្រូវមានប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួនអំពីចំណាប់អារម្មណ៍, សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលមានជំនាញពាក់ព័ន្ធ ឬសមមូល, Cover letter, ប្រវត្តិសិក្សាស្រាវជ្រាវ (បើមាន) ។

បេក្ខជនសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសំណើស្រាវជ្រាវ និងរៀបរាប់អំពីការស្រាវជ្រាវទៅតាមសំណួរដែលអាហារូបករណ៍តម្រូវដូចជា សំណួរ​ស្រាវជ្រាវ, ប្រវត្តិនៃការស្រាវជ្រាវ, គោលបំណងនៃការស្រាវជ្រាវ, វិធីសាស្រ្តនៃការស្រាវជ្រាវ, ឧទាហរណ៍នៃការអនុវត្តប្រៀបធៀបជាការស្រាវជ្រាវ និងអក្សរសិល្ប៍ពាក់ព័ន្ធ, រចនាសម្ព័ន្ធដែលបានស្នើឡើងនៃគម្រោងអនុវត្ត។

សម្រាប់ថ្នាក់បណ្ឌិតវិញ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រដែលសិក្សាជំនាញពាក់ព័ន្ធ និងបរិញ្ញាបត្រជាន់ខ្ពស់រួមជាមួយបទពិសោធន៍ការងារ, និក្ខេបបទសិក្សាស្រាវជ្រាវ ។ លើសពីនេះត្រូវមានសំណើស្រាវជ្រាវដោយភ្ជាប់ជាមួយសំណួរ​ស្រាវជ្រាវ, ប្រវត្តិនៃការស្រាវជ្រាវ, គោលបំណងនៃការស្រាវជ្រាវ, វិធីសាស្រ្តនៃការស្រាវជ្រាវ, ឧទាហរណ៍នៃការអនុវត្តប្រៀបធៀបជាការស្រាវជ្រាវ និងអក្សរសិល្ប៍ពាក់ព័ន្ធ, រចនាសម្ព័ន្ធដែលបានស្នើឡើងនៃគម្រោងអនុវត្ត។

សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណភ្ជាប់ ៖ https://www.monash.edu/graduate-research/study/apply#tabs__2347545-02 ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...