គន្លឹះពង្រឹងគុណភាពជីវិតផ្តើមចេញពីរបៀបគិតបែបវិជ្ជមាន

គ្រាន់តែនិយាយថា គិតវិជ្ជមាន ឬ Positive Thinking មិនមែនជារឿងលំបាលនោះទេ ប៉ុន្តែអនុវត្តការគិតតាមបែបវិជ្ជមានអាចជារឿងលំបាកសម្រាប់មនុស្សម្នាក់ៗ ពីព្រោះការគិតតាមបែបវិជ្ជមានទាមទារឱ្យបុគ្គលដឹងពីរបៀបគិត និងអនុវត្តទម្លាប់គិតជាប្រចាំ ។ ការគិតវិជ្ជមានចាំបាច់ត្រូវមានរបៀបគិតដ៏ត្រឹមត្រូវ ព្រមទាំងបង្កើតទស្សនៈវិជ្ជមានក្នុងដំណើរជីវិត ។ ខាងក្រោមនេះ ជាគន្លឹះបីចំណុចធ្វើឱ្យជីវិតមានគុណភាពតាមរយៈការគិតបែបវិជ្ជមាន ដែលស្រាវជ្រាវដោយក្រុមអ្នកសិក្សា verywellmind នៅសហរដ្ឋអាមេរិក ។

១. កត់សម្គាល់លើការគិតរបស់ខ្លួន ៖ នេះជាដំណាក់កាលដំបូង គឺចាប់ផ្តើមកត់សម្គាល់លើដំណើរនៃការគិតរបស់ខ្លួនរាល់ថ្ងៃ ។ ធ្វើបែបនេះជួយឱ្យបុគ្គលអាចរៀបចំរបៀបគិតបានយ៉ាងត្រឹមត្រូវ ឬគិតដោយមានសណ្តាប់ធ្នាប់ ។ ចំណុចចាប់ផ្តើមនេះ ត្រូវរៀនសម្គាល់ពីដំណើរប្រែប្រួលអារម្មណ៍ និងចិត្តរបស់ខ្លួន ដើម្បីដឹងពីចរឹកលក្ខណៈផ្ទាល់ខ្លួន ស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ព្រមទាំងរបៀបគិតរបស់ខ្លួនកន្លងទៅ ។ នេះអាចនិយាយថា ដំណាក់កាលត្រឡប់មកពីខ្លួនឯងអីចឹងដែរ ។ 

២. សរសេរគំនិតវិជ្ជមានដែលបានជួប ៖ ការកត់ត្រាជាប្រចាំរាល់គំនិតថ្មីៗវិជ្ជមានដែលខ្លួនបានជួបនឹងជួយឱ្យបុគ្គលមានលំនឹកគិតវិជ្ជមានជាប្រចាំ មានន័យថាជួបគំនិតវិជ្ជមានច្រើន ក៏អាចជួយឱ្យការគិតផ្ទាល់ខ្លួនមានភាពវិជ្ជមានដូចគ្នាដែរ ។ បើគ្រាន់តែបានលឺ ឬស្តាប់អាចនឹងភ្លេច ប៉ុន្តែការកត់ត្រានឹងជួយរំលឹករាល់ពេលបុគ្គលចង់បង្កើនសមត្ថភាពគិតរបស់ខ្លួនឱ្យកាន់តែប្រសើរ ។ ការកត់ត្រាគំនិតល្អពីមនុស្សជុំវិញខ្លួន នឹងអាចបង្កើតគំនិតថ្មី ឬទ្រឹស្តីថ្មីសម្រាប់ខ្លួនឯង ព្រមទាំងជួយខ្លួនឯងរាល់ពេលជួបស្ថានការណ៍លំបាកអ្វីមួយ ។ 

៣. និយាយវិជ្ជមានចំពោះខ្លួនឯង ៖ សុខុមាភាពផ្លូវចិត្តមនុស្សម្នាក់ៗកើតចេញភាពរីករាយ តាមរយៈសកម្មភាពផ្ទាល់ខ្លួន និងទង្វើវិជ្ជមានពីអ្នកដទៃ ។ នៅពេលបុគ្គលម្នាក់ចាប់ផ្តើមផ្លាស់ប្តូរការគិតបែបវិជ្ជមាន ការនិយាយវិជ្ជមានទៅកាន់អ្នកដទៃនឹងកើតមានជាបន្តបន្ទាប់ ។ យើងអាចនិយាយវិជ្ជមានពីអ្នកដទៃ តែយើងក៏អាចនិយាយពីចំណុចវិជ្ជមានរបស់ខ្លួនសម្រាប់ខ្លួនឯងផងដែរ ។

ការលើកយកចំណុចវិជ្ជមានរបស់ខ្លួនមកនិយាយប្រាប់ខ្លួនឯង ជាវិធីសាស្ត្រលើកទឹកចិត្តផ្ទាល់ខ្លួនល្អបំផុត និងជួយជំរុញឱ្យមនុស្សមានការគិតវិជ្ជមានគ្រប់ស្ថានភាព ព្រមទាំងគិតផ្សារភ្ជាប់ដោយដំណោះស្រាយវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតសម្រាប់ខ្លួន ។ ទម្លាប់និយាយវិជ្ជមានពីខ្លួនឯង ផ្ទុយពីនិយាយដោយភាពអំនួតផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ ។

គួររំលឹកថា ការគិតបែបវិជ្ជមានជាវិធីសាស្ត្រដោះស្រាយបញ្ហាដោយភាពឆ្លាតវៃសម្រាប់ការសិក្សា និងការងាររបស់មនុស្សនៅក្នុងរបត់រីកចម្រើនបច្ចេកវិទ្យានៅក្នុងសង្គម ។ ទម្លាប់គិតបែបវិជ្ជមានធ្វើឱ្យបុគ្គលមានសេរីភាពគំនិត ដោះស្រាយបញ្ហាបានលឿនរហ័ស បុគ្គលមានទំនាក់ទំនងល្អ ព្រមទាំងធ្វើការងារផ្ទាល់ខ្លួន និងការងារក្រុមប្រកបដោយទំនួលខុសត្រូវ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...