គន្លឹះប្រាំជួយឱ្យចិត្តត្រជាក់ នៅពេលមានអារម្មណ៍មួរម៉ៅ និង​តានតឹង

មិនមែនជារឿងតិចដងនោះទេ ដែលមនុស្សជួបនឹងបទពិសោធន៍អារម្មណ៍មួរម៉ៅ តានតឹង ខឹងសម្បារ និងស្រ្តេស ។ ដូច្នេះហើយទើបជំនាញធ្វើឱ្យចិត្តត្រជាក់មានភាពចាំបាច់ដើម្បីកាត់បន្ថយអារម្មណ៍អវិជ្ជមាន ក៏ដូចជាការពារមិនឱ្យមានបញ្ហាដល់សុខភាពផ្លូវចិត្ត។ នៅក្នុងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តរកឃើញថា បច្ចេកទេសនៃការលួងលោមចិត្តខ្លួនឯង រួមទាំងការធ្វើឱ្យខួរក្បាលស្រឡះ និងមានស្មារតីយល់ត្រូវសុទ្ធសឹងតែជាគន្លឹះសំខាន់ៗជួយឱ្យចិត្តត្រជាក់។ គេហទំព័រ Good Men Project  ផ្តល់ជូននូវគន្លឹះប្រាំចំណុចដើម្បីយកទៅអនុវត្ត និងការជៀសពីកត្តាដែលនាំឱ្យការប្រព្រឹត្តសកម្មភាពអវិជ្ជមានទាំងឡាយ។

១. មានស្មារតីរឭកដឹង ៖ ការផ្តោតអំពីបច្ចុប្បន្នភាព គឺជាបុព្វហេតុនាំឱ្យមនុស្សមានស្មារតីរលឹកដឹង តាមរយៈការអនុវត្តវិធីសាស្រ្តដូចជា សមាធិ ផ្តោតទៅលើដងខ្លួនទាំងមូល និងកត់សម្គាល់រាល់ចលនានៃរាងកាយជាការសម្រួលដល់ផ្លូវដង្ហើមចេញចូលឱ្យមានសភាពធូរស្រាយ និងកាត់បន្ថយនូវការគិតណាដែលមិនចាំបាច់ ឬការគិតលើសពីដែនសមត្ថភាពដែលអាចគ្រប់គ្រងបាន។ គួរចងចាំដែរថា វិធីសាស្រ្តនេះមិនផ្តល់ប្រសិទ្ធភាពសម្រាប់មនុស្សទូទៅទេ ប៉ុន្តែឆ្លងកាត់តាមការដកពិសោធន៍កន្លងមក វាពិតជាបានជួយដល់មនុស្សមួយចំនួនពិតមែន។

២. កាត់ចោលការគិតដែលមិននាំប្រយោជន៍ ៖ ជារឿយៗមនុស្សបានយកពេលទៅគិតរឿងមិនល្អជាច្រើនពីអតីតកាល ឬបារម្ភជ្រុលអំពីព្រឹត្តិការណ៍ មិនល្អណាមួយដែលមិនទាន់កើតឡើង កត្តានេះបណ្តាលឱ្យមានបញ្ហាដូចជា តានតឹង និងស្រ្តេសជាដើម។ ដើម្បីជៀសវាងនូវការគិតទាំងឡាយណាដែលមិនចាំបាច់ ឬរឿងដែលអ្នកមិនអាចដោះស្រាយបាន សូមប្តូរការគិតទៅលើរឿងអ្វីផ្សេងអាចថាជាការបន្លប់មួយពេលក៏បាន ឬទៅងូតទឹកកម្សាន្ត ឬមួយក៏ដើរចុះដើរឡើងជាដើម។

៣. កត់ទិនានុប្បវត្តិ ៖ ទិនានុប្បវត្តិមានន័យថា ជាការសរសេររាល់ព្រឹត្តិការណ៍ប្រចាំថ្ងៃ ឬហៅថាកំណត់ហេតុផ្ទាល់ខ្លួន ។  រឿងរ៉ាវនៅក្នុងជីវិតប្រចាំថ្ងៃមានច្រើនឥតគណនា ដូច្នេះកត់យកចំណុចណាដែលសំខាន់ ជាពិសេសទាក់ទងនឹងការបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ពីព្រោះការសិក្សាធ្លាប់បានរកឃើញថា​វាជាសកម្មភាពជួយអភិវឌ្ឍសុខភាពផ្លូវចិត្ត។ យ៉ាងណាមិញ លោកអ្នកក៏អាចសរសេរអំពីអតីតកាល មិនថារឿងល្អក្ដី មិនល្អក្ដី! ឬក៏ជាព្រឹត្តិការណ៍ណាមួយដែលអ្នកមានក្ដីសោមនស្ស ។ តាមរយៈការសរសេរកំណត់ហេតុគឺអាចជួយឱ្យចិត្តស្ងប់ ឬត្រជាក់ ហើយវាក៏ជាវិធីសាស្រ្តមួយដ៏មានប្រជាប្រិយភាព ក្នុងការទាញបាននៅប្រយោជន៍ជាច្រើនដូចជា រំសាយអារម្មណ៍ បង្កើនការចងចាំ និងកាត់បន្ថយស្រ្តេស។

៤. ធ្វើយូហ្កា ៖ វិធីសាស្រ្តនេះក៏ក្លាយជាសកម្មភាពដ៏ពេញនិយមផងដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការធ្វើយូហ្កា វាជួយបង្កើនភាពបត់បែន ដើម្បីជួយឱ្យកាយនិងចិត្តធូរស្រាលជាងមុន។

៥. ស្គាល់និងទទួលយកខ្លួនឯង ៖ ទទួលស្គាល់ថាសុខភាពផ្លូវចិត្ត ក៏ដូចជាចិត្តក្ដៅ ឬមួរម៉ៅតែងកើតមានចំពោះបុថុជ្ជនជាធម្មតា។ ដូច្នេះគួរតែទទួលដឹងថាមិនមែនមានតែអ្នកនោះទេ គឺមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែប្រសព្វនឹងស្ថានភាពបែបនេះ។ ពេលស្ថិតក្នុងស្ថានការណ៍មិនល្អ លោកអ្នកគ្រាន់តែសួរទៅកាន់ខ្លួនឯងថា តើខ្ញុំមានអារម្មណ៍ស្ងប់ឬនៅ? ការសួរបែបនេះ ជារបៀបនៃការតាមដានអំពីបច្ចុប្បន្នភាពនៃខ្លួនឯង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...