ទំនាក់ទំនងស្និទ្ធស្នាលជួយឱ្យកុមារអភិវឌ្ឍខួរក្បាលលឿនរហ័ស

ភ្នំពេញ – កុមារឈ្លាសវៃ រហ័សហួន ភាពស្និតស្នាល និងពូកែសួរនាំច្រើន កើតចេញពីសកម្មភាពស្និតស្នាលរវាងម្តាយឪពុកនិងកូន ។ កុមារនឹងក្លាយជាមនុស្សមានគំនិតច្នៃប្រតិដ្ឋមិនថាពេលបច្ចុប្បន្ន ឬពេលអនាគត ។ នេះជាជំនឿចិត្តមួយរបស់អ្នកម្តាយមានបទពិសោធន៍ចិញ្ចឹមកូនតាមបែបវិជ្ជមាន ។

លោកស្រី ហ្គូវ ហ្គិចហួង បានចែករំលែកបទពិសោធចិញ្ចឹមកូនថា​ កត្តាធ្វើឱ្យកុមារអភិវឌ្ឍខួរក្បាលបានល្អអាស្រ័យលើសកម្មភាពស្និតស្នាលរវាងម្តាយឪពុកនិងកូន ។ ទន្ទឹមគ្នានេះ ការយកចិត្តទុកដាក់ទៅនឹងសម្ភារៈលេងរបស់កុមារ ក៏ជាផ្នែកសំខាន់ជួយដល់ការលូតលាស់ភាពវៃឆ្លាតរបស់កុមារផងដែរ ។

អ្នកម្តាយវ័យ ២៦ឆ្នាំរូបនេះ បានបន្តថា កុមារងាយនឹងចម្លងសកម្មភាព ឬឥរិយាបថពីម្តាយឪពុក ត្បិតពួកគេអាចមើលឃើញសកម្មភាពប្រចាំថ្ងៃរបស់ម្តាយ​ឪពុក ​។ទន្ទឹមគ្នានេះ ម្តាយឪពុកត្រូវផ្តល់សេរីភាពទៅកូនឱ្យបានច្រើន និងស្របតាមចំណង់ចំណូលចិត្តរបស់កូន ដូចជាសម្ភារៈលេងជាដើម​ ។ យ៉ាងណាក៏ដោយត្រូវបា្រកដថា សម្ភារៈលេងទាំងនោះមិនបង្កគ្រោះថ្នាក់ដល់កូន ។

លោកស្រី ហ្គូវ ហ្គិចហួង បានរៀបរាប់ទៀតថា ចំណេះដឹងស្តីពីរបៀបចិញ្ចឹមកូនបែបវិជ្ជាសំខាន់សម្រាប់ការអភិវឌ្ឍន៍សមត្ថភាពកុមារ ។ លោកស្រីទទួលស្គាល់ថា ម្តាយឪពុកមានវិធីសាស្ត្រចិញ្ចឹមកូនបានល្អ នោះកុមារនឹងក្លាយជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គម ។​

តាមអ្នកជំនាញភាពស្និទ្ធស្នាលរវាងម្តាយឪពុកនិងកូននៅក្នុងគ្រួសារមិនទាន់គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ខួរក្បាលកុមារនោះទេ ប៉ុន្តែម្តាយឪពុក ឬអាណា​ព្យាបាលត្រូវផ្តល់អាហារូបត្ថម្ភត្រឹមត្រូវបន្ថែមដល់កុមារ ។ ការយកចិត្តទុកដាក់លើកត្តាចំណីអាហារជាផ្នែកមួយនាំឱ្យកូនឆ្លាតវៃលឿនរហ័ស ។ នេះជាការបញ្ជាក់ វេជ្ជបណ្ឌិត ឯក ម៉េងលី សហស្ថាបនិកមន្ទីរពេទ្យអឃីតកោះពេជ្រ តាមវីដេអូអប់រំខ្លីស្តីពីវិធីសាស្ត្រធ្វើឱ្យកូនឆ្លាត ។

ដោយឡែកអ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា បាននិយាយថា ឪពុកម្តាយទាំងឡាយដែលចង់បានកូនដែលឆ្លាតថា ត្រូវយកចិត្តទុកដាក់លើសុខភាព និងការលូតលាស់របស់កុមារតាំងពីនៅក្នុងផ្ទៃរហូតដល់អាយុបីឆ្នាំសំខាន់បំផុត។  

“ចិញ្ចឹមកូន សុំគិតដក់ជាប់នៅក្នុងចិត្តថា យើងកំពុងតែចិញ្ចឹមអ្នកដឹកនាំដ៏ល្អម្នាក់ មិនមែនគ្រាន់តែចិញ្ចឹមកូនរបស់យើងធម្មតាទេ ។ រាល់សកម្មភាពដែលយើងគិត រាល់សកម្មភាពដែលយើងឆ្លើយតបជាមួយកូន ត្រូវឆ្លើយតបដោយក្ដីស្រឡាញ់ ការលើកទឹកចិត្ត ហើយគាត់នឹងរៀនបានពីគំរូរបស់យើង”

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា

​ យោង​តាម​សៀវភៅការ​ចិញ្ចឹម​កូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី ក៏បានរៀបរាប់ពីគន្លឹះនៃការផ្តល់ភាពកក់ក្តៅ និងក្ដីស្រឡាញ់ទៅកាន់កូន តាមរយៈវិធីសា​ស្រ្ត​មួយចំនួន ដូចជា ការធ្វើកិច្ចការងារផ្ទះជុំគ្នាជាមួយកូន សន្ទនាជាមួយកូនដោយភាពកក់ក្តៅ សួរសំណួរលើកទឹកចិត្តដល់កូន បង្ហាញពីគំរូនៃការគោរពទៅកាន់កូន  ព្រមទាំងនាំកូនឱ្យចូលរួមសកម្មភាពនានានៅក្នុងសង្គម ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....