រាជរដ្ឋាភិបាលចេញអនុក្រឹត្យ​​លើកកម្ពស់អាហារូបត្ថម្ភកុមារ​តាម​សាលារៀនដោយប្រើ​កសិផលសហគមន៍

ភ្នំពេញ – រាជរដ្ឋាភិបាល​តាមរយៈរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រសួង​អប់រំ យុវជន និង​កីឡា​ បានសម្រេច​ដាក់ឱ្យអនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ក្នុង​គោលបំណងលើកកម្ពស់​ការ​សិក្សា​របស់​កុមារ​ក្នុង​តំបន់​ក្រីក្រ និង​ភាព​ងាយ​រងគ្រោះ​ខ្ពស់​ ព្រម​ទាំង​រួមចំណែកលើកកម្ពស់​ផលិត​ភាព​ស្បៀងអាហារសហគមន៍ ​។​ នេះបើផ្អែកតាមអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ចេញនៅថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៣ ។

អនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ អនុក្រឹត្យ​នេះមាន​វិសាលភាព​អនុវត្ត​ចំពោះ​សាលារៀន​សាធារណៈ​ដែល​ក្រសួង​អប់រំបាន​ជ្រើសរើស​ឱ្យ​អនុវត្ត​កម្មវិធី​ ។

អនុក្រឹត្យ​ថ្មីនេះ ​បាន​បញ្ជាក់ថា ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​រៀបចំ​លិខិតបទដ្ឋាន​គតិ​​យុត្ត ប្រព័ន្ធគ្រប់គ្រង ការបណ្តុះ​បណ្តាល និង​ការអភិវឌ្ឍ​សមត្ថ​ភាព​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កម្មវិធី​ ដើម្បី​គ្រប់គ្រង​និង​អនុវត្ត​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ ​។​ មិនតែប៉ុណ្ណោះ​ ប្រមុខ​រាជ​រដ្ឋា​​ភិ​បាល​ក៏បាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្តង់ដា​សំណង់​ផ្ទះបាយ និង​កន្លែង​សិស្ស​ទទួលទាន​អាហារ​នៅតាម​សាលារៀន​គោល​ដៅមាននៅក្នុង​សៀវភៅ​ណែនាំ​ប្រតិ​​ប​ត្តិ​កម្មវិធី ​។​

កសិផល​ក្នុង​សហគមន៍​សំដៅលើ​ផលិត​ផល​ក្នុង​សហគមន៍​ដែលមាន​ដូចជា អង្ករ សាច់ ត្រី ស៊ុត ទឹក​ដោះ​សត្វ បន្លែ ផ្លែឈើ គ្រាប់​​ធញ្ញជាតិ ចំណីអាហារ​ដែល​បញ្ចូល​មីក្រូ​សារជាតិ​ជាដើម ​ដែលមាន​ប្រភពពី​ផលិតកម្ម​ដំបូង​សម្រាប់​ផ្គត់ផ្គង់​តាម​សាលារៀន​សាធារណៈ​ ។ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុទ្ធថ្មីមកជំនួស ។

​គួរបញ្ជាក់ថា តាមអនុក្រឹត្យបានតម្រូវឱ្យក្រសួង-ស្ថាប័នមួយចំនួនចូលរួមអនុវត្ត មានដូចជា ក្រុមប្រឹក្សាជាតិគាំពារសង្គម,ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងកិច្ចការនារី និងរដ្ឋបាលក្រុង-ស្រុក ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...