ភ្នំពេញ – អ្នកឯកទេសសុខភាពផ្លូវចិត្តជាធនធានមនុស្សសំខាន់ចូលរួមលើកម្ពស់សុខភាពបុគ្គល សុខភាពគ្រួសារ និងជីវភាពប្រជាជនកម្ពុជា ។ កម្ពុជាត្រូវការអ្នកឯកទេសសុខភាពផ្លូវចិត្តជាច្រើននាក់ ដើម្បីចូលរួមដោះស្រាយបញ្ហាសុខុមាភាពសង្គម ព្រមទាំងចូលរួមការអភិវឌ្ឍន៍នានាឱ្យកាន់តែប្រសើរឡើង ។ ដើម្បីក្លាយជាអ្នកឯកទេសសុខភាពផ្លូវចិត្ត ទាមទារឱ្យយុវជនត្រៀមខ្លួនជានិច្ចក្នុងការសិក្សា ព្រមទាំងមានចំណេះដឹងមូលដ្ឋាន ៥ចំណុចជាចំាបាច់ ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា មើលឃើញថា ប្រជាជនកម្ពុជាមានបញ្ហាសុខភាពផ្លូវចិត្តច្រើន ហើយពួកគាត់ជួបការលំបាក ដោយសារអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តមានតិចតួច ។ អ្នកមានបញ្ហាសុខភាពផ្លូវចិត្តត្រូវការអ្នកប្រឹក្សាដើម្បីផ្លាស់ប្តូរការគិត កែប្រែអាកប្បកិរិយា ការស្តារសតិបញ្ញា ស្មារតី កាយសម្បទា និងការស្តារលទ្ធភាពពលកម្ម ឬផ្តល់សេវាអប់រំផ្លូវចិត្តដល់ក្រុមគ្រួសារដែលមើលថែទាំដល់អ្នកជម្ងឺទាំងនោះ។
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានឱ្យដឹងថា ដើម្បីក្លាយខ្លួនជាអ្នកជំនាញផ្លូវចិត្តមួយរូបត្រូវប្រើពេលសិក្សារយៈពេល ៩ឆ្នាំ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។ ក្នុងនោះលោកត្រូវរៀនបរិញ្ញាបត្រវេជ្ជសាស្រ្តរយៈពេល ៦ឆ្នាំ ហើយបន្ទាប់មកត្រូវសិក្សាតម្រង់ទិសយកឯកទេសបន្ថែម ។ មុននឹងសិក្សាឯកទេសវិកលវិទ្យា ត្រូវបំពេញការងារជាគ្រូពេទ្យទូទៅសិន (ពេលវេលាជាក់លាក់ណាមួយ) បន្ទាប់មកត្រូវប្រឡងយកឯកទេសវិកលវិទ្យា ហើយប្រសិនបើជាប់ គឺត្រូវរៀនបន្ថែម ៣ឆ្នាំទៀត ។

ទន្ទឹមគ្នានេះ ដើម្បីក្លាយជាអ្នកឯកទេសជំងឺផ្លូវចិត្ត ចាំបាច់ត្រូវតែមានលក្ខណៈសម្បត្តិឱ្យបានត្រឹមត្រូវចំនួន ៥ថែមទៀត រួមមាន ១.ត្រូវតែជាបុគ្គលមានសុខភាពចិត្តល្អ មានចិត្តធ្ងន់, ២. ត្រូវតែជាអ្នកព្យាយាម, ៣. ជាបុគ្គលមួយដែលមានសមត្ថភាពយល់ចិត្ត យល់អារម្មណ៍របស់អតិថិជន (ស្គាល់ពីបរិបទរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយល់ថា តើគាត់ជួបបញ្ហាអ្វីខ្លះ?), ៤. ត្រូវសហការយ៉ាងស្អិតល្មួតជាមួយគ្រូពេទ្យផ្សេង (អ្នកដែលមកទទួលសេវាផ្នែកផ្លូវចិត្ត មិនមែនឈឺតែផ្លូវចិត្តទេ អាចនឹងឈឺផ្លូវកាយដែរ) និង ៥.ត្រូវតែរៀនបន្ត មិនមែនរៀនត្រឹមតែសាលាហើយចប់នោះទេ ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល Leitner មានទីតាំងនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា នៅលើពិភពលោកមានប្រជាជនប្រហែល ៤៥០លាននាក់បានទទួលរងជំងឺផ្លូវចិត្ត ។ តួលេខនេះជាចំនួនដ៏ច្រើន លើសអ្នកមានជំងឺសរសៃឈាម បេះដូង និងច្រើនជាងពីរដង នៃជំងឺមហារីកគ្រប់មុខបូកបញ្ចូលគ្នាទៅទៀត ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានបញ្ជាក់ថា សុខភាពផ្លូវចិត្តនិងផ្លូវកាយមានទំនាក់ទំនងជាមួយគ្នាជាចំាបាច់ សុខភាពផ្លូវចិត្តជាម្តាយសុខភាពផ្លូវកាយជាឪពុក គ្មានសុខភាពណាមួយខ្វះសុខភាពផ្លូវចិត្តបានឡើយ ។ ក្លាយខ្លួនជាអ្នកជំនាញសុខភាពផ្លូវចិត្ត សម្រាប់លោកមានមោទនភាព ព្រោះអាចជួយប្រជាជនកម្ពុជារួចផុតពីបញ្ហាផ្លូវចិត្ត ជួយយុវជនឱ្យចាកផុតពីគ្រឿងញៀនហើយបន្តការសិក្សា បន្តយកអាជីពដែលជាគម្រោងជីវិតខ្លួនគេផ្ទាល់ និងក្រុមគ្រួសារ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































