ចង់បានអាហារូបករណ៍ក្នុងស្រុក សិស្សគួរដឹង៣ចំណុចនេះ

ភ្នំពេញ – បច្ចុប្បន្ន មានអាហារូបករណ៍ក្នុងស្រុកជាច្រើន​ប្រភេទ​ត្រូវ​បានប្រកាស​ផ្តល់​ឱ្យសម្រាប់សិស្សានុសិស្ស មានឱកាសបន្ត​ការ​សិក្សាដោយមិនចាំបាច់ចំណាយលើការបង់ថ្លៃសិក្សា ។ ដូច្នេះ តើ​សិស្សានុសិស្ស​ត្រូវ​ធ្វើដូចម្តេច​ដើម្បីទទួលបាន​អាហារូបករណ៍​ក្នុងស្រុកទាំងនោះ ?

លោក ភាព សុភ័ក ​បច្ចុប្បន្ន​កំពុង​បន្តការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ចំនួន២នៅរាជធានីភ្នំពេញ ។ ការ​សិក្សា​នៅ​សាកលវិទ្យាល័យទាំង២នេះ លោក​ទទួលបានអាហារូបករណ៍​ដោយ​ឥតបង់ថ្លៃ១០០ភាគរយ។ លោកបានប្រាប់ពីបទពិសោធន៍ថា ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅក្នុងស្រុកនេះ បេក្ខជន-បេក្ខនារីគួរដឹងថា អាហារូបករណ៍មានពីរប្រភេទ គឺ អាហារូបករណ៍ប្រឡង និងអាហារូបករណ៍មិនប្រឡង ។

បើតាម​លោក សុភ័ក អាហារូបករណ៍មិនប្រឡង គឺនៅពេលចប់ទី១២ យើងទទួលបាននិទ្ទេសល្អ លំដាប់ពិន្ទុខ្ពស់ នោះយើងនឹងជាប់អាហារូបករណ៍ដោយស្វ័យប្រវត្តិ។ ចំណែកអាហារូបករណ៍ប្រឡង គឺត្រូវអនុវត្តទៅតាមសាលា ឬក៏នៅតាមស្ថាប័ននានាដែលផ្ដល់អាហារូបករណ៍ ដោយគេនឹងរៀបចំការប្រឡងដើម្បីជ្រើសរើសសិស្សអាហារូបករណ៍ ដែលទាមទារឱ្យយើងត្រៀមសមត្ថភាពដើម្បីប្រឡងយកអាហារូបករណ៍នោះ ។ ដូចនេះដើម្បីទទួលបានអាហារូបករណ៍សិស្ស-និស្សិតគួរដឹង៣ចំណុចខាងក្រោម ៖

ទី១ ការត្រៀមខ្លួន ៖ មានន័យថា យើងត្រៀមនូវសមត្ថភាពរបស់យើងដើម្បីទៅប្រឡងអាហារូបករណ៍ ពីព្រោះមុខវិជ្ជាជាច្រើនទៅតាមប្រភេទនៃអាហារូបករណ៍ដែលតម្រូវឱ្យយើងប្រឡង ដូចជាមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា ឬមុខវិជ្ជាផ្សេងៗ ។ បេក្ខជនគួរដឹងថា អាហារូបករណ៍គេប្រឡងអ្វីខ្លះ ដូច្នេះយើងត្រូវត្រៀមលក្ខណៈទុកជាមុន ។ ដូចនេះការត្រៀមខ្លួនជារឿងមួយដែលសំខាន់ នៅពេលដែលយើងត្រៀមឱ្យមានសមត្ថភាព និងដងខ្លួនហើយទើបយើងទៅប្រឡងដោយមានសង្ឃឹម ។

ទី២ ការស្វះស្វែងរកព័ត៌មានអំពីអាហារូបករណ៍ ៖ មានន័យថា ការដឹងអំពីព័ត៌មានអាហារូបរកណ៍ជារឿងមួយដែលសំខាន់ ដូចជា តើសាលាណាខ្លះដែលផ្ដល់អាហារូបករណ៍? តើធ្វើដូចម្ដេចដើម្បីដឹងព័ត៌មានទាំងអស់នោះ? ដូច្នេះយើង​គួរតាមដាន Page  Facebook របស់សាលានីមួយៗដែលតែងតែផ្សព្វផ្សាយ តើសាលានៅក្នុងឆ្នាំនេះមានផ្តល់អាហារូបករណ៍ប៉ុន្មាននាក់? មានការប្រឡងបែបណា ? មាននិតិវិធីបែបណា ? ព័ត៌មានទាំងនេះយើងត្រូវតែដឹងមុនដើម្បីត្រៀមខ្លួនឱ្យបានល្អ។ មួយវិញទៀតយើងត្រូវចេះប្រើប្រាស់ Social Media ឱ្យមានប្រយោជន៍ ដោយយើង Like page ណាល្អៗ ព័ត៌មានពីអាហារូបករណ៍ជាដើម ។ លើសពីនេះ Page Facebook ផ្លូវការរបស់ក្រសួងអប់រំ ក៏តែងតែផ្សព្វផ្សាយពាក់ព័ន្ធជាមួយការប្រឡងជ្រើសរើសអាហារូបករណ៍ ដែលយើងត្រូវតាមដានព័ត៌មានឱ្យបានមុនគេ ។

ទី៣ ការចេះចាប់យកឱកាសហ៊ានសាកល្បង ៖ អ្នកខ្លះបានត្រៀមខ្លួនរួចហើយ សមត្ថភាពក៏មាន ប៉ុន្តែមិនហ៊ានសាកល្បង ហើយបិទឱកាសខ្លួនឯង ។ ការបិទឱកាសខ្លួនឯង ដោយគិតថាមានអ្នកពូកែៗ ទៅប្រឡង ដូច្នេះខ្លួនមិនហ៊ានប្រឡងទេ មិនហ៊ានសូម្បីតែដាក់ពាក្យប្រឡង ។ ពេលដែលយើងមិនហ៊ានសូម្បីតែដាក់ពាក្យប្រឡង យើងប្រាប់ខ្លួនឯងថាមិនអាចធ្វើបាន យើងមិនសាកល្បង យើងគ្មានឱកាស ដូច្នេះលទ្ធផលគឺសូន្យ ប៉ុន្តែបើសិនជាយើងហ៊ានសាកល្បង អាចជាប់ ឬក៏អាចមិនជាប់ ។

ជាមួយគ្នានេះ លោក សុភ័ក បានបញ្ជាក់ដែរថា នៅពេលដែលអ្នកជាប់អាហារូបករណ៍ហើយ អ្នកគួរតែដឹងពីកាតព្វកិច្ចរបស់សិស្សអាហារូបករណ៍ឱ្យបានកាន់តែច្បាស់ផងដែរ។ កាតព្វកិច្ចដែលតម្រូវឱ្យសិស្សអាហារូបករណ៍គួរមានគឺ ត្រូវតែរៀនឱ្យពូកែដើម្បីរក្សាភាពពូកែ ភាពឆ្នើមនៅសាកលវិទ្យាល័យ ។ ម្យ៉ាងវិញទៀតសាលាខ្លះគេកម្រិតថា ត្រូវរៀនឱ្យជាប់ត្រឹមនិទ្ទេសនេះ ឬកម្រិតណា ដែលយើងអាចរក្សាអាហារូបករណ៍យើងបាន ព្រោះថា ​អាហារូបករណ៍ក៏អាចដាច់នៅពេលណាមួយដែរ នៅពេលដែលយើងរៀនធ្លាក់ យើងរៀនមិនបានជាប់និទ្ទេសដែលគេបានកម្រិត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។