យុវជនមួយក្រុមរួមគ្នា​បង្កើតគម្រោង “We Treat” ផ្ដល់ភាពងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្តតាមប្រព័ន្ធឌីជីថល

យុវជនមកពីសាកលវិទ្យាល័យផារ៉ាហ្គន ដែលមានសមាជិក៥រូប បានសហការគ្នាបង្កើតគម្រោងអាជីវកម្មឌីជីថលមួយឈ្មោះថា “We Treat” ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្តសម្រាប់ក្រុមហ៊ុនអាជីវកម្មតាមប្រព័ន្ធឌីជីថល។ គម្រោងនេះ ក៏បានជាប់ជ័យលាភីលេខ៣ ក្នុងការប្រកួតកម្មវិធីយុវជន២១ វគ្គផ្ដាច់ព្រ័ត្រ រដូវកាលទី៣ ប្រធានបទ សហគ្រិនភាពឌីជីថល៖ នវានុវត្តន៍អាជីវកម្ម កាលពីដើមខែតុលា ឆ្នាំ២០២៣។

លោក រូ ម៉ានិត និស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យផារ៉ាហ្គន និងជាប្រធានគ្រប់គ្រងគម្រោង We Treat បាននិយាយថា​ គម្រោងអាជីវកម្ម “We Treat” គឺជាក្រុមហ៊ុនរៀបចំ ផែនការសម្រាកលំហែ និងដំណើរកម្សាន្តសម្រាប់ក្រុមហ៊ុនអាជីវកម្មដោយបង្កើតនូវបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន។

ក្រុមគម្រោង We Treat

លោក រូ ម៉ានិត បន្ថែមថា កត្តាដែលជំរុញឱ្យលោកនិងសមាជិកក្រុមបង្កើតគម្រោង We Treat នេះឡើងដោយសារដំបូងឡើយនៅពេលលោកនិងសមាជិក្រុមបានចូលហាត់ការងារនៅតាមក្រុមហ៊ុនធំៗ និងមធ្យមមួយចំនួន បានសង្កេតឃើញថា ក្រុមហ៊ុនទាំងនោះមានបញ្ហាស្រដៀងគ្នាក្នុងការរៀបចំដំណើរកំសាន្តសម្រាប់បុគ្គលិក ដែលនាំឱ្យមានភាពស្មុគ្រស្មាញខ្លាំង។ ដោយសារចង់រួមចំណែកដោះស្រាយបញ្ហានេះ ទើបបានសមាជិកក្រុម រួមគំនិតគ្នាចុះស្រាវជ្រាវ ធ្វើផែនការអាជីវកម្ម និងបង្កើតគម្រោងនេះឡើង។

«យើងមានចក្ខុវិស័យចង់ក្លាយជាអ្នករៀបចំអាជីវកម្មដំណើរកម្សាន្តបែបក្រុមហ៊ុន ដើម្បីពង្រឹងចំណងទំនាក់ទំនងល្អសម្រាប់បុគ្គលិក និងបង្កើតភាពងាយស្រួលក្នុងការធ្វើការងារតាមប្រព័ន្ធឌីជីថល»

លោក រូ ម៉ានិត និស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យផារ៉ាហ្គន និងជាប្រធានគ្រប់គ្រងគម្រោង We Treat

ប្រធានគ្រប់គ្រងគម្រោង We Treat រូបនេះ បន្ថែមថា គម្រោង We Treat បានបង្កើតឡើងតាំងពីដើមឆ្នាំ២០២៣ ហើយទម្រាំអាចឱ្យគម្រោងនេះចេញជារូបរាងបានឆ្លងកាត់បញ្ហាជាច្រើន ដោយចំណាយពេលវេលា កម្លាំង និងថវិកា ត្រូវចុះស្រាវជ្រាវក៏ដូចជាសម្ភាសន៍ជាមួយក្រុមហ៊ុនជាច្រើន។ ទន្ទឹមគ្នានេះ ក៏មានទំនាស់ ការខ្វែងគំនិតក្នុងក្រុម ប៉ុន្តែបញ្ហាទាំងនេះកើតមានឡើងក៏ដោយសារគោលដៅតែមួយគឺចង់ឱ្យក្រុមទៅមុខដោយរលូន។ ទន្ទឹមគ្នានេះ មានការគាំទ្រថវិកា និងអ្នកប្រឹក្សាយោបលនៅសាកលវិទ្យាចាំជួយណែនាំ ក៏ដូចជាជំរុញលើកទឹកចិត្ត ដែលជាកម្លាំងចិត្តឱ្យក្រុមអាចឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីយុវជន២១។

ក្រុមរបស់យើងមានអារម្មណ៍រំភើបនៅពេលបានជាប់មកដល់វគ្គផ្ដាច់ព្រ័ត្រ ហើយបើទោះជាយើងបានចំណាត់ថ្នាក់អ្វីក៏យើងនៅតែសប្បាយចិត្ត ព្រោះយើងបានខិតខំអស់ពីសមត្ថភាពហើយ

លោក រូ ម៉ានិត និស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យផារ៉ាហ្គន និងជាប្រធានគ្រប់គ្រងគម្រោង We Treat

លោក រូ ម៉ានិត បញ្ជាក់ថា ក្រោយចូលរួមកម្មវិធីនេះ ធ្វើឱ្យលោក និងសមាជិកក្រុមយល់ច្បាស់ថា មនុស្សមួយចំនួនគិតថា ការដំណើរការអាជីវកម្មមួយមិនមែនជារឿងងាយស្រួលដូចធ្លាប់ឮគេនិយាយទេ ផ្ទុយទៅវិញវាមានឧបសគ្គ និងបញ្ហាជាច្រើន ដែលទាមទារឱ្យផលិតផលដែលបង្កើតឡើងពិតជាឆ្លើយតបបញ្ហានៅក្នុងសង្គម ត្រូវស្រាវជ្រាវច្រើន ស្វែងរកអតិថិជន និងរកដំណោះស្រាយពេលជួបបញ្ហា ។ លើសពីនេះ ក្រុមការងារពិតជាសំខាន់នៅក្នុងអាជីវកម្មត្រូវតែមានវិជ្ជាជីវៈខ្ពស់ និងរបៀបធ្វើការងារមានស្តង់ដាត្រឹមត្រូវ។

ប្រធានគ្រប់គ្រងគម្រោង We Treat ក៏បានលើកទឹកចិត្តយុវជនទាំងអស់ឱ្យចូលរួមក្នុងការប្រកួតកម្មវិធីផ្សេងៗឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីដឹងថាសង្គមខាងក្រៅពិតជាធំ ដោយមិនគួរដាក់ខ្លួននៅតែក្នុងសាលា ឬនៅក្នុងតំបន់សុខស្រួលរហូតនោះទេ ។ ទន្ទឹមគ្នានេះ នៅពេលយើងបានចូលរួមកម្មវិធីទាំងនេះ យើងនឹងអរគុណខ្លួនឯងដែលបានចូលរួម ព្រោះប្រសិនជាមិនបានចូលរួមទេយើងនឹងមិនបានអភិវឌ្ឍសមត្ថភាព និងទទួលបានចំណេះដឹងថ្មីៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...