ឥទ្ធិពលអវិជ្ជមានចំនួន ៩ នៃភាពតានតឹងផ្នែកហិរញ្ញវត្ថុមកលើការរស់នៅ

ត្បិតថាការរស់នៅប្រចាំថ្ងៃមានរបស់ជាច្រើនដែលសំខាន់ជាងលុយ ប៉ុន្តែការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវនៅតែជាបញ្ហាអាទិភាពដែលយើងត្រូវគិតគូ។ ភាពតានតឹងផ្នែកហិរញ្ញវត្ថុអាចនាំឱ្យអ្នកបាត់បង់តម្លៃខ្លួន មានអារម្មណ៍ថាមានកំហុស និងអស់សង្ឃឹម ។ ជាពិសេស វាប៉ះពាល់ដល់សតិអារម្មណ៍ សុខភាពផ្លូវកាយ និងលែងហ៊ានទំនាក់ទំនងក្នុងសង្គមទៀតផង។ យោងតាម HelpGuide.org បានបង្ហាញពីឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកហិរញ្ញវត្ថុចំនួន ៩ដែលប៉ះពាល់ដល់ជីវភាព និងការរស់នៅ៖

១. រោគដេកមិនលក់ (Insomnia)៖ បញ្ហានេះអាចកើតមានចំពោះមនុស្សជាច្រើន នៅពេលដែលពួកគេកំពុងព្រួយបារម្ភ និងគិតអំពីថ្លៃវិក្កយបត្រដែលគេមិនទាន់បានបង់ ការបាត់បង់ប្រាក់ចំណូល និងវិបត្តិបំណុល។

២. បញ្ហាឡើង ឬស្រកទម្ងន់ ៖ ភាពតានតឹងអាចជំរុញឱ្យអ្នកឃ្លានអាហារខ្លាំងខុសធម្មតា ដែលបណ្ដាលឱ្យអ្នកញ៉ាំច្រើន ឬក៏មិនញ៉ាំអ្វីសោះតែម្ដង ព្រោះចង់សន្សំលុយ។

៣. ជំងឺបាក់ទឹកចិត្ត ៖ ការរស់នៅក្នុងជីវិត ដែលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ អាចធ្វើឱ្យមានអារម្មណ៍ពិបាកចិត្តច្រើន គ្មានសង្ឃឹម ពិបាកផ្ដោតអារម្មណ៍ និងមិនហ៊ានសម្រេចចិត្តធ្វើរឿងអ្វីមួយ។ យោងតាមការសិក្សារបស់ University of Nottingham នៃចក្រភពអង់គ្លេស បានបង្ហាញថា បុគ្គលដែលធ្លាក់ក្នុងវិបត្តិបំណុល និងវិបត្តិហិរញ្ញវត្ថុ មានភាគរយកើតជំងឺបាក់ទឹកចិត្តច្រើនជាងមនុស្សទូទៅ ២ដង។

៤. ជំងឺថប់បារម្ភ៖ លុយ គឺជាប្រភពនៃសន្តិភាពផ្លូវចិត្ត និងសុវត្ថិភាពផ្លូវកាយ។ ប្រសិនបើមិនមានលុយ អ្នកងាយប្រឈមនឹងបញ្ហាថប់បារម្ភ និងងាយរងគ្រោះនៅពេលមានវិបត្តិសង្គមកើតឡើង។ លើសពីនេះ វាជំរុញឱ្យអ្នកមានអាការនៃជំងឺថប់បារម្ភ ដូចជា ចង្វាក់បេះដូងលោតញាប់ បែកញើសខ្លាំង ញ័រខ្លួន និងមានអារម្មណ៍ភ័យស្លន់ស្លោជាដើម។

៥. ពិបាកបង្កើតទំនាក់ទំនងស្នេហា ៖ បញ្ហាលុយកាក់ ជាប្រភពចម្បងមួយដែលនាំឱ្យគូស្នេហ៍មានជម្លោះរវាងគូស្នេហ៍។ ភាពតានតឹងផ្នែកហិរញ្ញវត្ថុ អាចធ្វើឱ្យអ្នកឆាប់ខឹង បាត់បង់ចំណង់ផ្លូវភេទ និងបាត់បង់ទំនាក់ទំនងមូលដ្ឋាននៃជីវិតគូ។

៦. ដកខ្លួនចេញពីសង្គម ៖ វិបត្តិហិរញ្ញវត្ថុ ធ្វើឱ្យអ្នកលែងហ៊ានចូលទៅក្នុងសង្គម។ ជាពិសេសព្យាយាមផ្ដាច់ខ្លួនពីមិត្តភក្តិ ហើយសំងំនៅតែម្នាក់ឯង ដែលទង្វើនេះ នឹងជំរុញឱ្យអ្នកមានអារម្មណ៍តានតឹងលើសដើម។

៧.ជំងឺផ្លូវកាយ ៖ ចំណុចនេះ ក៏ជាបញ្ហាចម្បងដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះនៅពេលសុខភាពផ្លូវកាយទ្រុតទ្រោមអ្នកនឹងមិនអាចបំពេញការងារ ដើម្បីទ្រទ្រង់ជីវភាពបានទេ។ បញ្ហាលុយនឹងធ្វើឱ្យអ្នកមានអាការឈឺក្បាល បញ្ហាក្រពះពោះវៀន ជំងឺលើសឈាម និងបញ្ហាបេះដូងជាដើម។ នៅក្នុងប្រទេសដែលគិតថ្លៃសេវាថែទាំងសុខភាព ប្រជាជនអាចពន្យាពេល ឬមិនទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យសុខភាពរបស់ខ្លួន ព្រោះព្រួយបារម្ភចំពោះការគិតថ្លៃសេវា។

៨. ងាយធ្លាក់ក្នុងការប្រព្រឹត្តិអំពើអបាយមុខ ៖ នៅពេលពិបាកចិត្ត ឬតានតឹងខ្លាំង អ្នកដែលកំពុងមានបញ្ហាហិរញ្ញវត្ថុអាចជ្រើសយកសុរា ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការលេងល្បែង និងការញ៉ាំច្រើន ជាត្រីមុខ។ វាអាចធ្វើឱ្យគេកាន់តែមានការព្រួយបារម្ភច្រើន ឬឈានដល់ការសម្រេចចិត្តសម្លាប់ខ្លួនក៏មាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...