មូលនិធិទស្សនវិជ្ជាខ្មែរ រកឃើញយុវជនជាប់ជ័យលាភីប្រកួតសំណេរទស្សនវិជ្ជាជាភាសាខ្មែរ លើកទី២

មូលនិធិទស្សនវិជ្ជាខ្មែរ រកឃើញយុវជនជាប់ជ័យលាភីប្រកួតសំណេរ ទស្សនវិជ្ជាជាភាសាខ្មែរ លើកទី២ ជាក្រុម និងបុគ្គល និងប្រគល់រង្វាន់ជូននៅក្នុងកម្មវិធីបាឋកថាសាធារណៈនៃមូលធិនិទស្សនវិជ្ជាខ្មែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមប្រធានបទ ៖ អត្ថន័យនៃជីវិតក្នុងយុគនវសេរីនិយម ។

បេក្ខជនជាប់ជ័យលាភីប្រកួតសំណេរ ទស្សនវិជ្ជាជាភាសាខ្មែរ លើកទី២ រួមមាន ជ័យលាភីលេខ១ បានទៅលើ លោក មាឃ លឹមហ៊ាក ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ប្រកួតជាក្រុម), ជ័យលាភីលេខ២ បានទៅលើ លោក សេង សុខ  អតីតនិស្សិតទស្សនវិជ្ជា និងបច្ចុប្បន្នគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងជ័យលាភីលេខ៣ បានទៅលើ កញ្ញា តូវ ណឹង អតីតនិស្សិតទស្សនវិជ្ជា (ប្រកួតជាក្រុម)។

លោក មាឃ លឹមហ៊ាក ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោក មាឃ លឹមហ៊ាក ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា កម្មវិធីប្រកួតសំណេរ ទស្សនវិជ្ជា ជាភាសាខ្មែរនេះ ជាគំនិតផ្ដួចផ្ដើមមួយដោយគណៈគ្រប់គ្រងសាកលវិទ្យាល័យ មានបំណងឱ្យនិស្សិតមានការគិតបែបទស្សនវិជ្ជា។ លោកបន្តថា កម្មវិធីនេះរួមចំណែកជួយដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតទស្សនវិជ្ជាកម្ពុជាបានច្រើន ដោយសារអត្ថបទ ឬការសិក្សាទស្សនវិជ្ជានៅកម្ពុជានៅមានកម្រិត ខណៈសាកលលោកកំពុងគិតគូអំពីយុគសម័យថ្មី។

លោក មាឃ លឹមហ៊ាក បន្ថែមថា សម្រាប់ប្រធានបទប្រកួតសំណេរទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស ទស្សនវិស័យទស្សនវិជ្ជា ដែលមានន័យថា ជាការសិក្សាបែបទស្សនវិជ្ជាផ្ដោតទៅលើការអភិវឌ្ឍមូលធនមនុស្ស។ លោកបន្តថា ការសរសេរអត្ថបទប្រកួតនេះ ជួបការលំបាកច្រើន ដោយសារចំណេះដឹងនៅមានកម្រិតបើធៀបជាមួយប្រជាជននៃប្រទេសអភិវឌ្ឍ ហើយកាលណាសរសេរលើប្រធានបទមួយដែលមានព័ត៌មានតិច ឬកំពុងតែមានការវិភាគវែកញែកគ្នាខ្លាំង គឺកាន់តែលំបាកខ្លាំង ប៉ុន្តែនៅទីបំផុតយើងអាចធ្វើបាន។

ម្ចាស់ជ័យលាភីរូបនេះ ក៏បានផ្ដាំទៅយុវជនគួរគិតគូ ឬសិក្សាទៅលើអ្វីមួយដែលមានលក្ខណៈជាប្រព័ន្ធឱ្យបានត្រឹមត្រូវ ទាំងទស្សនៈ របៀបរស់នៅ មានលក្ខណៈជាលំនឹងពំនាក់។

កញ្ញា តូវ ណឹង អតីតនិស្សិតទស្សនវិជ្ជា និងជាជ័យលាភីលេខ៣

កញ្ញា តូវ ណឹង អតីតនិស្សិតទស្សនវិជ្ជា និងជាជ័យលាភីលេខ៣ បានប្រាប់ឱ្យដឹងថា កម្មវិធីប្រកួតសំណេរ ទស្សនវិជ្ជាជាភាសាខ្មែរនេះ ជួយឱ្យអ្នកចូលរួមបានរៀនសូត្រ រៀនស្វែងយល់អំពីចិត្តរបស់ខ្លួន ស្ថានភាពជីវិតនៃការរស់នៅប្រចាំថ្ងៃ គប្បីធ្វើបែបណាដើម្បីមានសុភមង្គល ក៏ដូចជាសេចក្ដីសុខផ្លូវចិត្ត ព្រោះពេលខ្លះមនុស្សមានទ្រព្យសម្បត្តិ ការងារល្អ មុខដំណែងធំ ប៉ុន្តែពេលខ្លះមិនមានសេចក្ដីសុខខាងផ្លូវចិត្ត។ លើសពីនេះ អាចឱ្យអ្នកចូលរួមរៀនបានពីទស្សនវិជ្ជាប៉ែកអឺរ៉ុបដែលអាចប្រៀបធៀបទស្សនវិជ្ជាអាស៊ីផងដែរ។ កញ្ញា ក៏គាំទ្រឱ្យគណៈកម្មការរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំផងដែរ។

កញ្ញា តូវ ណឹង បញ្ជាក់ថា នេះជាលើកទី២ហើយ ដែលខ្លួនចូលរួមប្រកួតសំណេរទស្សនវិជ្ជា ដោយប្រកួតជាក្រុមលើកទី១ មិនទទួលជ័យលាភី ប៉ុន្តែអ្នកទាំអពីរមិនព្រមចុះចាញ់ហើយព្យាយាមចូលប្រកួតលើកទី២ ម្ដងទៀត ហើយក៏ទទួលបានភាពជោគជ័យ។

«នៅពេលទទួលជ័យលាភីក្នុងការសរសេរអត្ថបទសំណេរទស្សនវិជ្ជា ខ្ញុំមានអារម្មណ៍ថារំភើបសប្បាយរីករាយ ដោយជ័យលាភីនេះ បានមកដោយសមត្ថភាព និងការខិតខំប្រឹងប្រែង»។

កញ្ញា តូវ ណឹង អតីតនិស្សិតទស្សនវិជ្ជា

អតីតនិស្សិតទស្សនវិជ្ជា រូបនេះ បន្ថែមថា ការរស់នៅរបស់យើងម្នាក់ៗមិនថាការរៀនសូត្រ ការប្រកួតប្រជែង ឬការធ្វើអ្វីមួយតែងតែមានធាតុពីរ ឬហេតុពីរដែលយើងតែងតែទទួលបាន ទី១. ជោគជ័យ ទី២. បរាជ័យ ។ លើសពីនេះ កញ្ញា ក៏លើកទឹកចិត្តដល់យុវជន នៅពេលជួបបរាជ័យសូមកុំបាក់ទឹកចិត្តត្រូវព្យាយាមខិតខំកែប្រែនូវជំនះភាពបរាជ័យ ឬការឈឺចាប់មកធ្វើជាកម្លាំងចិត្ត ដើម្បីលើកទឹកចិត្តឱ្យយើងខិតខំប្រឹងប្រែងដើម្បីសម្រេចជោគជ័យនៅពេលខាងមុខ។លើសពីនេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ ដោយធ្វើយ៉ាងណាឱ្យដើរទន្ទឹមគ្នា។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងអត្ថបទសំណេរទស្សនវិជ្ជាជាភាសាខ្មែរ លើកទី២ ធ្វើឡើងដើម្បីអបអរទិវាទស្សនវិជ្ជាពិភពលោក ឆ្នាំ២០២៣ តាមរយៈប្រធានបទ «ការអភិវឌ្ឍមូលធនមនុស្ស ទស្សនវិស័យទស្សនវិជ្ជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...