កត់ត្រាសកម្មភាពត្រូវធ្វើ​នៅពេលព្រឹក ជំរុញ​ឱ្យដំណើរការ​ខួរក្បាល​មានភាពរស់រវើក

ការចាប់ផ្តើមសកម្មភាពថ្ងៃថ្មីឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវការវិធីសាស្រ្តដើម្បីសម្រេច ដែលគន្លឹះនោះគឺការសរសេរកំណត់ហេតុ ឬសកម្មភាពនៅពេលព្រឹកព្រលឹម  គឺជាការបង្កើតទម្លាប់មួយដែលជំរុញឱ្យដំណើរការខួរក្បាលបង្កភាពរស់រវើក ។ បន្ថែមពីនោះ វាជាឱកាសជួយឱ្យមានការអភិវឌ្ឍគំនិតរចនា និងមានសិល្បៈជជែកពិភាក្សាជាមួយអ្នកដទៃផងដែរ ។ ទន្ទឹមគ្នានោះ ក៏អាចជួយកាត់បន្ថយការគិតដែលមិនចាំបាច់ មានសមត្ថភាពគ្រប់គ្រងការងារ និងការរស់នៅមួយដែលមានគុណភាព។

យោងតាមគេហទំព័រ makeuseof បានបង្ហាញពីហេតុផល៦ចំណុចដែលគួរតែសរសេរកំណត់ហេតុ ឬការបែងចែកប្រភេទការងារ មុនពេលចាប់ផ្តើមធ្វើការ ឬបន្តថ្ងៃថ្មី ហើយហេតុផលទាំងនោះមានដូចជា៖

១. ខួរក្បាលស្រស់ថ្លា ៖ គំនិតថ្មីៗអាចនឹងផុសឡើងនៅពេលព្រឹក ពីព្រោះវាជាវេលាមួយដែលត្រជាក់ហើយធ្វើឱ្យប្រព័ន្ធនៃការគិតមានផលិទ្ធភាពទៅតាមនោះដែរ។ មនុស្សអាចនឹកឃើញសកម្មភាព ឬក៏គំនិតថ្មីនៅពេលព្រឹក មិនថាអំពីរឿងបច្ចុប្បន្ន អតីតកាល ឬអនាគត នោះខួរក្បាលនឹងអាចប្រមូលផ្តុំមកទាំងអស់។ ការមិនចុះសម្រុងនៅក្នុងជីវិត ភាពស្មុគស្មាញ ពេលព្រឹកជាឱកាសល្អក្នុងការស្វែងរកគំនិតដោះស្រាយបញ្ហា តាមរយៈការសរសេរកំណត់ទុកទិសដៅ និងកត់នូវអ្វីដែលយល់ថាមិនចាំបាច់ រួចកាត់វាចេញពីសកម្មភាពដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃថ្មី ។ ការអនុវត្តដូច្នេះ ជួយឱ្យអ្នកកាត់ចោលរាល់កិច្ចការមិនសំខាន់ ឬនាំឱ្យរំខាន ព្រមទាំងជួយឱ្យអារម្មណ៍ស្រស់ថ្លាបន្ថែមមួយផ្នែកទៀត។

បន្ទាប់ពីការរែងចោល សកម្មភាពមិនចាំបាច់នៅក្នុងការគិតរបស់អ្នក នោះអ្នកនឹងមានឱកាសក្នុងការផ្តោតទៅកាន់គោលដៅរបស់អ្នក។ ទន្ទឹមគ្នានោះអ្នកក៏មានគំនិតក្នុងការដោះស្រាយបញ្ហា និងបញ្ចេញមតិយោបល់មកក្រៅស្ទើតែរកដែនកំណត់មិនបាន ថែមទាំងជួយឱ្យអ្នកចងចាំ និងជម្រះភាពមន្ទិលនៅក្នុងខួរក្បាល ហើយជំរុញបាននូវផលិភាពការងារ។

២. បំផុសការវិវឌ្ឍថ្មីៗ និងភាពច្នៃប្រតិដ្ឋ ៖ គ្មានអ្វីមានប្រសិទ្ធភាពជាងការសរសេរកិច្ចការទុកនៅពេលព្រឹកនោះទេ ពីព្រោះវាជួយឱ្យដំណើរការគិត និងភាពច្នៃប្រតិដ្ឋមានការផុសឡើង ជាមួយគ្នានោះវាក៏ផ្ទៀងផ្ទាត់បាននូវសកម្មភាពដែលបានធ្វើកាលពីថ្ងៃចាស់ៗ ហើយពង្រឹងការយល់ដឹងបន្ថែមដើម្បីជំរុញការបង្កើតគំនិតថ្មីៗ។ ជារឿយៗកម្លាំងចិត្តកើតចេញមក នៅពេលអ្នករំពឹងទុកខ្ពស់ ហើយវាកើតឡើងភាគច្រើននៅពេលព្រឹកព្រលឹម ជាពិសេសក្រោយពេលក្រោកពីគេង។ ចំណែកវិធីសាស្រ្តនៅក្នុងការកត់ត្រាមានច្រើនបែប អ្នកអាចកត់ក្នុងសៀវភៅ ក្រដាស ឬឧបករណ៍អេឡិចត្រូនិកណាមួយ។

៣. បណ្តុះសមត្ថភាពគ្រប់គ្រងការងារបានល្អ ៖ មានបញ្ហាចោទមួយសម្រាប់អ្នកដែលត្រូវគ្រប់គ្រងគម្រោង គឺការស្វែងរកព័ត៌មានលម្អិតដើម្បីបញ្ចប់ការងារដោយរលូន ជាទូទៅកើតឡើងចំពោះអ្នកកាន់គម្រោងធំៗ និងត្រូវធ្វើការជាមួយក្រុមមនុស្សផ្សេងគ្នា ទស្សនៈខុសគ្នា ដែលត្រូវការសមត្ថភាពខ្ពស់ក្នុងការប្រមូលទិន្នន័យឱ្យបានគ្រប់ផ្នែកមុននឹងចាប់ផ្តើមការងារ ដើម្បីងាយស្រួលក្នុងការផ្ដោះផ្ដងយោបល់គ្នា ឬការតស៊ូមតិទាំងឡាយ។ ដល់ដំណាក់កាលមួយនេះ គឺតែងតែមានការភ្លាំងភ្លាត់ណាមួយ ដូច្នេះហើយ ការកត់ចំណាំ រាល់ចំណុចសំខាន់ៗ នៅពេលព្រឹកជាបំណែកសំខាន់មួយ ដោយសរសេរនៅអ្វីដែលផុសចេញពីគំនិតពិត និងឆ្លុះបញ្ចាំងចំពោះសកម្មភាពក្នុងគម្រោងដែលបានធ្វើកន្លងមក ហើយក៏ជាវិធីមួយនាំឱ្យអ្នកកាត់បន្ថយការភ្លេចបានមួយកម្រិតទៀតដែរ។ នៅត្រង់ចំណុចនេះ របៀបសរសេរអាចជាផែនការ ទស្សនៈ ការឆ្លុះបញ្ចាំង គម្រោងការ ឬផែនទីទិសដៅ ដែលសមស្របទៅតាមភាពងាយស្រួសរបស់អ្នក។

៤. រៀបផែនការ និងការកំណត់អាទិភាពនៅថ្ងៃថ្មី ៖ មានជំនាញចេះគិតស៊ីជម្រៅជារឿងល្អមួយ ដោយឡែកការសរសេរកំណត់ហេតុនៅពេលព្រឹកវាជះឥទ្ធិពលយ៉ាងខ្លាំង ក្នុងការកំណត់សកម្មភាពអាទិភាពមុនពេលចាប់ផ្តើមថ្ងៃថ្មី។  នៅពេលដែលមានការកំណត់អ្វីទៅដែលជាអាទិភាពរួចរាល់ហើយ នោះវានឹងមិនធ្វើឱ្យអ្នកបារម្ភក្នុងការភ្លេចភាពសំខាន់អ្វីមួយនោះទេ តួយ៉ាងដូចជាការប្រជុំ ឬកម្មវិធីជួបជុំណាមួយ។ ទន្ទឹមគ្នានោះ ការសរសេរផែនការពេលព្រឹក ក៏អាចស្វែងរករាល់ភាពខ្វះខាត និងកិច្ចការដែលមិនទាន់បានសម្រេចនៅថ្ងៃស្អែកបានដែរ។

៥. កាត់បន្ថយភាពតានតឹងសម្រាប់ថ្ងៃថ្មី ៖ មានរឿងមួយដែលមនុស្សមួយចំនួនបានជួបប្រទះ គឺមនុស្សមានការបារម្ភនៅក្នុងការចាប់ផ្តើមថ្ងៃថ្មី ដែលការបារម្ភនោះមានបែបសណ្ឋានខុសៗគ្នា អ្នកខ្លះក៏បារម្ភថា តើថ្ងៃនេះមិនដឹងជាជួបរឿងអ្វីខ្លះ? តើនឹងមានរឿងអ្វីកើតឡើង ហើយនំាឱ្យមានការពន្យារពេលពីមួយម៉ោងទៅមួយម៉ោង និងបន្តឱ្យពេលវេលាពេញមួយថ្ងៃមិនបានបញ្ចប់អ្វីទាំងអស់។ ដូច្នេះហើយការសរសេរសកម្មភាពសំខាន់ៗចុះ វាជាកត្តានាំឱ្យកាត់បន្ថយការបារម្ភអំពីបញ្ហាការមិនដឹងថាត្រូវធ្វើអ្វី ឬតើធ្វើមួយណាមុន មួយណាក្រោយ ហើយនាំឱ្យប៉ះពាល់សុខភាពផ្លូវចិត្តទៀតផង ។ ការសរសេរនាំឱ្យមនុស្សបាត់បង់ការភ័យខ្លាច និងការថប់បារម្ភពេលចាប់ផ្តើមថ្ងៃថ្មី មួយវិញទៀតការសរសេរកំណត់ហេតុនៅពេលព្រឹកជួយឱ្យទទួលបានឱកាសសម្រាក និងការអនុវត្តការងារចំគោលដៅ។

៦. ឆ្លុះបញ្ចាំងប្រព័ន្ធដំណើរការខួរក្បាល ៖ ការឆ្លុះបញ្ចាំង គឺជាប្រយោជន៍មួយដ៏មានសារៈសំខាន់ជួយឱ្យមានការឆ្លុះបញ្ចាំងរបស់ប្រព័ន្ធដំណើរការបានល្អ ពីព្រោះកំឡុងពេលសរសរ អ្នកអាចស្គាល់ពីខ្លួនឯង និងបញ្ចេញអារម្មណ៍មកក្រៅ ដោយមិនមានការបារម្ភនូវការវាយតម្លៃពីមជ្ឈដ្ឋានណាមួយ ឬក៏ធ្វើឱ្យនរណាម្នាក់រង់ទុក្ខទោមនស្សដោយសារអ្នក។ ការសរសេរកំណត់ហេតុនៅពេលព្រឹកអាចជាការឆែកបញ្ជីការងារដែលមិនទាន់បញ្ចប់ ឬការវាស់វែងផលិតភាពការងាររបស់អ្នក។ ដើម្បីវាយតម្លៃការងារ គឺមិនមែនផ្តោតតែទៅលើចំនួនការងារដែលសម្រេចបាននោះទេ ប៉ុន្តែក៏ត្រូវពិនិត្យមើលកម្លាំងថាមពលផងដែរថា តើអ្នកត្រឡប់មកផ្ទះវិញជាមួយអារម្មណ៍ហេលហាលអស់កម្លាំងខ្លាំង ឬក្នុងសភាពសមគួរណាមួយ ព្រោះធ្វើការចំគោលដៅ មិនមែនមានន័យថាធ្វើរហូតហួសកម្លាំងនោះទេ។ ដូច្នេះការសរសេរកំណត់ហេតុ ឬក៏ការដៅទុកសកម្មភាពនៅពេលព្រឹក ជួយឱ្យអ្នកអាចវិភាគខ្លួនឯងបាន បង្កើតផលិតភាព និងធ្វើការស្របគោលដៅប្រចាំថ្ងៃ នាពេលបន្ទាប់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...