ល្បែងបោះអង្គញ់ ន័យអប់រំ​ឱ្យ​យុវជនបង្កើតភាពស្និទ្ធស្នាល និង​ការ​ផ្ចង់អារម្មណ៍

ភ្នំពេញ – ​នៅ​ក្នុង​ឱកាស នៃពិធីបុណ្យ​ចូលឆ្នាំថ្មីព្រៃណីជាតិខ្មែរ មានល្បែង​ប្រជាប្រិយ៍​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​យុវជន ក៏​ដូចជា​ពលរដ្ឋ​យក​មក​លេងកម្សាន្ត ដើម្បីជា​អបអរ​ដល់ពិធីបុណ្យប្រពៃណីជាតិដ៏ធំ​មួយ​នេះ។ ក្នុងនោះ​ល្បែង​បោះអង្គញ់ គឺជា​ល្បែង​ដ៏​មាន​ប្រជាប្រិយ​មួយ ក្នុង​ចំណោម​ល្បែង​ប្រជាប្រិយសំខាន់មួយ​ចំនួនទៀត ដែល​យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​យកវាមកលេងមុនគេ។

បើតាម​ប្រសាសន៍របស់​លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ល្បែងបោះអង្គញ់ បើមើលជាទិដ្ឋភាពរួម វាដូចជាកីឡា​វាយប៊ូល ឬប៉េតង់ ដោយអ្នកលេងអាចហាត់ដៃឱ្យត្រង់ ហាត់ភ្នែក​ឱ្យវៃ ហាត់ស្មារតីឱ្យមូល តែបើនិយាយពីអត្ថន័យអប់រំវិញ ល្បែង​ប្រជាប្រិយខ្មែរមួយនេះ បង្រៀន​​យុវជនឱ្យ​ចេះបង្កើត​ភាព​ស្និទ្ធស្នាលជាមួយ​គ្នា និង​ការ​ផ្ចង់អារម្មណ៍។

បើយោង​តាម​សៀវភៅ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ល្បែងបោះអង្គញ់ គឺគេឱ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួន។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬយប់ខែភ្លឺ នារដូវចូលឆ្នាំ។

សៀវភៅដដែលបញ្ជាក់ថា ល្បែងអង្គញ់ គេលេងបានចាប់ពីគ្នា ២នាក់ឡើងទៅ រហូតដល់ ១០នាក់ ដោយចែកចេញជា ពីរក្រុមមានចំនួនស្មើគ្នា ដែលមានស្រីម្ខាង និងប្រុស ម្ខាងក៏បាន ចម្រុះគ្នាទាំងពីរភេទក៏បាន។

អង្គញ់ដែលគេយកមកលេងនេះ ឱ្យ​ឈ្មោះថា «កើយ» ចែកចេញជាពីរផ្នែកដែរ គេហៅថា កើយដាំមួយចំនួន និងកើយបោះមួយចំនួន។ កើយនោះមានចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំកើយ ៣ ក៏បោះកើយ ៣, បើដាំកើយ ៥ ក៏បោះកើយ ៥ តាមចំនួន អ្នកលេងមានតិច ឬច្រើន។ ដែលហៅថា កើយដាំ គឺគេយកផ្លែអង្គញ់ដាំភ្ជាប់ទៅនឹងដី មានជួរបែកកន្ធែកចេញពីកើយកណ្ដាលមួយ ដែលហៅថា មេក្លោង ឬ កន្លោង ១ ឬ ២ ខាង ស្ដាំ ១ ឬ ២ ខាងឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរ ដែលឱ្យ​មេខ្យល់មួយនាំមុខ ហើយក្អែកទឹកហ្វូងបែកគ្នា ជាជួរ បញ្ឆៀងៗគ្នាពីក្រោយ។ រីឯកោយបោះ គឺផ្លែអង្គញ់ទាំងឡាយ ដែលគេកាន់យកទៅទីមួយ ហើយបោះក្ដី ធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់បោះរំលំ កោយដាំទាំងប៉ុន្មាននោះនៃក្រុមមួយទៀត។

ត្រង់រណ្ដៅតូចៗដែលឆ្កៀលដី យកកន្លែងដាំកើយឲ្យជាប់នោះ គេហៅថា រន្ធ ឬ រន្ធកើយ។ គេកំណត់ កន្លែងមួយពីមុខកោយដាំប្រមាណជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា ទី គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វីមួយ ពីត្រឹមនោះតម្រង់មកកោយដាំវិញ។ អ្នកដែលត្រូវឡើងមុន គឺបានទៅបោះពីទីមុនគេនោះ សម្រេចលើការព្រមព្រៀងគ្នា។

ជាធម្មតា គេច្រើនតែអនុញ្ញាតឱ្យ​ពួកអ្នកខ្សោយជាងមានសិទ្ធិ ទៅបោះមុនគេ ទុកដូចជា តទីឱ្យ​ដែរ ឯការចាញ់ឈ្នះស៊ីសងត្រង់នរណាបោះត្រូវកើយដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្រប់ថ្នាក់ ដែលរបៀបលេងអង្គញ់តម្រូវឱ្យ​ទាំងប៉ុន្មាន។ ប៉ុន្តែគេច្រើនសន្មតគ្នា បន្ថែមឱ្យ​អ្នកចាញ់ធ្វើ ៣ ឬ ៤ ក្ដារសិន ហៅថា តាម ដូច្នេះបានជាមុននឹងលេង គេសន្មតគ្នាថា តាមប៉ុន្មានក្ដារ? បើគេសម្រេចគ្នាថា ប៉ុន្មានៗដល់ទីបំផុតត្រូវតែ តាម ប៉ុណ្ណោះ ក្ដារសិន។ បើផុតកំណត់ហើយ នៅតែមិនបានធ្វើ ត្រូវអស់ទៀតនោះ ទើបទុកជាចាញ់ ហើយពួកខាងឈ្នះ ត្រូវជោះពួកខាងចាញ់តាមចំនួន ដែលគេ សន្យាគ្នា ឧបមារថា គេសន្យាថា កោយមួយជោះ ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះគេ ១០ តែបើចាញ់ក៏ត្រូវគេជោះ ១០ ដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...