ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Milan ពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ការសិក្សានៅផ្នែកវេជ្ជសាស្ត្រ និងពេទ្យសត្វ, នាយកដ្ឋានច្បាប់ មហាវិទ្យាល័យភាសា និងទំនាក់ទំនងអន្តរវប្បធម៌ ជំនាញផ្នែកមនុស្សសាស្ត្រ វិស្វកម្ម កុំព្យូទ័រ ឱសថស្ថាន កសិកម្ម វិទ្យាសាស្ត្រចំណីអាហារ នយោបាយ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គម ។

លក្ខណៈវិនិច្ឆ័យសិទ្ធដើម្បីទទួលបានអាហារូបករណ៍របស់សាកលវិទ្យាល័យ Milan រួមមាន និស្សិតសញ្ជាតិអ៉ីតាលី និងនិស្សិតអន្តរជាតិអាចស្នើពាក្យសុំអាហារូបករណ៍បានក្នុងមុខវិជ្ជាដែលបានផ្ដល់ជូន ការធ្វើតេស្តពិសេស (special aptitude test) ត្រូវបានធ្វើឡើងសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ។ បេក្ខជនគួរធ្វើការដាក់ពាក្យអាហារូបករណ៍ក្នុងម៉ោងធ្វើការ និងមុនពេលកំណត់នៃការបើកទទួលពាក្យ និងមិនមានកំណត់តេស្តភាសាអង់គ្លេស IELTS ។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនអាចធ្វើការដាក់ពាក្យសុំអាហារូបករណ៍ និងជ្រើសរើសពាក្យមុខវិជ្ជាដែលចង់សិក្សា ។ បេក្ខជនត្រូវពិនិត្យមើលលក្ខណៈវិនិច្ឆ័យសិទ្ធទទួលបានអាហារូបករណ៍មុនពេលចាប់ផ្ដើមបំពេញពាក្យសុំអាហារូបករណ៍ជាមួយព័ត៌មានផ្ទាល់ខ្លួនត្រឹមត្រូវ និងភ្ជាប់ជាមួយចំណាប់អារម្មណ៍របស់បេក្ខជន ។ 

បេក្ខជនដែលទទួលបានជ័យលាភីអាហារូបករណ៍នឹងទទួលបានការគាំទ្ររបស់អាហារូបករណ៍ដូចជា កន្លែងស្នាក់នៅ អាហារឥតគិតថ្លៃក្នុងសាលបរិភោគអាហារសាកលវិទ្យាល័យ ។ បេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែជាង៦០០ដុល្លារក្នុងមួយខែរហូតដល់១០ខែក្នុងកំឡុងពេលសិក្សា និងឱកាសស្វែងយល់ពីវប្បធម៌ និងសង្គមរបស់អ៉ីតាលី ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://www.unimi.it/en/study/financial-support/regional-scholarships ។​ បើកទទួលពាក្យស្នើសុំអាហារូបករណ៍ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...