ភ្នំពេញ – ម្ចាស់ស្នាដៃសៀវភៅ “កូនសិស្សជីវិត” និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម កញ្ញា សេង ហ្គេកលី និយាយថា យុវជនកម្ពុជាគួរតែចាប់ផ្ដើមអានសៀវភៅ ដោយផ្ដើមចេញពីខ្លួនឯង ដើម្បីអនាគតល្អ ព្រោះទាល់តែមានចំណេះដឹង មានសមត្ថភាព ទើបអាចជួយមនុស្សនៅជុំវិញខ្លួនបាន។
កញ្ញា សេង ហ្គេកលី បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ពិភពលោកពោរពេញទៅដោយការផ្លាស់ប្ដូរ ពេលខ្លះយើងសឹងសម្របខ្លួនមិនទាន់ ដែលវាទាមទារឱ្យយើងត្រូវមានចំណេះដឹងទូលំទូលាយ ហេតុនេះការអាន គឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់មនុស្សគ្រប់គ្នា ។

អ្នកនិពន្ធរូបនេះបន្តថា ក្រៅពីរៀននៅសាលា យុវជនគួរចំណាយពេលខ្លះដើម្បីអានសៀវភៅ ដោយអាចអានសៀវភៅដែលយើងចូលចិត្ត ឬជាសៀវភៅចំណេះដឹងទូទៅផ្សេងៗក៏បាន ដើម្បីឱ្យដឹងថា ពិភពលោកគេទៅដល់ណាហើយ យើងនៅខ្វះខាតអ្វី? ត្រូវពង្រឹងខ្លួនរបៀបម៉េចដើម្បីឆ្លើយតបតម្រូវការពិភពលោកទៅថ្ងៃអនាគត?
កញ្ញា សេង ហ្គេកលី
“ការអានសៀវភៅមានសារៈសំខាន់ ព្រោះបើយើងសង្កេតមើលទៅមេដឹកនាំពូកែៗ បុគ្គលជោគជ័យមួយចំនួន ភាគច្រើនពួកគាត់ជាមនុស្សដែលចូលចិត្តអានសៀវភៅ”
យុវតីមកពីខេត្តកំពង់ចាមរូបនេះ បញ្ជាក់ថា ទិវាសៀវភៅកម្ពុជា ដែលប្រព្រឹត្តធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាផ្នែកមួយជំរុញឱ្យយុវជនមានលទ្ធភាពទិញសៀវភៅយកទៅអាន ដោយមានជាកន្លែងលក់សៀវភៅចម្រុះ ព្រមទាំងជាឱកាសសម្រាប់យុវជនអានសៀវភៅដោយឥតគិតថ្លៃ ។ ព្រឹត្តិការណ៍នេះ ជាគំរូមួយបង្ហាញប្រាប់យុវជនដែលមិនដែលអានសៀវភៅថា ដល់ពេលវេលាដែលត្រូវអានហើយ។
កញ្ញា សេង ហ្គេកលី
“យើងឃើញសន្ទុះអានសៀវភៅកើនឡើងច្រើនក្នុងមួយរយៈចុងក្រោយ ប៉ុន្តែនៅមានកម្រិត ហេតុនេះទើបយើងព្យាយាមផលិតវីដេអូ សរសេរសៀវភៅដែលមានគុណភាព ដើម្បីឱ្យយុជនអាន ចាប់ផ្ដើមស្រឡាញ់សៀវភៅ និងបន្តអានសៀវភៅផ្សេងៗទៀត”

ជាមួយគ្នានេះ ហ្គេកលី ក៏បានផ្តល់ជាគន្លឹះខ្លះៗសម្រាប់អ្នកទើបចាប់ផ្តើមអានសៀវភៅ ដោយថា ដើម្បីអានសៀវភៅមិនឱ្យធុញ យុវជនគួរអានសៀវភៅដែលខ្លួនពេញចិត្ត ដោយស្វែងយល់ពីខ្លួនឯងជាមុនសិន ព្រោះមានសៀវភៅច្រើនប្រភេទមែនទែន ហើយពេលខ្លះយើងមិនចាំបាច់អានតាមគេ ឬអានតាមសៀវភៅដែលគេល្បី។ កញ្ញាបន្តថា នៅពេលអានសៀវភៅត្រូវចំណង់ចំណូលចិត្តរបស់យើង នោះនឹងធ្វើឱ្យយើងចង់ដឹង ចង់សិក្សាពីរឿងនោះបន្ថែមទៀត ហើយពេលអានចប់មួយក្បាល យើងទៅរកសៀវភៅថ្មីដែលទាក់ទងពីរឿងនោះមកអាន ប្រទាក់ក្រឡាគ្នា ។
កញ្ញា សេង ហ្គេកលី
“ពេលខ្លះយើងអានសៀវភៅតាមគេ យើងឃើញសៀវភៅនោះល្បី ប៉ុន្តែវាអត់ត្រូវជាមួយចំណង់ចំណូលចិត្តយើងនោះទេ ទោះទិញហើយក៏យកមកទុកចោល ហើយមានអារម្មណ៍ថាអានទៅធុញ អត់ឆ្លាត អត់ពូកែដូចគេក៏មាន”
ហ្គេលី បន្តថា ដើម្បីអានសៀវភៅឱ្យមានប្រសិទ្ធភាព ឬអានជាទម្លាប់ យុវជនត្រូវដឹងពីអ្វីដែលខ្លួនចង់ដឹង ចង់អាន ហើយអានជាប្រចាំ ព្រោះឱ្យតែយុវជនអាចស្វែករកអ្វីដែលយើងចូលចិត្តឃើញ នោះអាចចំណាយពេលអានបាន ។ ហើយបន្ទាប់ពីអានសៀវភៅរួច យុវជនគួរសរសេរកំណត់ហេតុសង្ខេបថាអ្វីដែលយើងបានអាន? ថាសៀវភៅមួយក្បាលនោះនិយាយពីអ្វី? ហើយគោលគំនិតអ្វីដែលយើងគិតថាល្អ ដើម្បីយកមកអនុវត្ត នោះនឹងទទួលបានលទ្ធផលល្អប្រសើរ។
កញ្ញា សេង ហ្គេកលី
“របៀបអានសៀវភៅរបស់ខ្ញុំ គឺខ្ញុំមិនដែលកំណត់ថាមួយខែត្រូវតែអានចប់មួយក្បាល ឬមួយឆ្នាំត្រូវអានឱ្យបាន៥០ក្បាលនោះទេ ព្រោះការអានសៀវភៅ ខ្ញុំមិនចង់ដាក់វាជាបន្ទុកសម្រាប់ខ្លួនឯង ប៉ុន្តែអាចជាសកម្មភាពដែលយើងអាចធ្វើបានរាល់ថ្ងៃ និងគ្រប់ពេលវេលា”
គួរបញ្ជាក់ថា កញ្ញា សេង ហ្គេកលី គឺជាម្ចាស់សៀវភៅចំណងជើង “កូនសិស្សជីវិត” ដែលជាសៀវភៅអប់រំបែបលើកទឹកចិត្ត និងសាងកម្លាំងចិត្ត, ហើយនាងក៏ជាអ្នកផលិតវីដេអូអប់រំនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាភាសាអង់គ្លេសនៅ ACE ចំនួន ៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2024
ក្នុងឱកាសអបអរសាទរខួបទី៣២ឆ្នាំ នៅកម្ពុជា មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣២នាក់។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ភាសា នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសអំពីអាហារូបករណ៍ថ្នាក់ភាសា សិក្សានៅប្រទេសចិន រយៈពេល១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេសដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2024
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)



































































