រដ្ឋមន្រ្តីអប់រំ ៖ ដើម្បីឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធអប់រំ​ត្រូវតែផ្លាស់ប្តូរ

បច្ចុប្បន្ន​ពិភពលោក​កំពុងតែធ្វើការផ្លាស់ប្តូរយ៉ាងលឿន​ទៅ​កាន់យុគសម័យបច្ចេកវិទ្យាឌីជីថល, នៅចុងឆ្នាំ២០២៣ និង​នៅដើមឆ្នាំ២០២៤ វត្តមាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចេះនិពន្ធ ឬ Generative AI ចាប់ផ្តើមលេចវត្តមាន ដែលធ្វើឱ្យវិស័យអប់រំចាប់បាច់ត្រូវតែធ្វើបដិវត្តកម្ម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា ការ​វិវឌ្ឍន៍ថ្មីរបស់បញ្ញាសិប្បនិម្មិត (AI) អាចនឹងធ្វើ​បដិវត្តក្នុងវិស័យអប់រំ, ឯកឧត្តមបន្តថា ថ្ងៃអនាគត បញ្ញាសិប្បនិម្មិត អាចជួយ​អ្នកសិក្សា​ឱ្យ​រៀនដោយខ្លួនឯង ហើយ​វាទាមទារ​ឱ្យ​គ្រូបង្រៀន​ត្រូវ​តែចេះប្រើប្រាស់បច្ចេកវិទ្យា និង​បង្រៀន​សិស្ស​ឱ្យ​ចេះបំណិនសតវត្សរ៍ទី២១ ដែលរួមមានការចេះគិតពិចារណា ចេះដោះស្រាយ​បញ្ហា ក៏​ដូចជា​ការ​ចេះប្រើប្រាស់​នូវ​បច្ចេកវិទ្យា ហើយ AI គឺជាជំនួយ​ការ​មួយ​ដ៏សំខាន់។

ដើម្បីឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធអប់រំត្រូវតែផ្លាស់ប្តូរ មិន​អាចរៀនត្រឹមទន្ទេញចាំបានទេ ហើយចំណេះដឹងទូលំទូលាយ ការចេះត្រិះរិះពិចារណា ការចេះដោះស្រាយបញ្ហា នឹងធ្វើ​ឱ្យ​ការងារយើងកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង…

ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល បានដាក់ចេញ​នូវ​មុំចំនួន៥ ដែល​ក្នុងនោះ​មុំទី១ គឺការ​អភិវឌ្ឍធនធាន​ម​នុស្ស ហើយមុំទី៥ គឺការ​អភិវវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្រ្តឌីជីថល ។ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមហាវិទ្យាល័យ​សេដ្ឋកិច្ចឌីជីថល នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែល​សម្តេចនាយករដ្ឋមន្រ្តី​ទើប​តែសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពីពេលថ្មីៗនេះ។ ជាមួយគ្នា​នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏​មានបើកនូវ​ជំនាញថ្មីៗ កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ក៏ដូចជាបណ្ឌិត ទៅលើផ្នែក បញ្ញាសិប្បនិម្មិត (AI), ផ្នែកសុវត្ថិភាពបណ្តាញ ឬសន្តិសុខ Cyber, ផ្នែកវិទ្យាសាស្រ្តទិន្នន័យ, ផ្នែក​មេកាត្រូនិច ក៏​ដូចជា​ជំនាញថ្មីៗ​ដែលទាមទារ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល។

សិស្សនឹងត្រូវលែងបង្រៀនដោយទន្ទេញទៀតហើយ ពោលគឺពួកគេត្រូវចេះស្រាវជ្រាវ ស្របទៅនឹងយុគសម័យឌីជីថល

ដោយឡែកនៅថ្នាក់មធ្យមសិក្សា​វិញ ក៏​ទាមទារ​ឱ្យ​ផ្លាស់ប្តូរ​នូវ​វិធីសាស្រ្តបង្រៀន ពីការបង្រៀន​ឱ្យសិស្សទន្ទេញចាំ ប៉ុន្ដែ​ត្រូវ​បង្រៀនឱ្យសិស្ស​ចូលរួម​សាកល្បង​អនុវត្ដន៍ ពិសោធន៍​ដោយ​ខ្លួនឯង និង​ឆ្លងកាត់​ការស្រាវជ្រាវ​ដោយ​ខ្លួនឯង​។ ការសិក្សា​ដោយ​ខ្លួនឯង​បែប​នេះ​អាច​ឲ្យ​សិស្ស​ចងចាំ​មេរៀន​បានយូរ និង​បែកគំនិត ព្រោះ​បាន​ឆ្លងកាត់​បទពិសោធ​ផ្ទាល់​។ តាមប្រសាសន៍របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ក្នុងពេលថ្មីៗនេះ គេបានរកឃើញរបៀបរៀនតាមបែប EPIC ដែលជាវិធីសាស្រ្តរៀនរបស់យុវជនសម័យថ្មី។

តើវិធីសាស្រ្តរៀន​តាមបែប EPIC មានអ្វីខ្លះ?

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំមានប្រសាសន៍បញ្ជាក់ថា វិធីសាស្រ្តរៀនតាមបែប EPIC គឺមានដូចជា Experiential Learning រៀនតាមរយៈការពិសោធន៍ ដែលបានន័យថា រៀនហើយ​ត្រូវធ្វើការពិសោធន៍ជាក់ស្តែង ឧទាហរណ៍ ពេលសិស្សរៀន​មុខវិជ្ជាវិទ្យាសាស្រ្ត គឺត្រូវ​ផ្តល់​ឱកាស​ឱ្យ​សិស្ស​ធ្វើពិសោធន៍ ព្រោះ​បើ​មានគំនិតធំៗ ហើយ​មិន​ហ៊ានធ្វើពិសោធន៍ គឺសិស្ស​នឹង​មិន​យល់ស៊ីជម្រៅនោះទេ។

Participant Learning រៀនដោយមានការចូលរួមជាមួយសិស្សដទៃទៀត ជាមួយគ្រូជាអ្នកដឹកនាំ, វិធីសាស្រ្តនេះគឺសិស្សត្រូវ​ចូលរួមជាមួយគ្នាទៅជាក្រុម​មួយ ដើម្បីស្វែង​រក​ចំណេះដឹង ទោះចំណេះដឹងនោះ​មាននៅក្នុងសៀវភៅ​រួចហើយ​ក្តី ប៉ុន្តែប្រសិនបើសិស្សអាច​ស្វែង​រក​ដោយ​ខ្លួនឯង នោះ​នឹង​ធ្វើ​ឱ្យ​ខួរក្បាល​ងាយស្រួលចាំជាង។

ក្រោយការរៀនមេរៀន សិស្សចាំបាច់ត្រូវតែធ្វើការអនុវត្ត ឬធ្វើការពិសោធន៍

Imaginaries Learning រៀនដើម្បី​ឱ្យ​មានការចេះស្រមើស្រមៃ, បើតាម​ប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តី គ្រូបង្រៀន​អាច​ឱ្យ​សិស្សស្រមើលស្រមៃ ដោយ​មានន័យថា ការរៀន​មិន​មែន​ទន្ទេញចាំនោះទេ ប៉ុន្តែត្រូវរៀនស្រមើស្រមៃទៅថ្ងៃមុខទៀត តើវិទ្យាសាស្រ្ត​អាច​នឹងរីកចម្រើន​យ៉ាង​ដូចម្តេចទៀត?

Connectedness Learning រៀនដោយប្រើប្រាស់នូវបច្ចេកវិទ្យា, គឺជាការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល អ៊ីនធឺណេត នៅក្នុងការរៀនសូត្រ។

សរុបជារួម បើតាមប្រសាសន៍របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងយុគសម័យថ្មី យុគសម័យបច្ចេកវិទ្យាឌីជីថល គឺទាមទារ​ឱ្យ​យើង​ធ្វើការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន ពីតាមបែបទន្ទេញចាំមាត់ ទៅជាការបង្រៀនឱ្យយល់ស៊ីជម្រៅ ហើយ​ជាមួយ​គ្នា​នេះ ក្រសួងក៏​កំពុងតែធ្វើការពិនិត្យឡើងវិញនូវ​សៀវភៅ​សិក្សា​គោល និងវិធីសាស្រ្តបង្រៀនផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...