៣វិធី ក្រុមហ៊ុនអាចបន្ថយភាពតានតឹងរបស់បុគ្គលិក

ភាពតានតឹងដែលបណ្ដាលមកពីសម្ពាធ និងបរិយាកាសការងារ អាចមានឥទ្ធិពលអវិជ្ជមានចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិក និងជួនកាលធ្វើឱ្យបុគ្គលិកអវត្តមាន ឬឈប់ពីការងារក៏មាន។ ហេតុនេះ ភាពតានតឹងនៅកន្លែងការងារ គឺមិនល្អនោះទេសម្រាប់បុគ្គលិកអង្គភាពទាំងមូល។

ជារឿយៗ យើងសង្កេតឃើញថា បន្ទុកនៃការដោះស្រាយបវិបត្តិតានតឹងត្រូវបានធ្លាក់ទៅលើបុគ្គលិកខ្លួនឯង ព្រោះនិយោជកយល់ថា តួនាទីរបស់គាត់ គឺត្រូវជួយជំរុញឱ្យបុគ្គលិកមានសមត្ថភាពខ្លាំងពូកែជាងមុន តាមរយៈការជំរុញឱ្យមានការផ្លាស់ប្ដូរអាកប្បកិរិយា និងផ្នត់គំនិត។ ដូច្នេះហើយ ទើបជាទូទៅគេតែងតែបង្កើតកម្មវិធីសិក្ខាសាលាអំពីរបៀបគ្រប់គ្រងពេលវេលា ថ្នាក់ផ្លាស់ប្ដូរផ្នត់គំនិត និងកម្មវិធីតម្រង់ទិសផ្សេងៗស​ម្រាប់បុគ្គលិក ដើម្បីជំរុញឱ្យពួកគេបំពេញការងារបានកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ស្ថាប័នមិនផ្ដោតសំខាន់លើការផ្លាស់ប្ដូរបរិយាកាសការងារនោះទេ ព្រោះគេគិតថា ការបង្កើនធនធានមនុស្ស ការពិនិត្យមើលបរិយាយភារកិច្ច (Job Description) ឬពង្រឹងសមត្ថភាពអ្នកគ្រប់គ្រង គឺជារឿងដែលសំខាន់។ យ៉ាងណាមិញ បញ្ហាផ្លូវចិត្តបុគ្គលិក ក៏ជារឿងចម្បងដែលថ្នាក់ដឹកនាំស្ថាប័នគួរយកចិត្តទុកដាក់ផងដែរ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពចំនួន ៣ដែលស្ថាប័នការងារអាចជួយកាត់បន្ថយភាពតានតឹងរបស់បុគ្គលិក៖

១. កំណត់មូលហេតុនៃភាពតានតឹង៖ គេមិនអាចដោះស្រាយ​បញ្ហាតានតឹងក្នុងស្ថាប័នបានទេ ប្រសិនបើអង្គភាពមួយមិនដឹងពីបញ្ហាដែលបុគ្គលិកម្នាក់ៗកំពុងតែជួបប្រទះ។ ទន្ទឹមនឹងនេះ កិច្ចផ្ដួចផ្ដើម និងការពិភាក្សាគ្នារវាងក្រុមការងារគ្រប់ផ្នែកដែលមានបុគ្គលិក សហជីព អ្នកគ្រប់គ្រងធនធានមនុស្ស និងអ្នកគ្រប់គ្រងជាន់ខ្ពស់ ដើម្បីរកដំណោះស្រាយរួមអំពីបញ្ហាសុខុមាលភាពបុគ្គលិកគឺជារឿងសំខាន់។

លើសពីនេះ អង្គភាព ឬស្ថាប័នក៏អាចអនុវត្តវិធីសាស្ត្រ «ស្ទង់ជីពចរ (Pulse checking)» ជាទៀងទាត់ ដើម្បីតាមដានអំពីសុខុមាលភាពបុគ្គលិកផងដែរ។ វិធីសាស្ត្រនេះ តម្រូវឱ្យមានការស្ទង់មតិ ឬសួរនាំបុគ្គលិកមួយទល់នឹងមួយអំពីស្ថានភាពការងាររបស់ពួកគេ ព្រមទាំងធ្វើការសង្កេតអំពីស្ថានភាពសុខុមាលភាពបុគ្គលិកជាប្រចាំ។ ក្រោយពីដឹងពីបញ្ហាប្រឈម និងមូលហេតុដែលបង្ករភាពតានតឹងដល់បុគ្គលិកហើយ ថ្នាក់ដឹក និងក្រុមការងារគ្រប់ថ្នាក់ គួរប្រជុំពិភាក្សាគ្នា​ដើម្បីរកដំណោះស្រាយសម្រាប់បុគ្គលិក។

២. បណ្ដុះបណ្ដាលអ្នកគ្រប់គ្រងក្នុងស្ថាប័ន៖ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញបង្ហាញថា អ្នកគ្រប់គ្រងនៅតាមផ្នែកនីមួយៗ មានតួនាទីជាអ្នកកំណត់ពេលវេលាកិច្ចការ ការទំនាក់ទំនង និងដោះស្រាយបញ្ហាផ្សេងៗ ដែលបុគ្គលិកជួបប្រទះ។ ហេតុនេះ អ្នកគ្រប់គ្រង គឺជាផ្នែកសំខាន់បំផុត ដែលជាប់ទាក់ទងនឹងបញ្ហាសុខុមាលភាពរបស់បុគ្គលិក។

ដោយសារតួនាទីសំខាន់របស់ពួកគេ វាចាំបាច់ណាស់ ដែលបុគ្គលិកមានតំណែងជាអ្នកគ្រប់គ្រងត្រូវទទួលការបណ្ដុះបណ្ដាលអំពីបញ្ហាសុខុមាលភាពបុគ្គលិក។ ហើយវគ្គបណ្ដុះបណ្ដាលនោះទៀតសោត គួរផ្ដោតលើរបៀប នៃការកំណត់ពេលវេលាកិច្ចការប្រកបដោយហេតុផល ការអប់រំអំពីយន្តការជំនួយផ្សេងៗដែលអង្គភាពត្រូវឱ្យបុគ្គលិកអនុវត្ត និងវិធីសាស្ត្រដែលជួយឱ្យអ្នកគ្រប់គ្រងអាចកំណត់ពីមូលហេតុនៃភាពតានតឹងរបស់សមាជិកក្រុម។ លើសពីនេះ វគ្គបណ្ដុះបណ្ដាល គឺមិនអាចមានលក្ខណៈដូចគ្នាទាំងស្រុងនោះទេ ព្រោះអង្គភាពនីមួយៗ គឺមានលក្ខណៈសម្បត្តិ និងបញ្ហាប្រឈាមប្លែកៗគ្នា។

៣. បង្កើតឱ្យមានការពិគ្រោះយោបល់ ៖ តាមរយៈការស្ទង់មតិអំពីអ្នកដែលត្រូវគ្រប់គ្រងបញ្ហាស្ត្រេសនៅក្នុងអង្គភាព គឺទទួលបានចម្លើយផ្ទុយគ្នាជាច្រើន។ មតិខ្លះយល់ថា ជាតួនាទីរបស់នាយកដ្ឋានធនធានមនុស្ស (HR Department) ត្រូវទទួលខុសត្រូវលើរឿងនេះ ខណៈអ្នកខ្លះទៀតរួមទាំងអ្នកធ្វើការក្នុងនាយកដ្ឋានធនធានមនុស្សផ្ទាល់បានយល់ថា វាគឺជាតួនាទីរបស់អ្នកជំនាញផ្នែកសុខភាពការងារ (Occupational health professional)។ យ៉ាងណាមិញ ស្ថាប័នឬអង្គភាព ត្រូវកំណត់ឱ្យបានច្បាស់លាស់ជុំវិញ នរណាដែលត្រូវទទួលខុសត្រូវ និងគ្រប់គ្រងបញ្ហាតានតឹងរបស់បុគ្គលិក ដើម្បីផ្ដល់ភាពងាយស្រួលដល់បុគ្គលិកនៅពេល ដែលពួកគេត្រូវការជំនួយ។

សរុបមក បញ្ហាសុខុមាលភាពបុគ្គលិកនៅក្នុងស្ថាប័ន ឬអង្គភាព នៅគ្រប់វិស័យទាំងអស់ ពិតជាមានសារៈសំខាន់ខ្លាំង ។ វាមិនត្រឹមតែពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការរីកចម្រើនរបស់អង្គភាពផងដែរ។ ហេតុនេះ ស្ថាប័ន ឬអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំង ជុំវិញការបង្កើតបរិយាកាសការងារមួយដែលល្អប្រសើរ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្គលិក និងវឌ្ឍភាពស្ថាប័ន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា