អ្នកជំនាញផ្នែកអប់រំ ៖ គ្រូបង្រៀនត្រូវបង្កើនចំណេះជំនាញផ្នែកបច្ចេកវិទ្យា និងគរុកោសល្យបង្រៀនបែបថ្មី ដើម្បីដើរឱ្យទាន់បរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន និងអនាគត

ភ្នំពេញ – លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងត្រូវបានចាត់ទុកថា គឺជាអ្នកជំនាញផ្នែកអប់រំមួយរូប បានលើកឡើងថា “រដ្ឋាភិបាលបាននិងកំពុងអនុវត្តបណ្តើរៗលើសង្គមឌីជីថលដែលមានន័យថា រដ្ឋាភិបាលផ្តោតលើការបញ្ចូលបច្ចេកវិទ្យានៅគ្រប់វិស័យទាំងរដ្ឋ និងឯកជន ដើម្បីពន្លឿនប្រតិបត្តិការផ្សេងៗ ក៏ដូចជាដើរឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក។

លោកឧកញ៉ាបន្តថា គ្រូបង្រៀនត្រូវចូលរួមគាំទ្រ និងអភិវឌ្ឍសមត្ថភាព ព្រមទាំងចាប់យកបច្ចេកវិទ្យាថ្មីៗ ពីព្រោះវិធីសាស្រ្តបង្រៀននឹងប្រែប្រួលឆ្ពោះទៅរកការបង្រៀនបែបចម្រុះ ដែលវិធីសាស្រ្តនេះអនុញ្ញាតឱ្យសិស្សរៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ និងសិក្សាដោយខ្លួនឯងតាមរយៈមេរៀនជាវីដេអូ និងប្រភពឯកសារអនឡាញ ក៏ដូចជាអ៊េបរបស់សាលាផងដែរ។

លោកបានបន្ថែមទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន នឹងជួយជំរុញសិស្សានុសិស្សអាចត្រៀម និងសម្របខ្លួនបណ្តើរក្នុងការសិក្សា ក៏ដូចជារស់នៅក្នុងបរិបទសង្គមថ្មីនេះ។

លោកឧកញ៉ា ប៉ិច បូឡែន

“លោកគ្រូអ្នកគ្រូគួរផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនបែបបុរាណ ដែលគ្រូបង្រៀនមានតួនាទីជាអ្នកផ្ទេរចំណេះដឹង  មកប្រើវិធីសាស្រ្តបែបសិស្សមជ្ឈមណ្ឌលវិញ ដែលគ្រូបង្រៀនមានតួនាទីជាអ្នកសម្របសម្រួលការសិក្សា ដោយដឹកនាំសកម្មភាពសិស្សសិក្សាស្រាវជ្រាវ និងណែនាំពីប្រភពមេរៀន។ ការកែប្រែនេះនឹងឆ្លើយតបនឹងបម្រែបម្រួលប្រព័ន្ធអប់រំគរុកោសល្យថ្មីរបស់ពិភពលោកផងដែរ”

ជាមួយគ្នានេះដែរ លោកឧកញ៉ា ប៉ិច បូឡែន ក៏បានរំលឹកដែរថា ក្នុងសម័យកូវីដ សាលារៀនជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀនសិស្សពីចម្ងាយ តែបច្ចុប្បន្ននេះកូវីដចប់ពិតមែន ប៉ុន្តែការបង្រៀនតាមប្រព័ន្ធឌីជីថលមិនទាន់បញ្ចប់ទេ នៅតែបន្តរហូតដល់ថ្ងៃអនាគត។ ដូច្នេះលោកគ្រូអ្នកគ្រូត្រូវផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គរុកោសល្យបង្រៀនបែបចម្រុះ និងសិស្សមជ្ឈមណ្ឌល ដែលជាបំណិនថ្មីត្រូវចាប់យក ដើម្បីជួយជំរុញវិស័យអប់រំប្រកបដោយគុណភាពសម្រាប់យុវជនជំនាន់ក្រោយ”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។