អត្ថប្រយោជន៍៧យ៉ាង សម្រាប់អ្នកចូលចិត្ត​អានសៀវភៅ (Bookworm)

មនុស្សងប់ងល់ នឹងការអានសៀវភៅ (Bookworm) ជាបុគ្គលដែលប្រើប្រាស់ពេលផ្ទាល់ខ្លួនយ៉ាងច្រើនទៅលើការអានសៀវភៅចម្រុះប្រភេទផ្សេងៗគ្នា មានរួមបញ្ចូលទាំងប្រភេទបោះពុម្ភ និងអេឡិចត្រូនិច។ ជាការពិតមួយនៅពេលដែលចំណាយពេលទៅលើអ្វីមួយដោយប្រើរយៈពេលលើសលប់ពេកនឹងមានផលអវិជ្ជមានមួយ គឺខាតពេលវេលា ចំណែកអ្នកដែលងប់ងល់នឹងការអានខ្លាំងពេក ក៏មានមតិមួយចំនួនយល់ថា បណ្តាលឱ្យខាតពេលដែរ។ ដូច្នេះការជ្រើសយកសកម្មភាពអ្វីមួយ គឺពឹងផ្អែកទៅលើតម្រូវការ ឬស្ថានភាពជាក់ស្ដែងនៃមនុស្សម្នាក់ៗ។

តើការក្លាយជាមនុស្សដែលចំណាយពេលយ៉ាងច្រើនក្នុងការវិនិយោគចំពោះការអានសៀវភៅផ្តល់ប្រយោជន៍អ្វីខ្លះ? យោងតាមគេហទំព័រ WELL AND GOOD បង្ហាញនូវគុណតម្លៃប្រាំពីរចំណុចក្រោយពេលក្លាយខ្លួនជាមនុស្សដែលចំណាយពេលច្រើនទៅលើការអានសៀវភៅ ៖

១. ជំរុញឱ្យប្រព័ន្ធនៃការគិតល្អ និងចេះសម្រួចគោលដៅ ៖ ការអានផ្តល់អត្ថប្រយោជន៍ទៅដល់សុខភាពរាងកាយទាំងមូល ថែមទាំងធ្វើឱ្យដំណើរការខួរក្បាលមានភាពរស់រវើក។ ចំពោះប្រយោជន៍មួយដែលសំខាន់បំផុតនោះគឺការអានបានពង្រឹងខួរក្បាល ក៏ដូចជាការគិត តាមរយៈប្រព័ន្ធដំណើរការទាំងមូលនៃរាងកាយបានផ្តោតទៅលើទំព័រសៀវភៅដែលកំពុងតែអាន។ ប្រសិនបើកំឡុងពេលអាន អ្នកបានប្រទះនូវចំណុចខ្លះៗដែលមិនយល់ ឬក៏ចាប់ន័យខ្លឹមសារមិនបាន សូមកុំមានការបារម្ភអ្វី ព្រោះពេលខ្លះវាជាអត្ថបទដែលអ្នកមិនចូលចិត្ត មិនស្របជាមួយបរិបទ ឬក៏អ្នកអាចនឹងជាប្រភេទមនុស្សដែលងាយយល់តាមរយៈសៀវភៅសំឡេងជាងបោះពុម្ភតែប៉ុណ្ណោះ។

២. បង្កើនអាយុឱ្យវែង ៖ អនុវត្តការអានសៀវភៅទៀងទាត់ គឺជាការជ្រើសរើសទម្លាប់មួយដែលឆ្លើយតបទៅនឹងតម្រូវការនៃចំណីខួរក្បាល ហើយរក្សាបាននូវអាយុវែងទៀតផង។ តាមការស្រាវជ្រាវមួយចំនួនក៏បានទទួលស្គាល់ដែរថា ចំពោះអ្នកងប់ងល់នឹងការអានសៀវភៅ នាំឱ្យពួកគាត់ រស់នៅបានយូរជាងអ្នកមិនចូលចិត្តអាន នេះបើប្រៀបធៀបទៅអ្នកដែលមានស្ថានភាពរស់នៅ និងអ្នកដែលមានវ័យស្រដៀងគ្នា ឬអ្នកមានលទ្ធភាពប្រហាក់ប្រហែលគ្នា។ ហើយមូលហេតុដែលជំរុញឱ្យអ្នកអានមានអាយុវែង គឺដោយសារតែបន្ទាប់ពីអានហើយ វាជួយជំរុញឱ្យបន្ធូរបន្ថយភាពតានតឹង ជួយដុសខាត់បន្ថែមនូវចំណេះដឹងច្រើនជាងមុន ពីមួយពេល ទៅមួយពេល។

៣. កាត់បន្ថយស្រ្តេស ៖ គន្លឹះសំខាន់ ដែលអាចទាញប្រយោជន៍ពីការអានគឺអាចបន្ធូរអារម្មណ៍ស្មុគស្មាញ និងកាត់បន្ថយភាពតាងតឹងនានា ដោយហេតុថាការអានសៀវភៅ ផ្តល់នូវបទពិសោធមួយដែលល្អ ហើយកម្រនឹងនាំឱ្យអារម្មណ៍សោកស្ដាយពេលដែលចំណាយទៅការអាន។ កំឡុងពេលអាន ត្រូវការឱ្យដាក់ចិត្ត ដាក់កាយទាំងស្រុងផ្តោត និងយកចិត្តទុកដាក់ទៅលើអំណាន ឬសៀវភៅដែលខ្លួនជ្រើសរើសអាន កត្តានេះហើយនាំឱ្យអ្នកអាចបំភ្លេចរឿងរ៉ាវមិនចំាបាច់មួយចំនួន និងសកម្មភាពប្រចាំថ្ងៃមួយចំនួនដែលនាំឱ្យកើតអារម្មណ៍សៅហ្មងកប់ទុកចោលបានមួយឡែក។

៤. អភិវឌ្ឍ និងពង្រឹងទំនាក់ទំនងក្នុងសង្គម ៖ អ្នកប្រហែលជាធ្លាប់បានឃើញសកម្មភាពប្រពៃណីក្នុងសង្គមមួយចំនួននាពេលកន្លងមក គឺតែងតែមានមនុស្សដែលប្រមូលផ្តុំគ្នា ហើយនិទានរឿងព្រេងប្រាប់ក្មេងៗ ឬការចែករំលែករវាងគ្នានឹងគ្នា ចំពោះសៀវភៅដែលបានអាន មិនខ្វល់ថាសៀវភៅនោះជាសាច់រឿងបែបប្រឌិដ្ឋ ឬក៏ជារឿងពិតនោះទេ កាលដែលសំខាន់គឺ សកម្មភាពទាំងនោះ ជាការប្រព្រឹត្តិមួយផ្តល់ឱកាសឱ្យមនុស្សមានវិធីសាស្រ្តបង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយទៅក្នុងសហគមន៍ ឬចង្កោមមនុស្សដែលពួកគេរស់នៅ។ ដូច្នេះប្រសិនបើអ្នកធ្លាប់បានប្រាប់ ឬជជែកជាមួយមិត្តរបស់អ្នកអំពីសៀវភៅ ឬការសរសេរជាមតិយោបល់ផ្សាយនៅលើបណ្ដាញសង្គម នោះនឹងនាំឱ្យមានការចូលរួមពីសំណាក់មនុស្សដទៃទៀត កាន់តែកើនឡើងច្រើនទៅៗ ហើយសកម្មភាពនេះ ក៏ជាការបង្កឱ្យមានទំនាក់ទំនងសង្គមកាន់តែរីកសាយ។ បន្ថែមពីនោះ ការធ្វើទំនាក់ទំនងតាមរយៈសំណេរ មិនត្រឹមតែពង្រឹងសម្ព័ន្ធភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាវិធីមួយនាំឱ្យអ្នកបានបង្កើតការភ្ជាប់ទំនាក់ទំនងមួយដែលមានផាសុកភាព និងជំរុញឱ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយកាន់តែរឹងមាំមួយកម្រិតទៀត។

៥. គំនិតស្រមើស្រមៃកាន់តែសកម្ម ៖ អ្នកអានមានសមត្ថភាពមួយបន្ថែមគឺមានគំនិតស្រមើស្រមៃខ្ពស់ និងអាចបំប្លែងអ្វីដែលបានអាន ទៅជាអ្វីថ្មីមួយទៀត។ បើក្នុងករណីអ្នកសម្រេចចិត្តថាប្រើប្រាស់វោហារកោសល តាមបែបអ្នកនិពន្ធ វាគឺជាការសម្រេចចិត្តរបស់អ្នក យ៉ាងណាមិញ វាក៏ជាចំណែកមួយនាំឱ្យអ្នកបង្កើតការស្រមើស្រមៃដែរ ដោយហេតុថា នៅពេលអ្នកបានអានអត្ថបទ ឬក៏សាច់រឿងអ្វីមួយ អ្នកក៏នឹងព្យាយាមប្រើប្រាស់ខួរក្បាលនឹកគិតឱ្យចេញជារូបភាព ដែលកត្តាទាំងនេះហើយជំរុញបាននូវសមត្ថភាពស្រមើស្រមៃ។

៦. ចេះយល់ពីអ្នកដទៃ ៖ ចំណែកមួយរបស់អត្ថប្រយោជន៍នៃការអាន គឺនាំឱ្យយើងយល់ និងមើលឃើញរឿងរ៉ាវ បទពិសោធន៍ជាច្រើន ថែមទាំងបណ្តុះស្មារតីខ្លួនឯងឱ្យមានទឹកចិត្តចេះសាទរទៅកាន់អ្នកដទៃ។ ការអានពីរឿងរ៉ាវ របស់អ្នកដទៃកាន់តែធ្វើឱ្យអ្នកយល់ច្បាស់ពីស្ថានភាព និងការលំបាករបស់គេ ថែមទាំងពង្រឹងបាននូវសមត្ថភាពនៃការយល់អំពីអ្នកដទៃបានទូលាយជាងមុន។

៧. សម្រួលការគេង ៖ ការអានមុនពេលចូលគេង គឺជាវិធីល្អជួយសម្រួលដល់ការគេង ពីព្រោះការអានសៀវភៅ អាចបំបាត់ស្រ្ដេស និងបង្កើតទម្លាប់កម្សាន្តបែបវិជ្ជមានបានច្រើន ។ ហើយការសិក្សាមួយទៀតក៏បានរកឃើញថា អានសៀវភៅមុនគេង ជួយពង្រឹងគុណភាពនៃការគេង ហើយអ្នកដែលអានមុនទទួលទានដំណេករមែងទទួលបានបទពិសោធល្អអំពីដំណេកជាងអ្នកមិនបានអាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...