យុវតី កៅ ម៉េងហ័ង លើកទឹកចិត្តស្រ្តី និងក្មេងស្រី ហ៊ានប្រឈមមុខ ហ៊ានសាកល្បង និងផ្ដល់ឱកាសឱ្យខ្លួនឯង

យុវតី កៅ ម៉េងហ័ង បច្ចុប្បន្នជាសហស្ថាបនិក នៃគម្រោងស្ទែមយូនីធី និងគម្រោង Ladies in Tech ហើយក៏ជានិស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត្ត នៅសាកលវិទ្យាល័យខេមតិច។ យុវតីរូបនេះ បានខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ព្រោះចង់ក្លាយជាគំរូភាពសម្រាប់ស្រ្តី និងក្មេងស្រីដែលស្រឡាញ់វិស័យបច្ចេកវិទ្យាឱ្យមានភាពក្លាហានសម្រេចក្ដីស្រមៃរបស់ខ្លួន។

យុវតី កៅ ម៉េងហ័ង ឱ្យដឹងថា រូបគេចង់ឱ្យមនុស្សក្នុងសង្គមយល់ថា មុខជំនាញស្ទែម ឬបច្ចេកវិទ្យា គឺអាចរៀនបានសម្រាប់ទាំងក្មេងប្រុស និងក្មេងស្រី។ ជាពិសេស កាន់តែជំរុញទឹកចិត្តស្រ្តី និងក្មេងស្រីឱ្យចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យា ពីព្រោះរាល់ថ្ងៃនេះ យើងកំពុងតែរស់នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយការរីកចម្រើនលើវិស័យបច្ចេកវិទ្យា។ ដូច្នេះ វាពិតជាសំខាន់ក្នុងការផ្ដល់ឱកាសដល់ក្មេងស្រីទាំងអស់អាចស្វែងយល់ ក៏ដូចជាយល់ដឹងបន្ថែមលើវិស័យមួយនេះ ហើយអាចប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ដោះស្រាយបញ្ហារស់នៅរបស់ប្រចាំថ្ងៃ។

ស្ថាបនិកគម្រោង Ladies in Tech បញ្ជាក់បន្ថែមថា រាល់ថ្ងៃនេះ រូបគេក៏កំពុងខំប្រឹងជំរុញឱ្យក្មេងស្រីដទៃទៀតចាប់យកបច្ចេកវិទ្យាតាមរយៈការរៀបចំគម្រោងផ្សេងៗ ដោយសារតែចង់ឃើញស្រ្តី និងក្មេងស្រីចូលរួមបានកាន់តែច្រើននៅក្នុងវិស័យបច្ចេកវិទ្យា។ លើសពីនេះ យុវតី ម៉េងហ័ង ពិតជាចង់ឃើញមនុស្សក្នុងសង្គមចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតថា ស្រ្តីវិលចង្ក្រានមិនជុំ, ស្រី្តមិនគួររៀនមុខវិជ្ជាស្ទែម ឬបច្ចេកវិទ្យានោះទេ។ នេះមានន័យថា បច្ចុប្បន្ន ស្រ្តី និងបុរស សុទ្ធតែអាចរួមចំណែកក្នុងវិស័យស្ទែម ឬបច្ចេកវិទ្យា។

ខ្ញុំមានចក្ខុវិស័យ ចង់ឃើញក្មេងស្រីជាច្រើន ជាពិសេសក្មេងស្រីនៅតាមទីជនបទចូលរួមក្នុងវិស័យបច្ចេកវិទ្យាឱ្យបានច្រើនជាងមុន

យុវតី កៅ ម៉េងហ័ង បច្ចុប្បន្នជាសហស្ថាបនិកនៃគម្រោងស្ទែមយូនីធី និងគម្រោង Ladies in Tech

យុវតី កៅ ម៉េងហ័ង បញ្ជាក់ថា ស្រី្តមានតួនាទីសំខាន់ខ្លាំងក្នុងសង្គមជាតិ ពីព្រោះក្នុងការសម្រេចកិច្ចការអ្វីមួយបាន គឺមិនអាចខ្វះការចូលរួមរបស់ស្រ្តីបានឡើយ មិនថាតែការងារផ្នែកស្ទែម បច្ចេកវិទ្យា។ ហើយបច្ចុប្បន្ន កម្ពុជាក៏កំពុងលើកកម្ពស់សិទ្ធិស្រ្តីឱ្យមានភាពស្មើគ្នារវាងបុរស ហើយស្រ្តីក៏មានសមត្ថភាព មានការគិតពិចារណា ចំណេះដឹង ទេពកោសល្យ គំនិតច្នៃប្រឌិត និងចូលរួមធ្វើការងារកាន់តែប្រសើរឡើង ដើម្បីធ្វើឱ្យសង្គមជាតិកាន់តែរីកចម្រើន សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ដូចពាក្យលើកឡើងថា “ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។

នៅក្នុងឱកាសអបអរទិវាអន្តរជាតិនារី យុវតី កៅ ម៉េងហ័ង បានបង្ហាញភាពសប្បាយរីករាយក្នុងចិត្តក្នុងនាមជាក្មេងស្រីម្នាក់ដែលបានចូលរួមក្នុងវិស័យស្ទែម និងបច្ចេកវិទ្យាឌីជីថល។ ម៉េងហ័ង សូមលើកទឹកចិត្តឱ្យស្រ្តី និងក្មេងស្រី ហ៊ានប្រឈមមុខ ហ៊ានសាកល្បង និងផ្ដល់ឱកាសឱ្យខ្លួនឯងបានរៀន និងធ្វើកិច្ចការងារទាក់ទងវិស័យបច្ចេកវិទ្យា ព្រោះបុរសអាចធ្វើបាន ស្ដ្រីក៏អាចធ្វើបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។