សញ្ញា ៦ បង្ហាញថា រលកកម្ដៅខ្ពស់ កំពុងមានឥទ្ធិពលលើផ្លូវចិត្តអ្នក

សីតុណ្ហភាពកើនឡើងខ្ពស់ បានបង្ករជាផលប៉ះពាល់ដល់សុខភាពមនុស្សជាច្រើន ជាពិសេស មនុស្សចាស់ ទារក ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺប្រចាំកាយ អត្តពលិក អ្នកធ្វើការក្រៅការិយាល័យ និងជនគ្មានទីជម្រក។ កម្ដៅអាចបណ្ដាលឱ្យអស់កម្លាំង ឬដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យស្ថានភាពជំងឺ ដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ ដែលជំងឺទាំងនោះមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម ជំងឺតម្រងនោម និងបញ្ហាសុខភាពផ្លូវចិត្ត។

យោងតាមការវិភាគថ្មីមួយដោយអង្គការមិនរកប្រាក់ចំណេញ Climate Central នៅឆ្នាំ ២០២៣ រកឃើញថា មនុស្សជាង ៣,៨ ពាន់លាននាក់ ត្រូវរងផលប៉ះពាល់ដោយសាររលកកម្ដៅខ្ពស់ ដោយសារការប្រែប្រួលអាកាសធាតុ ដែលចេះតែប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។ ឥទ្ធិពលនេះ បង្ករផលប៉ះពាល់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា កម្ដៅអាចបណ្ដាលឱ្យអ្នកមានបញ្ហាដាច់សរសៃឈាមខួរក្បាល និងខ្សោះជាតិទឹកក្នុងខ្លួន ហើយបញ្ហាខ្សោះជាតិទឹក អាចមានឥទ្ធិពលដល់សុខភាពផ្លូវចិត្ត ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ត្រេស និងថប់បារម្ភ។

យោងតាម CNBC បានបង្ហាញអំពីសញ្ញា ៦ ដែលបញ្ជាក់ថា កម្ដៅកំពុងតែធ្វើឱ្យអ្នកមានបញ្ហាផ្លូវចិត្ត ដែលរោគសញ្ញាទាំងនោះមានដូចជា ១. ការកើនឡើងបញ្ហាស្ត្រេស, ២. មានវិបត្តិដំណេក (insomnia), ៣. ភាពអស់កម្លាំង (Fatigue), ៤. ឆាប់ខឹង, ៥. មានអារម្មណ៍ខកចិត្ត និងខូចចិត្តគ្មានមូលហេតុច្បាស់លាស់, និងទី៦ ពិបាកផ្ចង់ និងផ្ដោតអារម្មណ៍។

ទន្ទឹមនឹងនេះ មានវិធីសាស្ត្រមួយចំនួន ដែលអាចជួយអ្នកទប់ទល់នឹង បញ្ហាផ្លូវចិត្តនៅរដូវក្ដៅ ក្នុងនោះមានសកម្មភាពសំខាន់ៗមួយចំនួនដូចជា បរិភោគទឹកគ្រប់គ្រាន់, ជៀសវៀងការទៅកន្លែងមានកម្ដៅក្ដៅខ្លាំង, ឆ្លៀតសម្រាក ប្រសិនបើអ្នកធ្វើការក្នុងការិយាល័យ, ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់, ជៀសវាងការតាមដានព័ត៌មានមិនពិតអំពីអាកាសធាតុ, ធ្វើសកម្មភាព ដែលអ្នកចូលចិត្ត ដើម្បីកម្សាន្ត និងសម្រាកអារម្មណ៍, ចេញក្រៅផ្ទះ ដើម្បីភ្ជាប់ខ្លួនជាមួយធម្មជាតិ, ញ៉ាំអាហារ ដែលមានសារធាតុចិញ្ចឹម និងពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត ប្រសិនបើអ្នកកត់សម្គាល់ឃើញថា អាកាសធាតុមានឥទ្ធិពលខ្លាំងមកលើផ្លូវចិត្តរបស់អ្នក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...