របៀបចិញ្ចឹមកូនបែបវិជ្ជមាន ៖ ហេតុអ្វីម្តាយឪពុកត្រូវលេងជាមួយចន្លោះអាយុពី ៣ ទៅ ១២ខែ?

ទំនាក់ទំនងទៅវិញទៅមក ឬអន្តរកម្មទៅវិញទៅមករវាងឪពុកម្តាយ និងកូននឹងជួយឱ្យកូនយល់ពីសារៈសំខាន់នៃសារអប់រំចំណេះជីវិត (well-being) ដែលម្តាយឪពុកមានបំណងផ្តល់ទៅឱ្យកូន ។ ទម្លាប់លេងជាមួយកូនចំាបាច់សម្រាប់ដំណើរអភិវឌ្ឍការយល់ដឹងរបស់កូន ដូចជា សមត្ថភាពគិត យល់ដឹង ទំនាក់ទំនង ការចងចាំ ក្តីស្រមៃ និងការស្វែងយល់ពីទិដ្ឋភាពជុំវិញខ្លួនរបស់កូនជាបន្តបន្ទាប់ ។ ការស្រាវជ្រាវពីរបៀបចិញ្ចឹមកូនរបស់ raisingchildren ប្រទេសអូស្រ្តាលីបានបង្ហាញថា ម្តាយឪពុកមានទម្លាប់លេងជាមួយកូនអាយុចន្លោះពី ៣ ទៅ ១២ខែ នឹងជួយកូនបានយ៉ាងច្រើន ជាពិសេសជំនួយសមត្ថភាពផ្នែកភាសារបស់កូន ។

១. អាយុពីចន្លោះ ៣ – ៦ខែ ៖ តាមការវិវឌ្ឍន៍របស់ទារកអាយុចន្លោះ ៣ – ៦ខែជាដំណាក់កាលដែលទារកអាចស្តាប់ពាក្យពេចន៍ជុំវិញខ្លួន និងយល់ពីចេតនារបស់ម្តាយឪពុកដែលបានឆ្លងឆ្លើយជាមួយគេ ។ ដំណាក់កាលនេះ ទោះបីកូនមិនអាចឆ្លើយតបបាន ប៉ុន្តែបន្តិចម្តងៗទារកផ្តល់សញ្ញាដៃជើងជាកាយវិការតបសំឡេងដែលគេបានលឺ ។ សកម្មភាពខ្មាស់អៀនរបស់ម្តាយឪពុកគួរជម្រុះចោល ហើយបង្កើតសកម្មភាពវិជ្ជមានសម្រាប់កូននៅពេលនេះ ដូចជា អានសៀវភៅ ច្រៀងចម្រៀងបំពេរ សូត្រកំណាព្យអប់រំ ព្រមទាំងសន្ទនាពាក្យពេចន៍រីករាយជាមួយកូន ។  

២. អាយុពីចន្លោះ ៦ – ៩ខែ ៖ បន្ទាប់ពីស្តាប់សំឡេងអ្វីៗនៅជុំវិញខ្លួនបាន ទារកក៏ចាប់ផ្តើមឆ្លើយតបដោយសំឡេងក្រនិយាយបំផុត ។ ការបញ្ចេញសំឡេងនេះ ទារករៀនបញ្ចេញតាមសំឡេងដែលគេធ្លាប់លឺញឹមញាប់ជាងគេ ។ អញ្ចឹងហើយទើបទារកភាគច្រើនតែងបញ្ចេញសំឡេងជាទូទៅ “ម៉ា, ម៉ាក់, បា, តា…” ឬ  “mama ឬ dada… ដោយចៃដន្យ ។ ដំណាក់កាលនេះ ភ្នែករបស់ទារកចាប់ផ្តើមសកម្មជាងមុនដោយសំឡឹងតបស្នាមញញឹម កាយវិការដៃជើងតបម្តាយឪពុកដោយរីករាយ ហើយនេះជាពេលវេលាដែលម្តាយឪពុកត្រូវបង្កើនកិច្ចសន្ទនាកាន់តែច្រើនជាមួយកូន ។ 

៣. អាយុពីចន្លោះ ៩ – ១២ខែ ៖ ទោះបីកិច្ចសន្ទនារវាងម្តាយឪពុកនិងកូនបានល្អយ៉ាងណាក៏ដោយ អាយុទារកក្នុងដំណាក់កាលនេះមិនទាន់អាចនិយាយបានច្បាស់នៅឡើយ ។ អាយុនេះមានពាក្យតិចតួចតែប៉ុណ្ណោះ ដែលក្មេងអាចបញ្ចេញសំឡេងតប ។ បន្ទាប់ពីការសន្ទនាជាប្រចាំដើម្បីផ្តល់ជំនួយភាសាទៅកាន់កូន ដំណាក់កាលនេះកូនចាប់ផ្តើមលេងជាមួយវត្ថុជុំវិញខ្លួន ឬរបស់លេងសម្រាប់កុមារ ។ អាយុមួយខួបក្មេងខ្លះអាចចាប់ផ្តើមរពឹសដៃ តែក្មេងខ្លះក៏អាចខ្សត់សំឡេង និងកាយវិការដែរ ដែលត្រូវការជំនួយបន្ថែមពីម្តាយឪពុក ។

គួរបញ្ជាក់ថា ទារកអាយុចាប់ពី ១៣ខែឡើងទៅ ចាប់ផ្តើមរៀនភាសាត្រាប់តាមសំឡេងដែលគេបានលឺ ហើយអាចបញ្ចេញសំឡេងតែម្នាក់ឯង ឬលេងតែម្នាក់ឯងក៏មាន ។ ការបន្សាំកិច្ចសន្ទនារវាងម្តាយឪពុកនិងកូនអាចជួយឱ្យកូនឆាប់ចេះនិយាយស្តី ព្រមទាំងអាចបញ្ចៀសពីរូបភាពកូនក្រនិយាយ ។ ពិតណាស់កិច្ចសន្ទនាជាមួយកូននេះ អាចធ្វើជាមួយកូនចាប់តាំងពីដំណាក់កាលម្តាយពពោះមកម៉្លេះ ។ ភាពឆ្លាតវៃរបស់កូនអាស្រ័យលើរបៀបចិញ្ចឹមកូនដែលម្តាយឪពុកផ្តល់ឱ្យពួកគេ ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...