បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាអស្ចារ្យ ប៉ុន្តែមិនអាចជំនួសភាពច្នៃប្រឌិតរបស់មនុស្ស

វត្តមានបច្ចេកវិទ្យាថ្មីៗរបស់បញ្ញាសិប្បនិម្មិតដូចជា ChatGPT, Midjourney, Dall-E និងរបកគំហើយជាច្រើនទៀត ដែលធ្វើឱ្យកុំព្យូទ័រមានសមត្ថភាពច្នៃប្រឌិតស្នាដៃសិល្បៈដូចមនុស្ស បាននាំឱ្យមានការលើកឡើងនូវសំណួរថា តើភាពច្នៃប្រឌិតនៅតែជាជំនាញពិសេសបំផុតរបស់មនុស្សទៀត ឬអត់? ជាក់សែ្ដង ម៉ាស៊ីនបង្កើតរូបភាពដោយបញ្ញាសិប្បនិម្មិត Dall–E អាចបង្កើតស្នាដៃប្រលោមលោកលើប្រធានបទណាមួយ ដែលអ្នកចង់បានដោយប្រើពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងករណីខាងលើមនុស្សនៅតែជាអ្នកគ្រប់គ្រង និងដឹកនាំលទ្ធផលការងាររបស់បញ្ញាសិប្បនិម្មិត ស្របតាមចក្ខុវិស័យ ដែលគេចង់បាន។ ដោយ បញ្ញាសិប្បនិម្មិត មិនមានលទ្ធភាពបង្កើតស្នាដៃអ្វីមួយ ដោយគ្មានការចូលរួមពីមនុស្សនោះទេ។

បើយោងតាមអ្នកស្រី Margaret Boden អ្នកវិទ្យាសាស្ត្រ និងសាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្ត (Cognitive Science) បានបែងចែកសិល្បៈជាបីប្រភេទមានដូចជា ការច្នៃប្រឌិតរួមបញ្ចូល (Combinational Creativity), ការច្នៃប្រឌិតស្រាវជ្រាវ (Exploratory Creativity), និងការច្នៃប្រឌិតបន្លាស់ (Transformational Creativity)។

  • ការច្នៃប្រឌិតរួមបញ្ចូល (Combinational Creativity) គឺជាការផ្សំគំនិតសិល្បៈដែលធ្លាប់មានពីមុនបញ្ចូលគ្នា ដើម្បីបង្កើតស្នាដៃថ្មី។
  • ការច្នៃប្រឌិតស្រាវជ្រាវ (Exploratory Creativity) គឺជាការប្រើគំនិតនិងការយល់ដឹងដែលសិល្បករមានស្រាប់ ដើម្បីស្រាវជ្រាវ និងរុករកគំនិតថ្មីៗបន្ថែមពីបញ្ញាតវិទ្យាសាស្ត្រ និងវប្បធម៌ជាដើម ដើម្បីបង្កើត និងធ្វើឱ្យស្នាដៃសិល្បៈមានលក្ខណៈថ្មីប្លែក។
  • ការច្នៃប្រឌិតបន្លាស់ (Transformational Creativity) គឺជាគំនិត ឬស្នាដៃសិល្បៈដែលមានលក្ខណៈថ្មីសុទ្ធសាធ ១០០ភាគរយ។

បើតាម WE Forum ទម្រង់សិល្បៈនៃការច្នៃប្រឌិតបែបរួមបញ្ចូល និងការច្នៃប្រឌិតស្រាវជ្រាវ មិនខុសគ្នាពីរបៀប នៃការបង្កើតស្នាដៃសិល្បៈរបស់បញ្ញាសិប្បនិម្មិតប៉ុន្មានទេ។ បញ្ញាសិប្បនិម្មិត បង្កើតស្នាដៃសិល្បៈមួយ តាមរយៈការសំយោគគំនិតច្នៃប្រឌិតចាស់ៗ ដែលមានលក្ខណៈស្រដៀងនឹងលក្ខណៈនៃភាពច្នៃប្រឌិតទាំងពីរខាងលើដែរ។ ខណៈលក្ខណៈពិសេសរបស់មនុស្ស ដែលមានសមត្ថភាពបង្កើតស្នាដៃសិល្បៈថ្មីសុទ្ធសាធ ១០០ភាគរយ នៅតែមិនអាចជំនួសដោយបច្ចេកវិទ្យា។ ម្យ៉ាងទៀត ភាពខុសប្លែកគ្នាដ៏ចម្បងមួយ រវាងភាពច្នៃប្រឌិតមនុស្ស និងបញ្ញាសិប្បនិម្មិតគឺមនុស្សប្រើអារម្មណ៍ មនោសញ្ចេតនា និងលក្ខណៈសិល្បៈផ្ទាល់ខ្លួន ដើម្បីបង្កើតស្នាដៃ ផ្ទុយទៅវិញ បញ្ញាសិប្បនិម្មិត ផលិតស្នាដៃសិល្បៈដោយផ្ដោតលើតម្រូវការអ្នកប្រើប្រាស់ និងទីផ្សារជាក់ស្ដែង ហើយយើងទទួលបានតែលក្ខណៈសិល្បៈ ដែលយើងចង់បាន។ ចំណុចទាំងនេះ ធ្វើឱ្យស្នាដៃរបស់មនុស្សមានលក្ខណៈរស់រវើក និងទាក់ទាញជាងស្នាដៃរបស់បញ្ញាសិប្បនិម្មិត។

មកទល់នឹងពេលបច្ចុប្បន្ន គេសង្កេតឃើញថា បញ្ញាសិប្បនិម្មិត ទំនងជានឹងក្លាយជាជំនួយការដ៏ល្អសម្រាប់បំពេញការងារជាមួយមនុស្ស។ លើសពីនេះ ការច្នៃប្រឌិតសំយោគ (Synthetic Creativity) របស់បញ្ញាសិប្បនិម្មិត ប្រហែលជានឹងក្លាយជាកត្តាលីករដ៏សំខាន់ ដែលនឹងជំរុញឱ្យមនុស្សមានភាពច្នៃប្រឌិតកាន់តែខ្លាំងឡើង ដើម្បីប្រកួតប្រជែងជាមួយបច្ចេកវិទ្យាមួយនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...