តិចនិច ៤ចំណុចរៀនជំនាញទន់បានលឿនរហ័ស

ការសិក្សាមួយរបស់សាកលវិទ្យាល័យ Maryville នៅសហរដ្ឋអាមេរិក អំពីការស្ទង់មតិអ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សជាង ៥ពាន់នាក់នៅប្រទេសចំនួន ៣៥ បានបង្ហាញថា ៩២% ​ឆ្លើយពីអ្នកជំនាញ បានចាត់ទុក​ជំនាញទន់ដើរតួនាទីសំខាន់ខ្លាំងបំផុតសម្រាប់បុគ្គលិកកំពុងបម្រើ​ការងារ ។ ដោយសារជំនាញទន់ ឬ soft skills ជាជំនាញបន្ថែមលើសមត្ថភាពចំណេះដឹងការងាររបស់បុគ្គល ។ ជំនាញមួយនេះមិនពិបាកសិក្សា និងជាជំនាញកើតចេញពីការសន្សំចំណេះដឹងដោយផ្ទាល់ តាមរយៈបទពិសោធន៍រស់នៅប្រចាំថ្ងៃ ។

ជំនាញទន់ត្បិតងាយរក និងងាយស្រួលរៀនក៏ពិតមែន ក៏ប៉ុន្តែមានមនុស្សមិនច្រើនប៉ុន្មាននោះទេ ដែលអាចប្រើប្រាស់ទេពកោសល្យពីជំនាញទន់ ដើម្បីដោះស្រាយបញ្ហា ឬធ្វើការងារឱ្យមានប្រសិទ្ធភាព ។ ដូច្នេះនៅក្នុងស្ថាប័នការងារចាំបាច់ត្រូវការបុគ្គលិកដែលមានជំនាញទន់ខ្លាំងបំផុត ។ តើគេអាចទទួលបានជំនាញទន់បានយ៉ាងដូចម្តេច? ខាងក្រោមនេះជាគន្លឹះ ឬតិចនិច ៤ចំណុចរៀនជំនាញទន់ លឿនរហ័សតាមរយៈសកម្មភាពប្រចាំថ្ងៃ ។

១. ជំនាញទន់កើតតាមរយៈការអាន ៖ អំណានដើរតួនាទីសំខាន់ណាស់សម្រាប់ចំណេះដឹង និងសកម្មភាពភាពរបស់មនុស្ស ។ បច្ចុប្បន្នមានឯកសារជាច្រើនដែលបានសរសេរពីរបៀបសិក្សាជំនាញទន់ ដូចជា សិល្បៈទំនាក់ទំនង សិល្បៈនិយាយស្តី សិល្បៈទាក់ទាញចិត្តអ្នកដទៃ វិធីសាស្ត្រចូលក្នុងចំណោមមនុស្ស ព្រមទាំងរបៀបធ្វើការឱ្យមានប្រសិទ្ធភាពជាដើម ។ តាមរយៈសៀវភៅ បទបង្ហាញ និងឯកសារនានា ដែលមានទាំងនៅក្នុងអ៊ីប៊ុក និងមាននៅលើគេហទំព័រនានាផងនោះ មេរៀនស្តីពីជំនាញទន់ហាក់មិនពិបាកស្វែងរកអាន ឬពិបាករកសិក្សាឡើយ លើកលែងតែបុគ្គលមិនមានទម្លាប់អានតែប៉ុណ្ណោះ ។

២. ជំនាញទន់កើតតាមរយៈការស្តាប់ ៖ របៀបស្តាប់មានពីរទម្រង់សម្រាប់អ្នកមានបំណងចង់សិក្សាពីជំនាញទន់ ។ ទី១ ស្តាប់ដោយផ្ទាល់រវាងបុគ្គលនិងបុគ្គល និងទី២ ស្តាប់ដោយការប្រើប្រាស់បច្ចេកវិទ្យាជំនួយ ។ ការស្តាប់ដោយផ្ទាល់ គឺរបៀបស្តាប់បទពិសោធន៍របស់អ្នកជំនាញ ឬវាគ្មិនជំនាញ តាមរយៈការសន្ទនាសាមញ្ញក្នុងនាមក្រុមការងារ ការប្រាស្រ័យទាក់ទងផ្លូវការ និងការចែករំលែកជាសាធារណៈពីអ្នកដែលមានបទពិសោធន៍ ។

ចំណែកការស្តាប់ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជំនួយ មានដូចជា ស្តាប់សំឡេងមេរៀននៅតាមវិទ្យុ ស្តាប់កម្មវិធីផតខាស់ ឬតាមរយៈកម្មវិធីបណ្តាញសង្គមនានា ។ ក្រៅពីស្តាប់សំឡេងនៅលើប្រព័ន្ធបណ្តាញសង្គម សព្វថ្ងៃមនុស្សក៏អាចទស្សនាវីដេអូ ឬបទបង្ហាញពីមេរៀនជំនាញទន់បានដោយងាយផងដែរ ។

៣. ជំនាញទន់កើតតាមរយៈការសង្កេត ៖ នៅក្នុងថ្នាក់រៀន នៅកន្លែងធ្វើការ នៅទីសាធារណៈ ឬនៅក្នុងកម្មវិធីពិសេសៗអ្វីមួយ សុទ្ធសឹងជាទីតាំងដែលប្រមូលផ្តុំដោយមេរៀនជំនាញទន់ទាំងអស់ ដូចជា របៀបប្រាស្រ័យទាក់ទង ការនិយាយស្តី ការគោរព របៀបធ្វើការក្រុម ព្រមទាំងរបៀបដោះស្រាយបញ្ហា – ល – ។ ក្រៅពីសិក្សាអំពីឥរិយាបថជំនាញទន់បុគ្គលខាងក្រៅ ការសិក្សាពីឥរិយាបថក្រុមការងារនៅជុំវិញខ្លួន ក៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងការអភិវឌ្ឍន៍សមត្ថភាពជំនាញទន់ឱ្យប្រសើរឡើងផងដែរ ។

៤. ជំនាញទន់កើតតាមរយៈការអនុវត្ត ៖ ទំនាក់ទំនង ទម្លាប់អាន ទម្លាប់សរសេរ ទម្លាប់បង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗ ការគ្រប់គ្រងពេលវេលាបានល្អ ព្រមទាំងទម្លាប់ធ្វើឱ្យរាងកាយនិងខួរក្បាលមានចលនាសកម្ម អាចជួយឱ្យមនុស្សអនុវត្តជំនាញទន់បានលឿនរហ័ស ។ ជំនាញទន់ជាជំនាញដែលត្រូវការការដុះខាត់ជាប្រចាំតាមរយៈសកម្មភាពប្រចាំថ្ងៃ ។ ប្រសិនបើមនុស្សបង្កើតភាពស្និទ្ធស្នាល ស្នាមញញឹម និងរបៀបធ្វើការដោយវិជ្ជមានជាមួយមនុស្សជុំវិញខ្លួន នោះពីមួយថ្ងៃទៅមួយថ្ងៃ ភាពប៉ិនប្រសព្វនៃជំនាញនេះក៏កាន់តែរីកចម្រើនផងដែរ ។ ជំនាញទន់ជាជំនាញងាយរក និងងាយស្រួលរៀន ៕ 



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)