ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ភ្នំពេញ​ – វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។

ជំនាញដែលអាហារូបករណ៍សិក្សាវគ្គខ្លីតាម Online រួមមាន ជីវវិទ្យា, គីមីវិទ្យា, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, តន្ត្រី, ស្ថិតិ, ហិរញ្ញវត្ថុ, អេឡិចត្រូនិច, ខ្សែសង្វាក់ផ្គត់ផ្គង់, ការរៀនពីម៉ាស៊ីន( Machine Learning), ការវិភាគទិន្នន័យ, វិធីសាស្រ្តគណិតវិទ្យា, ជីវគីមី, វិស្វកម្មអវកាស, សេដ្ឋកិច្ច, ការសរសេរកម្មវិធី, ការរៀនកុំព្យូទ័រ, ការគ្រប់គ្រង, មេកានិច Quantum និងភាពជាសហគ្រិន ជាដើម ។

លក្ខខណ្ឌសម្រាប់បេក្ខជនដែលមានសិទ្ធអាចចូលរៀនវគ្គសិក្សានេះបាន ជានិស្សិតទាំងអស់នៅក្នុងសហរដ្ឋអាមេរិក និងនិស្សិតអន្តរជាតិដែលមានបំណងចង់បង្កើនចំណេះដឹង និងពង្រឹងជំនាញ, មិនមានកំណត់អាយុសម្រាប់បេក្ខជនសិក្សា, បេក្ខជនត្រូវធ្វើការចុះឈ្មោះសិក្សាដោយខ្លួនឯង និងមាន Internet គ្រប់គ្រាន់សម្រាប់សិក្សា ។ លើសពីនេះ បេក្ខជនត្រូវមានឆន្ទះក្នុងការសិក្សា និងស្វ័យសិក្សាបន្ថែមក្រៅម៉ោងសិក្សា ។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនតាមរយៈ https://www.edx.org/school/mitx ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ https://b4unew.com/mit-free-online-courses-2023-24-fully-funded/




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....