អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ភ្នំពេញ – ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសាធារណជនសិក្សាចំនួន៥កន្លែង នៅសាកលវិទ្យាល័យជីវជាំង ។

លក្ខខណ្ឌជ្រើសរើស សាធារណជនត្រូវមានសញ្ជាតិខ្មែរ មានកាយសម្បទាល្អ អាយុចាប់ពី១៨ឆ្នាំ ដល់ ៣៥ឆ្នាំ (សម្រាប់អ្នកជាគ្រូបង្រៀនភាសាចិនអាចពន្យារដល់៤៥ឆ្នាំ) មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ មានកម្រិតភាសាចិន HSK3 (ចាប់ពី២១០ពិន្ទុ) និង HSKK កម្រិតបឋមឡើងទៅ និងជាសិស្ស-បេក្ខជនដែលមិនធ្លាប់ទទួលបានអាហារូបករណ៍ប្រភេទនេះ ។

ឯកសារចាំបាច់ក្នុងការដាក់ពាក្យរួមមាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រឧត្ដមសិក្សា ព្រមទាំងព្រឹត្តិបត្រពិន្ទុ (បកប្រែជាភាសាអង់គ្លេស) វិញ្ញាបនបត្រ HSK និង HSKK, រូបថត ៤x៦, លិខិតឆ្លងដែន, សំណេរជាភាសាចិនក្រោមប្រធានបទ «មូលហេតុដែលចង់ទៅសិក្សានៅប្រទេសចិន» ជា file Word ចំនួន ៦០០-៧០០ពាក្យ ។ សម្រាប់គ្រូភាសាចិនត្រូវមានលិខិតបញ្ជាក់ការងារ និងលិខិតឧទ្ទេសនាមពីស្ថាប័ន ។ បេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំត្រូវមានឯកសារបញ្ជាក់ត្រឹមត្រូវនិងមានអ្នកធានា, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, ហត្ថលេខាជាភាសាអង់គ្លេស និងភាសាចិន ។

គួរបញ្ជាក់ដែរថា ឯកសារ ឬលិខិតផ្សេងៗបន្ថែមតាមការកំណត់របស់សាកលវិទ្យាល័យនឹងបញ្ជាក់ជូនតាមក្រោយ ហើយឯកសារស្នើសុំខាងលើត្រូវ scan ជាអេឡិចត្រូនិច ។ បេក្ខជនដែលទទួលបានជ័យលាភីអាហារូបករណ៍នឹងទទួលបានការគាំទ្រក្នុងអំឡុងពេលសិក្សាដូចជា ថ្លៃសិក្សា ថ្លៃស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ រយៈពេល១១ខែ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមរួសរាន់ទៅទទួល និងដាក់ពាក្យសុំចុះឈ្មោះចូលរួមដំណើរការជ្រើសរើសចាប់ពីថ្ងៃផ្សាយដំណឹងនៅទីស្នាក់ការសមាគម អ.ម.ត ដែលមានអាសយដ្ឋាននៅផ្ទះលេខ០៤ ផ្លូវ៥២២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៥:០០ល្ងាច រៀងរាល់ថ្ងៃ ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ក្រុមការងារអាហារូបករណ៍តាមរយៈលេខទូរស័ព្ទ ០៦១ ២៨១ ៣៣៣ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...