មណ្ឌលគិរី – មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាសផ្តល់អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៩០កន្លែងសម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី។ អាហារូបករណ៍នេះ ស្ថិតក្រោមគម្រោង «ទំនើបកម្មប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ។
បើតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន៤ រួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន១៥នាក់, ការផ្សារអគ្គិសនី ១៥នាក់, ការថែទាំ និងជួសជុលម៉ូតូ ៣០នាក់ និងសេវាកម្មកុំព្យូទ័រ ៣០នាក់ ។ ការសិក្សាមានរយៈពេលខ្លីគិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២២ ។
អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់ យុវជន យុវនារីដែលមានអាយុចាប់ពី១៥ឆ្នាំឡើង កម្មករ កម្មការិនី ដែលបាត់បងការងារ ដោយមានអាយុចាប់ពី១៥ឆ្នាំ ដល់៤០ឆ្នាំ ។ ជាពិសេសគ្រួសារអតីតយុវជន និងបងប្អូនជនជាតិដើមភាគតិច សិស្សបោះបង់ការសិក្សា ស្ត្រីមេម៉ាយ និងក្មេងកំព្រាជាដើម ។
បងប្អូនដែលមានចំណាប់អារម្មណ៍អាចទៅទទួលពាក្យសុំចូលរៀននៅទីតាំងនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលមានអាស័យដ្ឋានភូមិជ្រៃសែន សង្កាត់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅលេខទូរស័ព្ទ ០៨៨ ៦២៤ ០៦ ២២ / ០១០ ៥០ ៩៩ ៦២ / ០១២ ៣១ ៣៣ ៦២ / ០៩២ ៣៥ ៥៦ ២៣ / ០៩៧ ៧៩៦ ៦៦ ៥៣ / ០៩៧ ៧២ ៥៩ ៣៥៨ ឬតាមរយៈគេហទំព័រផ្លូវការ Facebook: មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជិវៈខេត្តមណ្ឌលគិរី ។ ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា កំពុងសិក្សាពីសិល្បៈ និងការសិក្សាអំពី ព័ត៌មាន។ បច្ចុប្បន្នកំពុង Intern ជាអ្នកសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ការគិតឱ្យបានល្អ គឺជាចំណុចចាប់ផ្តើមមួយ ដើម្បីនាំឆ្ពោះទៅកាន់ភាពជោគជ័យ មិនថានៅក្នុងជីវិតសិក្សា ឬក្នុងអាជីពការងារនោះទេ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត, ព្រឹត្តិការណ៍
អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យយើងគេងលក់ស្រួល…
ព្រឹត្តិការណ៍, អប់រំកុមារតូច
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាសផ្តល់អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៩០កន្លែងសម្រាប់យុវជន …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍, អប់រំកុមារតូច
កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គមនឹងមានការផ្លាស់ប្តូរ រីកចម្រើនជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត, ព្រឹត្តិការណ៍
មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…