កោះកុង – លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតាមការណែនាំពីសុខាភិបាល ជាការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរនៅក្នុងសង្គម ។ លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍នៅក្នុងដំណើរបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី២ នៅតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃអាទិត្យកន្លងទៅ ។
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីមានប្រសាសន៍បញ្ជាក់ថា ស្ត្រីត្រូវយកចិត្តទុកដាក់ទៅលើសុខភាពផ្ទាល់ខ្លួនឱ្យបានល្អនៅក្នុងដំណាក់កាលមុនពេលមានផ្ទៃពោះ ក្នុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ។ លោកស្រីវេជ្ជបណ្ឌិត បន្តថា ស្ត្រីជាម្តាយបន្ទាប់ពីសម្រាលរួច ត្រូវបំបៅកូនដោយទឹកដោះម្តាយភ្លាមៗ បំបៅកូនឱ្យបានពេញលេញរហូតដល់រយៈពេល ០៦ខែ និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតដល់កូនមានអាយុពីរឆ្នាំ ដោយមានបន្ថែមអាហារូបត្ថម្ភផ្សេងៗដែលជួយដល់ការលូតលាស់របស់កុមារ ។
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ៖
“បំបៅទឹកដោះម្តាយនេះសំខាន់ណាស់សម្រាប់កុមារ នៅពេលកូនចូលរៀនថ្នាក់មត្តេយ្យសិក្សា កុមារតូចត្រូវការអាហារូបត្ថម្ភបន្ថែមទៀត គឺត្រូវរៀបចំរបបអាហារសុខភាពសម្រាប់ពួកគេ ដែលជាអាហារសារជាតិចិញ្ចឹមគ្រប់គ្រាន់ជួយដល់ការលូតលាស់រាងកាយនិងប្រាជ្ញាស្មារតីរបស់កុមារ”

ឆ្លើយនឹងសំណួរថា តើនរណាជាតួអង្គលើកកម្ពស់អាហារូបត្ថម្ភសម្រាប់កុមារ ? លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្រប់គ្នាមានភារកិច្ចលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ ។ ទន្ទឹមគ្នានេះ ចំណេះដឹងអាហារូបត្ថម្ភត្រូវចាប់ផ្តើមផ្តល់ទៅកាន់អ្នកម្តាយគ្រប់រូបតាមរយៈការផ្តល់ព័ត៌មានពីមណ្ឌលសុខភាពរាល់ពេលដែលស្ត្រីជាម្តាយ ឬស្រី្តមានផ្ទៃពោះមករកសេវា ដែលព័ត៌មានទាំងនោះត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខភិបាល ។
នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី អ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល
“ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតាមការណែនាំពីសុខាភិបាល ជាការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរនៅក្នុងសង្គម មានន័យថា ជាធនធានមនុស្សខ្លាំងមានសមត្ថភាពសម្រាប់សង្គមជាតិ”

បើតាមផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ដើម្បីផ្ដល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប គិតគូពីចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និងចីរភាពបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអាទិភាព ៤ចំណុច រួមមាន ទី១. ការលកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ទី២. ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្រ្តី និងជនងាយរងគ្រោះ។ ទី៣. ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង និងទី៤. ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាបន្ន។
សូមជម្រាបថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភាកន្លងទៅ លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល បានចូលរួមជាវាគ្មិននិងជាកម្មាគណៈកម្មការដាក់ពិន្ទុលើការធ្វើម្ហូបចម្អិនដោយក្រុមយុវជនជើងឯកអាហារូបត្ថម្ភ រួមមាន សម្លរកកូរសម្លរម្ជូរស្រែ និងឆាបន្លែចម្រុះមុខ រៀបចំដោយអង្គការហេឡឡែន ខេលល័រ អន្តរជាតិកម្ពុជា (HKI) គាំទ្រដោយគម្រោង MUSEFO នៃអង្គការ GIZ ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង មានយុវជនចូលរួមចំនួន ៣០មកពីសាកលវិទ្យាល័យនិងវិទ្យាស្ថាននានា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2026
សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...




































































