វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាលខែឧសភា ខាងមុខ។

មុខជំនាញ​ដែលត្រូវផ្តល់ជូន​រួមមាន ៖ ការងារកំបោរ (៣០នាក់), ការដំឡើង​បណ្តាញបំពង់ទឹក (៣០នាក់), ការដំឡើង​បណ្តាញអគ្គិសនី​ក្នុងអគារ (៣០នាក់), ការដំឡើងពុម្ព (៣០នាក់), ការដំឡើង និង​ថែទាំ​កាមេរ៉ាសុវត្ថិភាព (៣០នាក់), ការផ្សារអគ្គិសនី (៣០នាក់), ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត (៣០នាក់), ការថែទាំ និង​ជួសជុលរថយន្ត (៣០នាក់), ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ត (៣០នាក់), សេវាកម្មធនធាន​មនុស្ស (៣០នាក់), សេវាកម្មកុំព្យូទ័រ (៣០នាក់), សេវាកម្មអតិថិជន (៣០នាក់), ការរចនាក្រាហ្វិក​ដោយ​កុំព្យូទ័រ (៣០នាក់), សេវាកម្ម​បរិក្ខា​រត្រជាក់ក្នុងគេហដ្ឋាន (៣០នាក់), ធុរកិច្ចភេសជ្ជៈ (៣០នាក់), ការធ្វើម្ហូបខ្មែរ (៣០នាក់), ការដាំ ថែទាំ និង​ប្រមូលផលដំណាំ​ស្វាយកែវមៀត (៣០នាក់), ការចិញ្ចឹម និង​ថែទាំ​ត្រីប្រា (៣០នាក់) និង ការកែច្នៃបន្លែ និងផ្លែឈើ (៣០នាក់)។

លក្ខខណ្ឌ នៃការ​ចុះឈ្មោះចូលរៀន ៖ ក្រុមគោលដៅអាទិភាពទី១ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន ២៨ម៉ឺនរៀល​ក្នុងមួយខែ គឺ យុវជន​មក​ពី​គ្រួសារក្រីក្រ មានបណ្ណក្រ១ និងក្រ២, យុវជន​មក​ពី​គ្រួសារងាយរងហានិភ័យ មាន បណ្ណ​សំគាល់គ្រួសារ​ងាយរងហានិភ័យ។ ក្រុមគោលដៅអាទិភាពទី២ ទទួលបានការ​បណ្តុះបណ្តាល តែ​មិន​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ គឺ យុវជន​មក​ពី​គ្រួសារ​ដែល​មានសមាជិក​មាន បណ្ណ​សំគាល់មានពិការភាព និង​ បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល, យុវជន​ដែលឧទ្ទេស​នាម​ដោយ រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ ហើយ​កាលបរិច្ឆេទចូលរៀន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៤។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ទៅកាន់វិទ្យាស្ថាន​ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិ​ទំពូង ឃុំ​កាហែង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 995 952 / 081 995 952៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...