កញ្ញា សេង ហ្គេកលី ចែករំលែកបទពិសោធន៍ដើម្បីក្លាយជាអ្នកនិពន្ធសៀវភៅ

មនុស្ស​ភាគច្រើន​ពិតជាបានស្គាល់​ កញ្ញា សេង ហ្គេកលី តាមរយៈមាតិកា​នៅ​លើ​បណ្តាញ​សង្គម ដែល​គាត់ធ្វើ​ផ្តោត​អំពី​ការ​លើកទឹកចិត្ត និង​ការ​អភិវឌ្ឍ​សមត្ថភាព​យុវជន ។ តាមពិតទៅ ហ្គេកលី មិន​មែន​ត្រឹម​តែជាអ្នក​ផលិតមាតិកា​នៅ​លើ​បណ្តាញ​សង្គម​នោះ​ទេ នាងក៏​ជាអ្នក​និពន្ធសៀវភៅ​ដែល​ទទួលបានការ​ចាប់អារម្មណ៍​ផងដែរ ដោយ​កន្លងមកស្នាដៃរបស់នាងចំនួន៣ត្រូវ​បាន​បោះពុម្ពផ្សាយ ដូចជា កូនសិស្ស​ជីវិតភាគ១ ភាគ២ និង​ភាគ៣ ហើយ​ពេលនេះ នាង​កំពុង​ត្រៀម​ចេញផ្សាយ​នូវ​ស្នាដៃទី៤ ដែលជា​ប្រភេទសៀវភៅអភិវឌ្ឍខ្លួន។ តើមានមូលហេតុអ្វី បានជា ហ្គេកលី ក្លាយ​ខ្លួន​ជាអ្នក​និពន្ធ?

តាមពិតទៅ កញ្ញា សេង ហ្គេកលី មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម នាងបានបន្តការ​សិក្សា​នៅទីក្រុង​ភ្នំពេញក្នុងឆ្នាំ២០០៨ នៅសាលាប៊ែលធីអន្តរជាតិ។ នៅឆ្នាំ២០១៥ នាងបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ហើយ​ក៏​បន្តរៀនជំនាញគណនេយ្យ និងធ្វើការក្រៅម៉ោងជាជំនួយការគណនេយ្យ ។ ប៉ុន្តែក្រោយ​មក​នាងក៏​បាន​ឈប់រៀនជំនាញគណនេយ្យ ហើយក៏បានប្រឡងចូលរៀន​ជំនាញគីមីចំណីអាហារនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូវិញ ព្រោះតែគិតថា នាងពូកែគីមីតាំងពីក្មេងមក និងគិតថា ការរៀន​ជំនាញ​មួយ​នវនឹងទទួលបានលទ្ធផលល្អ ។ ប៉ុន្តែយ៉ាងណាក៏ដោយ នាង​បានបោះបង់​ជំនាញគីមីចំណីអាហារ​នោះចោល ហើយ​ចាប់ផ្តើម​ធ្វើ​ជាអ្នក​និពន្ធសៀវភៅវិញ ក្រោយ​ដឹងថា នេះជាអ្វីដែលនាងចូលចិត្ត ហើយពេលនេះ នាង​កំពុង​បន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​ផ្នែកចិត្វវិទ្យាផងដែរ។

កញ្ញា សេង ហ្គេកលី

“បទពិសោធន៍ជ្រើសរើសអ្វីមួយ មិនបានស្វែងយល់ឱ្យច្បាស់ បណ្តាលឱ្យខ្ញុំ ចាប់ផ្ដើមបាត់បង់ភាពជាខ្លួនឯង ដោយសារអ្វីដែលកំពុងធ្វើ មិនមែនជាអ្វីដែលខ្លួនឯងស្រលាញ់។ ប៉ុន្តែ ក្រោយពីការឈប់រៀន ខ្ញុំព្យាយាមចំណាយពេលចូលសិក្ខាសាលាស្ដាប់គេចែករំលែកបទពិសោធន៍ និងចំណាយពេលអានឱ្យច្រើនជាងមុន”

កត្តាដែលជំរុញឱ្យ កញ្ញា សេង ហ្គេកលី ក្លាយជាអ្នកនិពន្ធ ដំបូងឡើយគឺនាងគ្រាន់តែគិតថា ប្រហែលជាមានយុវជនផ្សេងៗទៀត មានបញ្ហាដូចជានាងដែរ ហើយមិនដឹងថា គួរទៅនិយាយប្រាប់នរណា។ ហ្គេកលី សង្ឃឹមថា បើប្រិយមិត្តបានអានសៀវភៅដែលនាងសរសេរ វាអាចជាកត្តាធ្វើឱ្យពួកគាត់បានធូរស្រាលនៅក្នុងចិត្ត។ ទាំងនេះហើយជាគោលបំណងដែលនាងសរសេរកន្លងមក។ កញ្ញា ហ្គេកលី បានយកគោលគំនិតមកសរសេរទុក រៀងរាល់ពេលដែលមិនសប្បាយចិត្ត បន្ទាប់មកក៏យកខ្លឹមសារដែលបានសរសេរ យកមកអានម្តងទៀត ។

កញ្ញា សេង ហ្គេកលី

“ខ្ញុំចាប់ផ្ដើមសរសេរជាកំណត់ហេតុ ដើម្បីលើកទឹកចិត្តខ្លួនឯង និងចែករំលែកឱ្យអ្នកផ្សេងទៀតបានអាន។ ប៉ុន្តែអ្នកដែលបានអានក៏ចាប់អារម្មណ៍ និងជំរុញទឹកចិត្តឱ្យបោះពុម្ពផ្សាយជាស្នាដៃសៀវភៅ”

អ្នកនិពន្ធរូបនេះបន្ថែមថា ការចាប់អាជីពជាអ្នកនិពន្ធនៅគ្រាដំបូង នាងមិនទទួលបានការគាំទ្រពីអ្នកជុំវិញខ្លួននោះទេ ជាពិសេស សមាជិកគ្រួសារនាងផ្ទាល់តែម្តង ដោយហេតុពួកគាត់យល់ថា ការងារនេះ វាពុំអាចផ្គត់ផ្គង់ជីវភាពក្នុងការរស់នៅបានល្អទេ ព្រោះវាពុំមានចំណូលទៀងទាត់។ ប៉ុន្តែ ហ្គេកលី នៅតែបន្តដើរតាមក្ដីស្រមៃរបស់នាង ថែមទាំងបង្ហាញឱ្យឃើញថា អ្វីដែលពួកគាត់បានហាមប្រាម មិនអាចឆ្លុះបញ្ចាំងពីការពិតបានទាំងស្រុងនោះទេ ។ កញ្ញា ហ្គេកលី នៅតែមានគំនិតសុទិដ្ឋិនិយមថា ទោះជាការងារតែងនិពន្ធក្ដី ឬការផលិតវីដេអូក្ដី គឺគង់តែអាចផ្តល់នូវចំណូលមួយ ដែលអាចផ្គត់ផ្គង់ខ្លួនឯងបាន ឱ្យតែយើងមានចិត្តស្រឡាញ់វាពិតប្រាកដ។

កញ្ញា សេង ហ្គេកលី

“ខ្ញុំសប្បាយចិត្ត នៅពេលអ្វីដែលខ្ញុំស្រឡាញ់ចូលចិត្ត ខ្ញុំធ្វើទៅហើយបានជួយអ្នកដទៃ ព្រោះខ្ញុំទទួលបានសារ មិនថា តាមរយៈគេហទំព័រ ឬក៏ជួបផ្ទាល់ទេគឺពួកគាត់តែងតែអរគុណដែលបានធ្វើវីដេអូ ឬក៏សៀវភៅ ហើយថែមទាំងបានជួយផ្លាស់ប្តូរជីវិត ហើយវីដអូរបស់ខ្ញុំបានជួយលើកទឹកចិត្តទៅកាន់ពួកគាត់”

កញ្ញា សេង ហ្គេកលី រំលេចបន្ថែមថា យោងតាមបទពិសោធន៍នាង ដើម្បីអាចចាប់ផ្តើមការនិពន្ធបាន គឺទាល់តែយើង គឺជាអ្នកអានជាមុនសិន ព្រោះបើយើងមិនអានទេ នោះយើងក៏គ្មានគោលគំនិតក្នុងការសរសេរដែរ ។ សម្រាប់ការតែងនិពន្ធវាទាមទារ ឱ្យយើងមានចំណេះដឹងច្រើន និងព្យាយាមស្វែងរកអត្តសញ្ញាណរបស់ខ្លួនឯង ដូចជារកឱ្យឃើញថា តើមានអ្វីខ្លះដែលយើងចង់ប្រាប់ទៅកាន់អ្នកអាន? សម្រាប់កញ្ញា ហ្គេកលី គឺតែងតែលើកយករឿងពិត ដើម្បីយកមកសរសេរជាឧទារហណ៍មកភ្ជាប់ ដែលធ្វើឱ្យអ្នកអានសៀវភៅងាយយល់ និងជក់ចិត្តក្នុងការអាន ដែលទាំងនេះហើយជាវិធីផ្ទាល់ខ្លួនរបស់នាង និងជាអត្ដសញ្ញាណរបស់ផងដែរ។

កញ្ញា សេង ហ្គេកលី

“ដើម្បីឱ្យចេះសរសេរ ខ្ញុំគិតថា គួរតែអានបណ្តើរ ហើយចំណាយពេលសរសេរបណ្តើរ មិនថាបានសរសេរតិចក្ដី ឬច្រើនក្ដី គឺគួរតែចាប់ផ្តើមសរសេរបណ្តើរៗ”

កញ្ញា សេង ហ្គេកលី ប្រាប់ថា នៅថ្ងៃអនាគត អ្វីដែលកញ្ញាគ្រោងនឹងធ្វើ មានដូចចជា ផតខាស (Podcast) និងទីតាំងបណ្តុះបណ្តាលផ្ទាល់ខ្លួនដែលទាក់ទងនឹងការស្គាល់ខ្លួនឯងជាដើម។ មូលហេតុដែលអ្នកនិពន្ធមានគម្រោងបែបនេះ ព្រោះតាមរយៈការចូលរួមកម្មវិធីកន្លងមក នាងសង្កេតឃើញថា មានយុវជនជាច្រើនតែងសួរអំពីការស្គាល់ខ្លួនឯង។ មិនតែប៉ុណ្ណោះទេ ក៏មានប្រធានបទពាក់ព័ន្ធផ្សេងៗទៀតដែលគ្រោងនឹងយកមកនិយាយដែរ មានដូចជា ការផ្តោតអារម្មណ៍ ការរៀបចំពេលវេលា ការកំណត់គោលដៅ និងការសមាធិជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។