៥គន្លឹះ ដើម្បីស្វែងរក និងបង្កើតភាពខ្លាំងសម្រាប់ខ្លួនឯង

ការដឹងអំពីចំណុចខ្លាំងរបស់ខ្លួនឯង នឹងផ្ដល់ឱ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសនោះ គឺ ការទំនាក់ទំនងជាមួយអ្នកដទៃប្រកបដោយប្រសិទ្ធភាព, អាចបង្ហាញពីគុណតម្លៃខ្លួនឯង និងងាយស្រួលសម្រេចគោលដៅ ដែលអ្នកចង់បាន ។ មិនថាអ្នកកំពុងត្រៀមខ្លួនសម្រាប់ការសម្ភាសន៍, ស្នើសុំការឡើងដំណែង ឬក៏ចាប់ផ្ដើមគម្រោងអ្វីមួយនោះទេ សមត្ថភាពក្នុងការកំណត់អត្តសញ្ញាណ និងស្វែងរកភាពខ្លាំងខ្លួនឯង អាចធ្វើឱ្យអ្នកមានភាពលេចធ្លោជាងអ្នកឯទៀត។ ប៉ុន្តែតើអ្នកអាចរកឃើញនូវអ្វីដែលអ្នកពូកែ ហើយអាចប្រើវាជាប្រយោជន៍ដោយរបៀបណា? នេះគឺជាគន្លឹះខ្លះៗ ដែលអាចជួយអ្នកស្វែងរក និងបង្កើតភាពខ្លាំងសម្រាប់ខ្លួនឯង។

១. ឆ្លុះបញ្ចាំងពីសមិទ្ធផលដែលអ្នកបានសម្រេច ៖ មធ្យោបាយមួយ ដើម្បីកំណត់ភាពខ្លាំងរបស់អ្នក គឺត្រូវក្រឡេកមើលទៅសមិទ្ធផលកាលពីអតីតកាល និងបច្ចុប្បន្នរបស់ខ្លួនឯង។ គិតអំពីគម្រោង កិច្ចការ ឬសកម្មភាព ដែលអ្នករីករាយក្នុងការធ្វើ, ពូកែធ្វើ និងទទួលបានមតិកែលម្អវិជ្ជមាន នៅពេលធ្វើ។ បន្ទាប់មកត្រូវសួរខ្លួនឯងថា តើជំនាញ ឬទេពកោសល្យអ្វីខ្លះ ដែលអ្នកត្រូវពង្រឹង ក្នុងលក្ខខណ្ឌនេះ? នៅពេលជួបបញ្ហា តើអ្នកនឹងដោះស្រាយដោយរបៀបណា? តើអ្នកបានចូលរួមចំណែកបង្កើតលទ្ធផលវិជ្ជមានអ្វីខ្លះ ដល់ក្រុម ឬអង្គភាពរបស់អ្នក? សូមសរសេរចម្លើយនៅក្នុងក្រដាស បន្ទាប់មកស្វែងរក ឬកំណត់ភាពខ្លាំងរបស់អ្នកតាមរយៈចម្លើយនេះ។

២. ទទួលយកមតិកែលម្អ ៖ វិធីសាស្ត្រមួយទៀត ដើម្បីកំណត់ភាពខ្លាំងខ្លួនឯង គឺសុំយោបល់ពីអ្នកដទៃ។ អ្នកអាចស្វែងរកនរណាម្នាក់ ដែលអ្នកស្គាល់ច្បាស់ ដូចជា មិត្តរួមការងារ អ្នកគ្រប់គ្រង អ្នកណែនាំ មិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នក។ បន្ទាប់មកសុំឱ្យគេបង្ហាញគំនិតរបស់គេទៅលើសមត្ថភាព និងចំណុចវិជ្ជមាន ដែលគេពេញចិត្តអ្នក ហើយអ្វីដែលជាគុណតម្លៃ និងលក្ខណៈពិសេសរបស់អ្នក។

៣. សាកល្បងភាពខ្លាំងខ្លួនឯង ៖ មធ្យោបាយទីបី គឺ សាកល្បងសមត្ថភាពខ្លួនឯង នៅក្នុងស្ថានភាពខុសៗគ្នា។ សាកល្បងចូលខ្លួន ធ្វើរឿង និងដោះស្រាយបញ្ហាថ្មីៗ រៀនជំនាញថ្មីៗ ឬបង្កើតទម្លាប់ថ្មី ដើម្បីពង្រឹងសមត្ថភាព និងសក្តានុពលខ្លួនឯង។ ទន្ទឹមនឹងនេះ អ្នកត្រូវសង្កេតសមត្ថភាពខ្លួនឯង ក្នុងការធ្វើកិច្ចការទាំងនោះ និងអារម្មណ៍ដែលអ្នកទទួលបាននៅពេលធ្វើវា។ អ្នកត្រូវផ្ដោតឱ្យបានខ្លាំងទៅលើកិច្ចការ ឬប្រធានបទដែលផ្ដល់ថាមពលដល់អ្នក លើកទឹកចិត្តអ្នក និងជំរុញអ្នកឱ្យកាន់តែចង់ធ្វើ។ លើសពីនេះ ត្រូវកត់សម្គាល់នូវអ្វីដែលមានអារម្មណ៍ថា តានតឹងនៅពេលធ្វើ ឬមិនចូលចិត្តធ្វើ។

៤. សម្រួចភាពខ្លាំងរបស់អ្នក ៖ នៅពេលដែលអ្នកបានដឹង និងកំណត់ភាពខ្លាំងរបស់ខ្លួនឯងរួចហើយ ជំហានបន្ទាប់ គឺត្រូវសម្រួច និងប្រើភាពខ្លាំងនោះ ឱ្យស្របនឹង គោលដៅ គុណតម្លៃ និងគោលបំណងរបស់អ្នក។ ការសម្រួចភាពខ្លាំងខ្លួនឯង ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមានជីវិតមួយដែលរស់នៅមានន័យ, មានការពេញចិត្តចំពោះកិច្ចការ ដែលអ្នកកំពុងធ្វើ និងជួយឱ្យអ្នកអាចកំណត់គោលដៅជីវិតបានច្បាស់លាស់។ អ្វីដែលរឹតតែពិសេសនោះគឺ វានឹងជួយក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។

៥. បង្ហាញភាពខ្លាំងរបស់អ្នក ៖ ជំហានចុងក្រោយ គឺបង្ហាញពីភាពខ្លាំងរបស់អ្នក នៅក្នុងបរិបទផ្សេងៗដូចជា ធ្វើការសម្ភាសន៍ការងារ ធ្វើបទបង្ហាញ បំពេញការងារផ្សេងៗ ឬចរចាជាដើម។​ យ៉ាងណាក៏ដោយ អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកធ្វើកិច្ចការនេះ ដោយភាពច្បាស់លាស់ ភាពរីករាយ និងភាពត្រឹមត្រូវ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...