អភិបាលខេត្តកោះកុង ផ្ដល់ម៉ូតូម្នាក់មួយគ្រឿង កុំព្យូទ័រយួរដៃ និង​ថវិកា៤លានរៀល លើកទឹកចិត្តសិស្សនិទ្ទេស A

ភ្នំពេញ – ដើម្បីជាការលើកទឹកចិត្ត​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិស្ស​ជាប់និទ្ទេស A ក្នុងការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​កន្លងទៅនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្តល់រង្វាន់​ដល់​សិស្ស​និទ្ទេស A ក្នុង​ខេត្តកោះកុង​ចំនួន ៥ នាក់ នូវ​ម៉ូតូ​ម្នាក់មួយ​គ្រឿង កុំព្យូទ័រ​យួរដៃ ព្រមជាមួយ​ថវិកា​ចំនួន​៤លានរៀល។

លោកជំទាវអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ថា ប្អូនៗដែលទទួលបាននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាសិស្សល្អ ជាមិត្តល្អ និងជាកូនល្អ ដែលបានព្យាយាមខិតខំសិក្សារហូតទទួលបានជោគជ័យនាពេលនេះ។ ជាមួយនឹងការគិតគូរយ៉ាងយកចិត្តទុកដាក់ ថ្នាក់ដឹកនាំខេត្ត ក៏បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ដោយម្នាក់ៗទទួលបាន កំព្យូទ័រយួរដៃ ១គ្រឿង ថវិកា ៤លានរៀល និងម៉ូតូ ១គ្រឿងផងដែរ។

“ខ្ញុំសង្ឃឹមថាតាមរយៈការខិតខំរបស់ប្អូនៗសិស្សានុសិស្ស ពិតជានាំមកនូវមោទកភាព សម្រាប់ក្រុមគ្រួសារ និងខេត្តកោះកុងផ្ទាល់” លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ។

លោកជំទាវ មិថុនា ភូថង បន្ថែមថា ក្រោយពីប្អូនៗសិស្សានុសិស្សទទួលបានលទ្ធផលល្អ និងការឧបត្ថម្ភនាពេលនេះ ប្អូនៗក៏មានឱកាសល្អទទួលបាននូវអាហារូបករណ៍ពីសាលាជាច្រើន ហើយអាចជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្ត ដើម្បីទទួលបានចំណេះដឹងស្របតាមចំណង់ចំណូលចិត្តផងដែរ។

គួរជម្រាបជូនដែរថា ក្នុង​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២២កន្លងទៅនេះ ខេត្តកោះកុង មានសិស្សប្រឡងជាប់សរុបមាន ៥៧២នាក់ ក្នុងនោះ​មាន​ស្រីចំនួន៣៣៦នាក់ ក្នុងចំណោមសិស្ស ១០៥៨នាក់ ដែលមានសិទ្ធិប្រឡង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...