លោកស្រី គីម ស៊ីដដាវីស ៖ ៥យ៉ាងកម្ចាត់ភាពខ្ជិលច្រអូសក្រោយពេលឈប់សម្រាក

ភ្នំពេញ – បន្ទាប់ពីការឈប់សម្រាកដ៏យូរក្នុងអំឡុងចូលឆ្នាំខ្មែរកន្លងទៅនេះ មនុស្សជាច្រើនមានទំនោរទៅរកភាពខ្ជិលដែលធ្វើឱ្យខ្លួនឯងគ្មានកម្លាំង អស់ថាមពល និងមានអារម្មណ៍ថាដូចមិនចង់ធ្វើការ។ ជាពិសេសនៅពេលដែលនឹកឃើញដល់ថ្ងៃចូលធ្វើការ និងថ្ងៃចូលរៀន ហើយចង់តែបន្តការឈប់សម្រាកបន្ថែមទៀត។ អ្នកស្រី គីម ស៊ីដដាវីស គ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា តាមពិតទៅវាមិនមែនជារឿងចម្លែកទេ បើសិនជាបងប្អូនមានអារម្មណ៍បែបនេះ ហើយក៏មិនបាច់បារម្ភដែរព្រោះវាកើតក្នុងរយៈពេលខ្លីទេ ក៏ប៉ុន្តែ​ក៏មិនគួរទុក​រោគសញ្ញា​នេះ​ឱ្យ​យូរពេកដែរ ព្រោះវាអាចធ្វើឱ្យយើងមានអារម្មណ៍ក្រៀមក្រំ ធុញថប់ គ្មានថាមពលដើម្បីធ្វើការ និងរៀនសូត្រ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធិភាពការងារ និងការសិក្សារបស់យើងទាំងអស់គ្នា។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនបង្កើតថាមពលកម្ចាត់ភាពខ្ជិលច្រអូសក្រោយពេលឈប់សម្រាក ដោយរួមមាន៖

ទី១- ផ្តល់ថាមពលដល់រាងកាយ ៖ ក្នុងអំឡុងពេលឈប់សម្រាកដ៏យូរនេះ មិន​ថា​ចេញ​ទៅ​ដើរ​លេង ទៅស្រុកកំណើត ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ ឬសម្រាកនៅផ្ទះជួបជុំគ្រួសារនោះទេ ទោះបីជាវាល្អសម្រាប់ផ្លូវចិត្តយើងក៏ដោយ ក៏ប៉ុន្តែវាអាចធ្វើឱ្យរាងកាយរបស់យើងនឿយហត់ ដូច្នេះហើយ១ឬ២ថ្ងៃមុនពេលចាប់ផ្តើមការងារ យើងគួរតែហាត់ប្រាណស្រាលៗ ដើម្បីជំរុញដំណើរការនៃប្រព័ន្ធផ្សេងៗក្នុងរាងកាយរបស់យើងឱ្យរស់រវើកវិញ។ លើសពីនេះ ញ៉ាំអាហារឱ្យគ្រប់ទាំង ៥ក្រុម ហើយចូលគេងឱ្យលឿន ដើម្បីសម្រាកឱ្យបានពេញលេញ ដើម្បីផ្តល់នូវថាមពលសម្រាប់ថ្ងៃយើងចាប់ផ្តើមធ្វើការ។

ទី២- ត្រៀមលក្ខណៈមុនចូលធ្វើការ ៖ ដើម្បីចាប់ផ្តើមថ្ងៃធ្វើការដំបូងក្រោយពេលឈប់សម្រាកឱ្យបានល្អ និងមិនឱ្យរញ៉េរញ៉ៃ យើងត្រូវតែត្រៀមលក្ខណៈឱ្យគ្រប់ជ្រុងជ្រោយ មិនថាសម្ភារៈធ្វើការ សម្លៀកបំពាក់ដែលត្រូវស្លៀកពាក់ទៅធ្វើការ ម្ហូបអាហារដែលត្រូវញ៉ាំពេលព្រឹក ឬអាហារដែលយើងត្រូវខ្ចប់ទៅជាដើម គ្រប់យ៉ាងត្រូវតែត្រៀមទុកឱ្យរួចជាស្រេច។

ទី៣- សម្អាតតុធ្វើការមុនចាប់ផ្តើមធ្វើការ ៖ ជាវិធីមួយទៀតដើម្បីឱ្យការធ្វើការងាររបស់យើងចាប់ផ្តើមដោយល្អ បន្ទាប់ពីថ្ងៃឈប់សម្រាកដ៏យូរនោះ យើងគួរព្យាយាមផ្លាស់ប្តូរបរិយាកាសតុធ្វើការថ្មី អាចផ្លាស់ប្តូរមុំថ្មី ឬអាចបន្ថែមជាមួយរូបថតអនុស្សារីយ៍ពេលដែលយើងដើរកំសាន្ត និងតាំងនូវរបស់អនុស្សារីយ៍ថ្មីៗណាមួយក៏បាន ដើម្បីបង្កើននូវសោភ័ណ្ឌភាព ក៏ដូចជាបន្ថែមនូវថាមពលសម្រាប់យើងក្នុងការធ្វើការងារឱ្យបានពេញទំហឹង។

៤- រៀបចំផែនការ និងរៀបចំការងារមុនពេលចាប់ផ្តើមការងារ ៖ កំណត់នូវគោលដៅការងារ និងកំណត់អាទិភាពការងារឱ្យបានល្អទៅតាមភាពសំខាន់ និងថ្ងៃផុតកំណត់របស់វា ព្រោះ​នៅ​មុន​ថ្ងៃ​ឈប់​សម្រាក​យូរបែបនេះអាច​នឹង​មាន​ការងារគរ ដូច្នេះពិនិត្យមើលថា តើការងារណាយើងត្រូវធ្វើមុនគេ? ហេតុអ្វី? ហើយរាយបញ្ជីការងារទាំងអស់នោះចេញមកក្រៅ ដើម្បីកុំឱ្យខកខាននូវការងារណាមួយ ហើយលើសពីនេះទៅទៀតវាជួយកុំឱ្យយើងស្ត្រេសថែមទៀតផង។

ទី៥- ជជែកគ្នា ឬការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ៖ បន្ទាប់ពីសម្រាកដ៏យូរបែបនេះ គ្រប់គ្នាសុទ្ធតែមានអ្វីយកមកនិយាយច្រើន អាចចំណាយពេលជជែកមុនចូលធ្វើការ ឬពេលសម្រាកអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារក៏បាន ដោយអាចជាការផ្លាស់ប្តូរបទពិសោធន៍របស់យើងដែលបានធ្វើដំណើរទៅកាន់កន្លែងណាមួយ ឬអ្វីដែលយើងបានធ្វើក្នុងអំឡុងពេលឈប់សម្រាក ឬក៏អាចចែករំលែកនូវរូបថត ដែលយើងបានថត ឬចែករបស់បញ្ញើរដល់គ្នាទៅវិញទៅមកជាដើម ដើម្បីបង្កើននូវបរិយាកាសល្អនៅកន្លែងធ្វើការឱ្យកាន់តែរស់រវើក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។