កញ្ញា ឈុន បូរមី ៖ យុវជនមានតួនាទីសំខាន់ ៥ចំណុចចូលរួមលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា

កំពត – តំណាងយុវជនជើងឯកអាហារូបត្ថម្ភ កញ្ញា ឈុន បូរមី បានលើកឡើងមូលហេតុប្រាំចំណុចដែលយុវជនកម្ពុជា មានតួនាទីសំខាន់លើកកម្ពស់អាហារូបត្ថម្ភ ។ មានវត្តមាននៅចំពោះមុខយុវជនខេត្តកំពត និងអ្នកពាក់ព័ន្ធប្រមាណ ២៥៦នាក់ កញ្ញាបូរមី មានជំនឿចិត្តថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពប្រពន្ធ័ស្បៀងដើម្បីរបបអាហារសុខភាព នឹងរួមចំណែកលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅប្រទេសកម្ពុជា ។

ទី១. យុវជនជាតួអង្គដ៏សំខាន់លុបបំបាតបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ៖ យុវជនជាតួអង្គជំរុញការផ្លាស់ប្តូរនិងជាកម្លាំងចលករមិនអាចខ្វះបានដើម្បីធានានិងលើកម្ពស់ការយល់ដឹង ព្រមទាំងអនុវត្តការងារពាក់ព័ន្ធនឹងប្រពន្ធ័ស្បៀង សម្រាប់មនុស្សទាំងអស់គ្នា ។ ការចូលរួមរបស់យុវជនក្នុងសកម្មភាពនេះ នឹងរួមចំណែកលុបបំបាតបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ។

ទី២. យុវជនជាអ្នកសិក្សាពីប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ៖ ដើម្បីប្រើតួនាទីរបស់់ខ្លួនឱ្យបានពេញលេញក្នុងការចូលរួមអនុវត្តន៍ផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀង ដំបូងយុវជនត្រូវបង្កើនចំណេះដឹងលើប្រព័ន្ធស្បៀង និងរបបអាហារសុខភាព ។ ចំណេះដឹងលើប្រព័ន្ធស្បៀង និងរបបអាហារសុខភាព ទទួលបានតាមរយ:ការអាន ស្តាប់ បញ្ចេញទស្សនៈ យោបល់ និងចូលរួមព្រឹត្តិការណ៍ផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ។

ទី៣. យុវជនជាអ្នកផ្សព្វផ្សាយសារស្តីពីប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ៖ យុវជនមានតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះដល់ប្រជាពលរដ្ឋទាំងអស់លើការអនុវត្តចំណេះដឹងអាហារូបត្ថម្ភឱ្យកាន់តែល្អប្រសើរប្រចាំ ។ ចំណេះដឹងទាំងនោះ រួមមាន ការបរិភោគអាហារចម្រុះមុខសម្បូរសារជាតិចិញ្ចឹមខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិលនិងស្ករតិច ជំរុញសកម្មភាពលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងអាហារបន្ថែមដល់កុមារ ព្រមទាំងហាត់ប្រាណជាប្រចាំដើម្បីសុខភាពល្អជាដើម ។

ស្របគ្នានេះដែរ យុវជនមានតួនាទីសំខាន់ជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមលើរបបអាហាររបស់ស្រ្តីនិងកុមារនៅសហគមន៏ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់របបអាហារសុខភាពក្នុងប្រព័ន្ធស្បៀង ។

ទី៤. យុវជនជាអ្នកលើកកម្ពស់ផលិតកម្មកសិកម្ម ៖  យុវជនមានតួនាទីក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មដែលមានសារជាតិចិញ្ចឹមខ្ពស់ ដូចជាបន្លែ ផ្លែឈើ ត្រីសាច់មានសុវត្តិភាព ការកែឆ្នៃចំណីអាហារ ការជួយផ្នែកទីផ្សារកសិកម្មដែលទាំងអស់នេះសុទ្ធតែពាក់ព័ន្ធការធ្វើកសិកម្មដើម្បីលើកកម្ពស់អាហារូបត្ថម្ភ ។

ទី៥. យុវជនជាអ្នកដើរតួលើកទឹកចិត្តស្ត្រីគ្រប់តំណាក់កាលនិងសកម្មភាពនៃប្រព័ន្ធស្បៀង ៖  ចំណុចនេះយុវជនមានតួនាទីជួយលើកទឹកចិត្ដស្ត្រីឱ្យចូលរួមនិងដឹកនាំគ្រប់តំណាក់កាលនិងសកម្មភាពនៃប្រពន្ធ័ស្បៀង ដើម្បីលើកកម្ពស់ភាពអង់អាចនិងជំនឿចិត្តស្រ្តីក្នុងការចូលរួម ដឹកនាំ និងធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ។

សូមបញ្ជាក់ថា កញ្ញា ឈុន បូរមី តំណាងយុវជនជើងឯកអាហារូបត្ថម្ភ មានប្រសាសន៍ខាងលើនៅវេទិកាយុវជន ស្តីពីកិច្ចពិភាក្សាអំពីតួនាទីយុវជនក្នុងប្រពន្ធ័ស្បៀងដើម្បីរបបអាហារសុខភាព រៀបចំដោយ អង្គការ Helen Keller និងគម្រោង MUSEFO របស់ អង្គការ GIZ កាលពីចុងខែធ្នូកន្លងទៅ ។

កម្មវិធីនេះ បានចូលរួមពិភាក្សាពីវាគ្មិនជាយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មន្ទីរកសិកម្មមរុក្ខាប្រម៉ាញ់និងនេសាទ មន្ទីរកិច្ចការនារី តំណាងយុវជនអង្គការ Helen Keller និងតំណាងយុវជនអង្គការ WaterAid មានចំនួន​ប្រមាណ ២៥៦នាក់។​

សូមជម្រាបថា កន្លងទៅអ្នកជំនាញអាហារូបត្ថម្ភនៃសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា បានអះអាងថា កង្វះអាហារូបត្ថម្ភ ធ្វើឱ្យកម្ពុជាខាតបង់ទឹកប្រាក់ ២៦៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ខណៈកង្វះអាហារូបត្ថម្ភជាឧបសគ្គដ៏ធំបំផុតសម្រាប់ការលូតលាស់កុមារនៅកម្ពុជា និងរាំស្ទះដំណើរនៃអភិវឌ្ឍន៍ប្រទេសជាតិ ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...